រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងទៅកាន់ពលរដ្ឋ កុំឱ្យមានការភាន់ច្រឡំ ពេលលឺសម្លេងកាំភ្លើង រួមជាមួយនឹងការចល័តទ័ព នាវាចម្បាំងនៅលើផ្ទៃសមុទ្រ និងយន្ដហោះចម្បាំងនៅលើអាកាសចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៨ ខែឧសភាឆ្នាំ២០២៥ ដ្បិតថា សកម្មភាពទាំងនេះ គ្រាន់តែគឺជាការធ្វើសមយុទ្ធយោធារវាងប្រទេសកម្ពុជា និងចិន «សមយុទ្ធនាគមាសឆ្នាំ២០២៥» បុណ្ណោះ។
កងទ័ពកម្ពុជា និងចិន បាននិងកំពុងធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេវរកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥។
សមយុទ្ធនេះ មានគោលបំណងដើម្បីលើកកម្ពស់សមត្ថភាពយោធាកម្ពុជាក្នុងកិច្ចបូរណភាពទឹកដី ប្រឆាំងនឹងភេរវកម្ម និងជំរុញកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកក្នុងកិច្ចការរក្សាសន្ដិភាព សន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងការងារសង្គ្រោះមនុស្សធម៌។



Leave a Reply