• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 30/12/2023
ទំព័រដើម, ព័ត៌មានជាតិ

ខេត្តព្រះសីហនុ បើកការដ្ឋានសាងសង់ទីលានវាយកូនហ្គោល Bay 19លើកដំបូង បញ្ចប់ការសាងសង់នៅឆ្នាំ២០២៧ នៅភូមិអុង ឃុំរាម

232 អ្នកទស្សនា

នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ទីលានវាយកូនហ្គោល Bay 19លើកដំបូងនៅខេត្តព្រះសីហនុ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក Edward Lee នាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ BAY OF LIGHTS និងលោក Delton Wong អគ្គនាយកក្រុមហ៊ុន ម៉ាសវើក ខូលិធីឌី បានលើកឡើងថា ពិធីបើកការដ្ឋានកីឡាវាយកូនហ្គោលនាពេលនេះគឺជាគោលដៅសម្រាប់ទេសចរណ៍កីឡាវាយកូនហ្គោល និងប្រៀបបានជាការបោះជំហានថ្មីមួយទៀតរបស់គម្រោងអភិវឌ្ឍន៍ក្នុងដំណើរឆ្ពោះទៅកាន់ការប្រែមុខមាត់ខេត្តព្រះសីហនុឱ្យក្លាយទៅជាគោលដៅលំដាប់ពិភពលោកសម្រាប់វិស័យទេសចរណ៍កីឡាវាយកូនហ្គោលជាមួយនឹងទីលានវាយកូនហ្គោលនៅមាត់សមុទ្រស្តង់ដារUSGAដំបូងបំផុតនៅខេត្តព្រះសីហនុ។ ដំណើរការសាងសង់ទីលានវាយកូនហ្គោលគ្រោងបញ្ចប់នៅឆ្នាំ២០២៧ និងការសាងសង់នៃទីលានទាំងមូលនិងគ្រោងបញ្ចប់នៅឆ្នាំ២០២៩ ដែលនឹងត្រៀមធ្វើឱ្យខេត្តព្រះសីហនុក្លាយជាគោលដៅដ៏សាកសមសម្រាប់ព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលនៅក្នុងតំបន់ និងសម្រាបការវាយកូនហ្គោលលំហែចុងសប្តាហ៍ផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍លើកឡើងថាកត្តាសុខសន្តិភាពទើបមានការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាក់ស្ដែងដូចជាការសម្ពោធបើកការដ្ឋានសាងសង់ទីលានវាយកូនហ្គោលលើកដំបូងនៅខេត្តព្រះសីហនុនាពេលនេះ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមមានការសប្បាយចិត្តនិងគាំទ្រចំពោះក្រុមហ៊ុនដែលបានវិនិយោគទីលានវាយកូនហ្គោលដើម្បីផ្សារភ្ជាប់ជាមួយនឹងវិស័យទេសចរណ៍ផ្នែកកីឡាលើឆាកអន្តរជាតិ។

ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់បន្ថែមថាចំពោះការវិនិយោគលើការសាងសង់ទីលានកូនហ្គោលគឺបានផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនជាច្រើនមកហើយតែមិនទទួលបានលទ្ធផលហើយថ្ងៃនេះការបើកការដ្ឋានសាងសង់ទីលានវាយកូនហ្គោល Bay 19 នៃគម្រោង “BAY OF LIGHT” នៅទឹកដីខេត្តព្រះសីហនុ  គឺជាមោទនភាពថ្មីមួយទៀតសម្រាប់ការទាក់ទាញវិស័យទេសចរណ៍ផ្នែកវាយកូនហ្គោលដែលជាប្រភេទកីឡាទំនើបក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងនៅលើទឹកដីខេត្តព្រះសីហនុ។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត សូមលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុន បន្តការវិនិយោគបន្ថែមទៀតក្នុងវិស័យទេសចរណ៍កម្ពុជា ជាពិសេសក្នុងទឹកដីខេត្តព្រះសីហនុ ដែលមាន សក្តានុពលទេសចរណ៍ភាគច្រើន ដើម្បីប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍ឈានមុខក្នុងតំបន់៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ផ្សេងៗ
    បញ្ជីឈ្មោះមន្ទីរសារការី ឆ្នាំ២០២៣
    4814 អ្នកទស្សនា
    4 ថ្ងៃ មុន – 03/12/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    រដ្ឋសម្រេចលើកលែងពន្ធ តម្លៃបន្ថែម (VAT) សម្រាប់ផលិតផលអាហារផលិតក្នុងស្រុក ចាប់ពីថ្ងៃ ១ មករា ២០២៦ ដល់ដាច់ឆ្នាំ ២០២៨
    6773 អ្នកទស្សនា
    6 ថ្ងៃ មុន – 01/12/2025
  • ទំព័រដើម, សេដ្ឋកិច្ច
    ខេត្តព្រះសីហនុ ទទួលការវិនិយោគ រោងចក្រ២ ស្មើនិង១៥លានUS
    12253 អ្នកទស្សនា
    12 ថ្ងៃ មុន – 25/11/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    336683 អ្នកទស្សនា
    5 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    238172 អ្នកទស្សនា
    6 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    293393 អ្នកទស្សនា
    8 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    327321 អ្នកទស្សនា
    8 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    41850 អ្នកទស្សនា 28 ថ្ងៃ មុន – 08/11/2025
  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    181344 អ្នកទស្សនា 5 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    336684 អ្នកទស្សនា 5 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    229473 អ្នកទស្សនា 6 ខែ មុន – 24/05/2025
  • Untitled post 4633
    230622 អ្នកទស្សនា 6 ខែ មុន – 21/05/2025
  • Untitled post 5034
    148980 អ្នកទស្សនា 4 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    392661 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (422)
  • បទយកការណ៍ (1)
  • ផ្សេងៗ (17)
  • ព័ត៌មានជាតិ (345)
  • ព័ត៌មានអន្តរជាតិ (17)
  • ព្រឹត្តការណ៍សង្គម (179)
  • រឿងស៊ើបអង្កេត (17)
  • សេដ្ឋកិច្ច (11)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top