• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
3 ខែ មុន – 02/04/2025
ទំព័រដើម, រឿងស៊ើបអង្កេត

ជនរងគ្រោះ ពីសំណាក់លោក មេប៉ុស្តិ៍សង្កាត់៣ អ៊ុក ផាន់ណារ៉េត មានការព្រួយបារម្ភខ្លះ ក្រោយពេលបញ្ចប់សាវនាការ ដោយសារលោកមេធាវី ហេងសុធា បំភ័យគាត់ នឹងសាក្សីគាត់

5006 អ្នកទស្សនា

ខេត្តព្រះសីហនុ% លោក រ័ត្ន គន្ធី ដែលជាជនរងគ្រោះ ដោយការប្រើអំពើហិង្សា ទាំងកំរោលឃោរឃៅពីសំណាក់លោក អុ៑ក ផាន់ណារ៉េត មេប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់៣ ក្រុងព្រះសីហនុ ដែលមានខ្សែអ្នកធំនិងជាប៉ូលីស ព្រហ្មទណ្ឌ ខ្លះនៅការិយាល័យបុគ្គលិកថា ថ្ងៃបើកសាវនាការ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២:៣០រសៀល ជនជាប់ចោទពីបទ៖ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាមបញ្ញាតិមាត្រា ២១៨ ឈ្មោះ អ៊ុក ផាន់ណារ៉េត មិនឃើញចូលខ្លួនមកទេគឺមានតែលោកមេធាវី ហេងសុធា តំណាង មកជំនួសម្នាក់ឯងតែប៉ុណ្ណោះ ។

លោកគន្ធីថា ដីកាកោះប៉ូលិសប៉ុស្តិ៍ឲ្យគាត់ កៀកថ្ងៃជម្រះ! បើមើលតាមការចុះហត្ថលេខារបស់លោក សៀងសុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ហៅដើមបណ្ដឹង និងសាក្សី ឲ្យចូលទៅកាន់សាវនាការនៅសាលាដំបូងខេត្តព្រះសីហនុ តាំងពីថ្ងៃ១៩ ដើម្បីចូលរួមស្ដាប់សាវនាការពី សំណុំរឿងព្រហ្មទណ្ឌលេខ ៩២៥ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤
-បានឃើញ ឈ្មោះ អ៊ុក ផាន់ណារ៉េត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ជាប់ចោទពីបទ៖ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាល
ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាតិមាត្រា ២១៨ ចំណុចទី២ នៃក្រមព្រហ្មទណ្ឌ។
សមាសភាពជំនុំជម្រះមាន
លោកសុង ប៊ុណ្ណារិទ្ធិចៅក្រមជំនុំជម្រះ
ឯកឧត្តមសៀង សុខ តំណាងអយ្យការ
លោកឈិន ធារិទ្ធិក្រឡាបញ្ជីសវនាការ។
ក្នុងការទាមទារដើមបណ្តឹង ១.សិទ្ធិបង្ហាញភស្តុតាងសំអាងសាក្សី និង សំណូមពរផ្សេងៗ។
២.សិទ្ធិប្ដឹងបដិសេដចៅក្រមជំនុំជម្រះ។
៣.សិទ្ធិសុំឲ្យតុលាការ សួរជនជាប់ចោទ អំពីរឿងអ្វីមួយ។
៤.សិទ្ធិកាពារដោយខ្លួនឯង ពឹងពាក់មេធាវីឲ្យជួយកាពារ។
៥.សិទ្ធិសំណូមពរសុំឲ្យផ្តន្ទាទោស,ជួសជុលការខូចខាត និងសំណងជម្ងឺចិត្ត។

លោក រ័ត្ន គន្ធី បានអោយដឹងទៀតថា
នៅក្នុងសវនាការលោកមិនឃើញជនជាប់ចោទ ឈ្មោះ អ៊ុក ផាន់ណារ៉េត ចូលខ្លួនមកទេ គឺមានតែមេធាវី លោក ហេងសុធាតំណាង មកជំនួសតែប៉ុណ្ណោះ៕
លោកបញ្ជាក់ថា ចាប់តាំងពីថ្ងៃកើតហេតុ រហូតមកដល់ពេលនេះលោកមិនដែលឃើញស្រមោលលោក អ៊ុក ផាន់ណារ៉េត ជនជាប់ចោទ ចូលខ្លួនមកតទល់ជាមួយលោកម្ដងណាឡើយ គឺឃើញតែមេធាវីរបស់គាត់ ដែលតែងតែមកនិយាយពីច្បាប់មកបំភ័យគាត់ នឹងសាក្សីគាត់ប៉ុណ្ណោះ។
លោក រ័ត្ន គន្ធី បញ្ជាក់បន្ថែមថា មេធាវីតំណាងដោយអាណិតលោក អ៊ុក ផាន់ណារ៉េត មេប៉ុស្តិ៍សង្កាត់៣ ក្នុងសវនាការបានឆ្លើយថា កូនក្ដីរបស់គាត់គ្រាន់តែអនុវត្តតាមនីតិវិធីច្បាប់ប៉ុណ្ណោះមិនបានប្រើ ហិង្សា ដូចការចោទប្រកាន់ក្នុង ពាក្យបណ្ដឹងទេ គឺមិនមានអ្វីខុសទេ។លោកមានចម្ងល់ថាក្នុងពេលមន្ត្រីអនុវត្តច្បាប់ហេតុអ្វីមិនស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ ហេតុអ្វីចាំបាច់ប្រើអំពើហិង្សាយ៉ាងឃោរឃៅទាំងកំរោល ទៅលើគាត់ជាជនរងគ្រោះ ស្ទើស្លាប់ ដេកពេទ្យជិត១០ថ្ងៃ និងចូលពេទ្យជាបន្តបន្ទាប់ ហើយតាំងពីពេលនោះមកការនិយាយស្តីហាក់មានសភាព គាំងៗភ្លេចមុខភ្លេចក្រោយច្រើនផងដែរ ។

