កំពង់ធំ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ធ្វើការឃាត់ខ្លូន នៅថ្ងៃទី១២ ខែ កក្កដា ឆ្នាំ ២០២៥ ម៉ោង១០នឹង២០នាទី បន្ទាប់ពីជនសង្ស័យ បន្លំលួច លុយ និងទូរស័ព្ទ របស់ជនរងគ្រោះឈ្មោះ ទេព លីតា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន នៅចំណុចកែងលក់បបរក្បែរវត្តធម្មយុត្តិស្ថិតនៅភូមិកំពង់រទេះសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ខណៈជនរងគ្រោះកំពុងដួលម៉ូតូ ។
ជនសង្ស័យឈ្មោះ ហេង សុខហឿន ហៅ ( កាកា , រ៉ូហ្សា) ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែនខេត្តកំពង់ធំ និងវត្ថុតាងរួមមានដូចខាងក្រោម៖
១.លុយដុល្លារ ១០០$
២.ទូរស័ព្ទ០១គ្រឿងម៉ាក IPHONE 11ឡើង16 ពណ៌ ខៀវ ហើយសមត្ថកិច្ចយើងបានប្រគល់សម្ភារៈវត្ថុតាងជូនទៅជនរងគ្រោះវិញ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ចាត់ការបន្តតាមនិតិវិធីច្បាប់ ។
ដោយ មហាមេឃ

Leave a Reply