ប្រទេសថៃ៖ មានប៉ូលីសថៃប្រមាណ ៦នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ពេលសមយុទ្ធហ្វឹកហាត់បេសកកម្មហោះហើរ លោតឆ័ត្រយោងនៅតំបន់សមុទ្រ ស្រុក Hua Hin ខេត្ត Prachuap Khiri Khan ។ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រហែល៨ព្រឹក ថ្ងៃទី ២៥ ខែមេសានេះ។
យោងតាមវីដេអូដែលថតបានដោយពលរដ្ឋថៃ គេឃើញយន្តហោះដាំក្បាលចុះមកក្រោមហើយធ្លាក់ចូលសមុទ្រ ភ្លាមៗបណ្តាលឲ្យប៉ូលីសនៅក្នុងយន្តហោះស្លាប់បាត់បង់ជីវិត ក្នុងកន្លែងកើតហេតុការណ៍នោះ។
បណ្តាញសារព័ត៌មានថៃ បានស្រង់ប្រភពពីមន្ត្រីអ្នកនាំពាក្យនៃប៉ូលីសថៃថា យន្តហោះរបស់ Royal Thai Police បានធ្លាក់ក្នុងអំឡុងពេលបេសកកម្មសាកល្បងហោះហើរ ដើម្បីត្រៀមខ្លួនសម្រាប់ការហ្វឹកហាត់លោតឆ័ត្រយោងនៅតំបន់ Hua Hin នៃខេត្ត Prachuap Khiri Khan ដោយក្នុងនោះមានប៉ូលីសចំនួន ៦ នាក់នៅលើយន្តហោះ។
ប្រភពបន្តរាយការណ៍ថា បច្ចុប្បន្នពួកគេកំពុងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ។ ក្រុមមន្រ្តីជំនាញកំពុងតែប្រមូលទិន្នន័យពីបំណែកយន្តហោះ ឧបករណ៍កត់ត្រាការហោះហើរ (ប្រអប់ខ្មៅ) និង ភស្តុតាងបច្ចេកទេស ហើយនឹងសម្របសម្រួលជាមួយភ្នាក់ងារយន្តហោះដែលពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេតរួមគ្នាលម្អិត៕
រូបភាព៖ FB
VD7newsទទួលផ្សព្វផ្សាយការទិញ/លក់ អចលន:ទ្រព្យ និងដំណឹងផ្សេងៗ 🔊 ផ្តល់ប្រឹក្សា 🤝 រត់ការឯកសារ(ដីធ្លី) ☎️01669 7766 / ហើយក៏មានរៀបចំគេហទំព័រ ⚙️🛠️(website) www.📡 .khផងដែរ៕
👉សូមចុចលីងខាងក្រោម ដើម្បីមើលព័ត៌មានថ្មីៗព្រឹត្តិការណ៍សង្គម សេដ្ឋកិច្ច វប្បធម៌ ប្រពៃណី ៕
👉www.vd7news.com👇
https://www.youtube.com/@vd7newstv540
https://t.me/+TK3S5nRknpivCMTW
https://t.me/vd7newsdaily
https://www.instagram.com/vd7.news?igsh=YzljYTk1ODg3Zg==
www.tiktok.com/@vd7news
https://x.com/vd7newsdaily? .


Leave a Reply