លោកបានសំណូមពរសុំឱ្យ តុលាការចាត់វិធានការផ្លូវច្បាប់ ចំពោះជនល្មើស អ៊ុក ផាន់ណារ៉េត ដែលជាប់ចោទនោះ ទាំងច្បាប់ព្រហ្មទណ្ឌនិងសំណងរដ្ឋប្បវេណី ដើម្បីភាពយុត្តិធម៌ដល់រូបខ្ញុំ ក៏ដូចជាក្នុងសង្គមជាតិ ៕

ហើយលោកក៏សុំដល់ថ្នាក់ដឹកនាំ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា មេត្តាពិនិត្យលើការអនុវត្តច្បាប់របស់លោក អ៊ុក ផាន់ណារ៉េត មេប៉ុស្តិ៍សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលជាមន្ត្រីឆេវឆាវ អាងបងប្អូនធ្វើធំ នេះដោយក្ដីអាណិតផង ព្រោះរាល់ថ្ងៃបុគ្គលនេះ នៅធ្វើការយ៉ាងរំភើយ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង៕

ទាក់ទងនឹងព័ត៌មានខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំមិនអាចសុំការបំភ្លឺ ណាមួយពីមេធាវីលោកអ៊ុកផាន់ណារ៉េតបានទេ ដោយគ្មានលេខទូរស័ព្ទ ។

សូមរងចាំតាមដានការប្រកាសសាលក្រមថ្ងៃទី២៩មេសាឆ្នាំ២០២៥..

#VD7newsទទួលផ្សព្វផ្សាយការទិញ/លក់ អចលន:ទ្រព្យ និងដំណឹងផ្សេងៗ 🔊 ផ្តល់ប្រឹក្សា🤝 រត់ការឯកសារ(ដីធ្លី) ☎️01669 7766 / ហើយក៏មានរៀបចំគេហទំព័រ ⚙️🛠️(website) www.📡 .khផងដែរ៕

 

 



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    រដ្ឋផ្តល់របបសោធននិវត្តន៍ជូននិវត្តជន ជាអតីតមន្ត្រីរាជការទាំង៣
    1449 អ្នកទស្សនា
    1 ថ្ងៃ មុន – 11/07/2025
  • ទំព័រដើម, ផ្សេងៗ
    ពាក្យសុំដីកាសម្រេចកែតម្រូវសំបុត្រកំណើត នៅតុលាការ
    4241 អ្នកទស្សនា
    3 ថ្ងៃ មុន – 09/07/2025
  • ទំព័រដើម, ព័ត៌មានអន្តរជាតិ
    តុលាការព្រហ្មទថៃ ស្វែងរកភស្តុតាង និងចាប់ខ្លួនលោក កុក អាន ម្ចាស់កាស៊ីណូ Crown Casino Resort
    5761 អ្នកទស្សនា
    4 ថ្ងៃ មុន – 08/07/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32474 អ្នកទស្សនា
    11 ថ្ងៃ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    76810 អ្នកទស្សនា
    1 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    134748 អ្នកទស្សនា
    3 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    170654 អ្នកទស្សនា
    3 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    18627 អ្នកទស្សនា 10 ថ្ងៃ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32475 អ្នកទស្សនា 11 ថ្ងៃ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    72522 អ្នកទស្សនា 1 ខែ មុន – 24/05/2025
  • Untitled post 4633
    74495 អ្នកទស្សនា 1 ខែ មុន – 21/05/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    239922 អ្នកទស្សនា 10 ខែ មុន – 11/09/2024
  • «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    201558 អ្នកទស្សនា 1 ឆ្នាំ មុន – 18/01/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (382)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (325)
  • ព័ត៌មានអន្តរជាតិ (11)
  • ព្រឹត្តការណ៍សង្គម (169)
  • រឿងស៊ើបអង្កេត (14)
  • សេដ្ឋកិច្ច (9)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top