ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈមេបញ្ជាការឯកភាពខេត្ត អញ្ជេីញដឹកនាំ និងសហការជាមួយ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក សាក់ សារ៉ាង រួមនិង មេ បញ្ជាការស្នងការនគរបាលខេត្តក្រចេះ លោក អ៊ូ សុបុណ្ណា និងលោក សាម ណាល់ អភិបាលស្រុកស្នួល ព្រមទាំងអង្គភាពពាក់ព័ន្ធ អញ្ជេីញចុះស្រាវជ្រាវ និងបានបង្រ្កាប នៅទីតាំងមួយកន្លែងលួចលាក់បង្កប់បទល្មេីសឆបោកតាមអនឡាញ ( Online Scams ) ស្ថិតក្នុងភូមិសាស្រ្ត ឃុំ ២ ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។
ក្នុងឱកាសនោះដែរ និងបានជួបអ្នកប្រព្រឹត្តបទល្មេីស ជាជនជាតិបរទេសជាច្រេីននាក់ ក្នុងនោះមាន ៖

- ជនជាតិ វៀតណាម , ជនជាតិថៃ , បង់ក្លាដេស , ឥណ្ឌូនេសុី , ជនជាតិចិន និងជនជាតិ មីយ៉ាន់ម៉ា ក្នុងនោះសរុបមាន ចំនួន ៣១២ នាក់ / ស្រ្តី មានចំនួន ៥៦ នាក់ ។
ជាមួយគ្នានេះដែរ នាឱកាសពេលនោះ សមត្ថកិច្ច ក៍ធ្វេីការរឹបអូស ប្រមូលជាវត្ថុតាង ក្នុងនោះរួមមាន ៖ - កុំព្យូទ័រ ចំនួន ៣២៩ គ្រឿង , ទូរសព្ទដៃ ១.៦៣០ គ្រឿង ។
នាឱកាសនោះ ជនប្រព្រឹត្តបទល្មេីស ត្រូវបានសមត្ថកិច្ចជុំនាញ ឃាត់ខ្លួនជាបណ្តោះអាសន្ន បញ្ជូនទៅស្នងការនគរបាលខេត្ត ដេីម្បីសាកសួរ និងបន្តអនុវត្តនីតិវិធីទៅតាមផ្លូវច្បាប់ ។
យោងតាមប្រសាសន៍ និងបទបញ្ជារបស់ សម្តេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីយុទ្ធនាការ បោសសម្អាតពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងអស់នេះ ឱ្យបានប្រសិទ្ធភាពខ្ពស់ នាពេលបច្ចុប្បន្ន និងតទៅអនាគត ដេីម្បីប្រជាជន និងប្រទេសជាតិ ដោយមិនមានការល្បីល្បាញ នៅក្នុងតំបន់ អាស៊ាន និងពិភពលោក ។
ការចុះស្រាវជាវ និងបង្រ្កាបបទល្មេីសនេះនៅ ថ្ងៃ ពុធ ទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ ថ្មីៗនេះ ៕
ដោយ ស៊ាន ច័ន្ទដា









Leave a Reply