• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
9 ខែ មុន – 24/03/2025
ទំព័រដើម, ព្រឹត្តការណ៍សង្គម

នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួច កាច់បំបែកសោរកម៉ូតូ

17442 អ្នកទស្សនា

ជនសង្ស័យចំនួន០២នាក់ (ជាមុខសញ្ញាសកម្ម) ក្នុងករណីលួចមានស្ថានទម្ងន់ទោស(កាច់បំបែកសោរកម៉ូតូ) ក្នុងភូមិសាស្រ្ដក្រុង-ខេត្ដព្រះសីហនុ ។

ខេត្តព្រះសីហនុ ៖ វេលាម៉ោង០៥និង៣០នាទីទៀបភ្លឺ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចមហោស្រពចាស់ (បេនឡានតាក់ស៊ី) ស្ថិតក្នុងភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ជាមុខសញ្ញាសកម្ម និងមិនរាងចាល (មុខសញ្ញាចាស់) ក្នុងករណីលួច (កាច់បំបែកសោរកម៉ូតូ) ប្រព្រឹត្ដតាំងពីអំឡុងខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្ដក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

ជនសង្ស័យទាំង០២នាក់មានឈ្មោះ ៖
១.ឈ្មោះ ផាន់ ជា ភេទប្រុស កើតឆ្នាំ១៩៨៣ ជនជាតិខ្មែរ មុខរបរ និងកន្លែងស្នាក់នៅ មិនពិតប្រាកដ ។
២.ឈ្មោះ មុត សុភា ឬឈ្មោះ ចាន់ នី ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។
វត្ថុតាងដកហូតបានរួមមាន ៖
-ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1JZ-6573 បិតប្ដូរលេខ៣ ដាក់លេខ៨(ក្លែង) សេរីឆ្នាំ២០២២។ (មធ្យោបាយធ្វើសកម្មភាព)
-ឧបករណ៍សម្រាប់កាច់បំបែកសោកម៉ូតូចំនួន០២(ផ្លែកាច់)
-កូនសោរម៉ូតូចំនួន០៤
-ស្លាកលេខកំពង់ឆ្នាំង 1N-3093 ចំនួន០១សន្លឹក
-មួកការពារចំនួន០២(មួកធ្វើសកម្មភាព)
-ដុំសោរម៉ូតូបែកគ្រាប់ចំនួន១
-ទូរស័ព្ទចំនួន៣គ្រឿង និងសម្ភារៈមួយចំនួន ។

ក្រោយការសាកសួរ ស្រាវជ្រាវ និងការពិនិត្យភស្ដុតាងដែលផ្ដល់ដោយជនរងគ្រោះចំនួន០៧នាក់ រកឃើញថា ជនសង្ស័យទាំង០២នាក់ រួមនឹងបក្ខពួក ធ្លាប់ធ្វើសកម្មភាពលួចកាច់បំបែកសោរកម៉ូតូ ក្នុងភូមិសាស្ដ្រក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ជាង២០លើក ពួកគេជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារចំនួន០៣ខេត្ដគឺ ពន្ធនាគារខេត្ដកណ្ដាល ខេត្ដសៀមរាប និងខេត្ដតាកែវ ក្នុងបទលួចមានស្ថានទម្ងន់ទោស (កាច់បំបែកសោរកម៉ូតូ) ។

ករណីនេះសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានកសាងសំណុំរឿងចំនួន០៧សំណុំរឿង តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងបញ្ជូនជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងដកហូតបានទៅកាន់សាលាដំបូងខេត្ដព្រះសីហនុ ចាត់ការបន្ដតាមនីតិវិធី ៕
ប្រភព : P.L

#VD7newsទទួលផ្សព្វផ្សាយការទិញ/លក់ អចលន:ទ្រព្យ និងដំណឹងផ្សេងៗ 🔊 ផ្តល់ប្រឹក្សា 🤝 រត់ការឯកសារ(ដីធ្លី) ☎️01669 7766 / ក៏មានរៀបចំវេបសាយ ⚙️🛠️(website) www..📡 .khផងដែរ
👉សូមចុចលីងខាងក្រោម ដើម្បីមើលព័ត៌មានថ្មីៗព្រឹត្តិការណ៍សង្គម សេដ្ឋកិច្ច វប្បធម៌ ប្រពៃណី សាសនា .



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យ ធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការទៀតឡើយ នៅថ្ងៃ៨មករានេះ
    9495 អ្នកទស្សនា
    8 ថ្ងៃ មុន – 08/01/2026
  • ទំព័រដើម, រឿងស៊ើបអង្កេត
    លោក ចេនហ្ស៊ី និងបក្ខពួក២នាក់ទៀត ត្រូវបានសមត្ថកិច្ចកម្ពុជានិងចិនចាប់ខ្លួន រួចបញ្ជូនទៅប្រទេសចិនហើយនៅថ្ងៃទី៦នេះ
    9851 អ្នកទស្សនា
    8 ថ្ងៃ មុន – 07/01/2026
  • ទំព័រដើម, រឿងស៊ើបអង្កេត
    ឈ្មួញថានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់កំហិតម្ចាស់ឡានបង់លុយ តាមទំនើងចិត
    12100 អ្នកទស្សនា
    11 ថ្ងៃ មុន – 05/01/2026

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    417104 អ្នកទស្សនា
    6 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    280841 អ្នកទស្សនា
    8 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    335331 អ្នកទស្សនា
    9 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    368783 អ្នកទស្សនា
    10 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    84259 អ្នកទស្សនា 2 ខែ មុន – 08/11/2025
  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    223391 អ្នកទស្សនា 6 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    417105 អ្នកទស្សនា 6 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    270543 អ្នកទស្សនា 7 ខែ មុន – 24/05/2025
  • Untitled post 4633
    271726 អ្នកទស្សនា 7 ខែ មុន – 21/05/2025
  • Untitled post 5034
    189811 អ្នកទស្សនា 6 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    432514 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (428)
  • បទយកការណ៍ (1)
  • ផ្សេងៗ (17)
  • ព័ត៌មានជាតិ (347)
  • ព័ត៌មានអន្តរជាតិ (18)
  • ព្រឹត្តការណ៍សង្គម (180)
  • រឿងស៊ើបអង្កេត (19)
  • សេដ្ឋកិច្ច (11)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top