• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
6 ខែ មុន – 07/04/2025
ទំព័រដើម, ព័ត៌មានជាតិ

ស្នងការរដ្ឋាន នគរបាលខេត្តរតនគិរី ត្រៀមកម្លាំងជាស្រេចក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ

5833 អ្នកទស្សនា

ស្នងការរដ្ឋាន នគរបាលខេត្តរតនគិរី ត្រៀមកម្លាំងជាស្រេចក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ

ខេត្តរតនគិរី ៖ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងការកម្សាន្តសប្បាយនាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្ត បានដឹកនាំប្រមូលផ្តុំកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីត្រៀមខ្លួនរួចជាស្រេច និងដាក់ចេញនូវវិធានការប្រើប្រាស់កម្លាំងសរុប ព្រមទាំងមធ្យោបាយសរុប សម្រាប់ការងារ ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងកម្មវិធីទទួលសង្រ្កាន្តនាំថ្មីទូទាំងខេត្តរតនគិរី ដែលកាន់តែខិតជិតចូលមកដល់នាពេលខាងមុខនេះ ។

យោងតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានថ្លែងថា  លោកបានត្រៀមកងកម្លាំងជាស្រេច ចាប់ពីថ្ងៃនេះតទៅ ដើម្បីប្រើប្រាស់កម្លាំងនគរបាលសរុប កម្លាំងអន្តរាគមន៍ពិសេស, ឡានសារ៉ែន, រថយន្តពន្លត់អគ្គិភ័យ, រថយន្តសង្គ្រោះ ម៉ូតូប្រដេញ, ម៉ូតូបើកល្បាតចល័ត, វិទ្យុទាក់ទង ដើម្បីការពារ សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ តាមទីប្រជុំជន វត្តអារាម ទីកម្សាន្តសប្បាយនានា ជាពិសេសទប់ស្កាត់ក្មេងទំនើង ដែលជាមុខសញ្ញាបង្ករបញ្ហានៅតាមគោលដៅកម្សាននីមួយៗ។ ទន្ទឹមនឹងការត្រៀមកម្លាំងដ៏ម៉ត់ចត់នេះផងដែរ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានបានប្រសិទ្ធពរជ័យ ជូនចំពោះកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី សូមអោយទទួលបាន ជោគជ័យគ្រប់ភារកិច្ច ទទួលបានសេចក្តីសុខសប្បាយ ត្រជាក់ជុំ ចំរ៉ុងចំរើន សុភមង្គល ក្នុងការងារនិងក្រុមគ្រួសារ ធ្វើដំណើរទីជិតឬ ទីឆ្ងាយ ជួបប្រទះសុខសុវត្ថិភាពល្អ គ្រប់ពេលវេលា។

គួរបញ្ជាក់ផងដែរថា បើទោះជាមានការស្មុគស្មាញលំបាកយ៉ាងណាក៏ដោយ កិច្ចការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ក្នុងខេត្តរតនគិរី ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាល បានធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ព្រមទាំងភ្ញៀវទេសចរដែលបានមកកម្សាន្តនៅរមណីយដ្ឋាននានា ក្នុងខេត្តរតនគីរី មានការសប្បាយរីករាយ ដោយមិនមានការបារម្ម ហើយជឿជាក់មានទំនុកចិត្តយ៉ាងកក់ក្ដៅក្រៃលែង៕ ដោយ ភួង ផុន

 

 

 



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    18341 អ្នកទស្សនា
    18 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    38713 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    45034 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    227228 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    180306 អ្នកទស្សនា
    4 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    236444 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    271046 អ្នកទស្សនា
    7 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    123559 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    227229 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    173334 អ្នកទស្សនា 4 ខែ មុន – 24/05/2025
  • Untitled post 4633
    174573 អ្នកទស្សនា 4 ខែ មុន – 21/05/2025
  • Untitled post 5034
    93390 អ្នកទស្សនា 2 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    338252 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top