• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
7 ខែ មុន – 07/03/2025
ទំព័រដើម, ព្រឹត្តការណ៍សង្គម

លោក សឹងសារិន និងក្រុមគ្រួសារ សំណូមពរសុំឱ្យសម្តេចទាំងទ្វេរជួយរកយុត្តិធម៌ ខណៈអ្នកធំម្នាក់ប្រើអំណាចតុលាការ ប្តឹងយកដីគាត់ដែលមានប្លង់ប្រព័ន្ធ

4522 អ្នកទស្សនា
Screenshot

ខេត្តព្រះសីហនុ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ករណីការអនុវត្តសាដីការ ដោយបង្ខំបិទរបង មិនឲ្យភាគីប្រជាពលរដ្ឋម្ចាស់បនកម្មសិទ្ធិចូលរួម ក្នុងរឿងជម្លោះរវាងអតីតមន្ត្រីប៉ូលិសចូលនិវត្តន៍ លោក សឹងសារិន និងឯកឧត្តម ប៉ុល សារឿន អតីតប្រធានគណៈពង្រឹងចុះជួយខេត្តព្រះសីហនុ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅម្តុំអតីតព្រះរាជដំណាក់ ចុងអូរឈើទាល ហៅភ្នំប៉ុលសារឿន ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ផ្អើលអស់អ្នកសារព័ត៌មាន និងភ្ញៀវទេសចរណ៍ ទាំងព្រឹក ។

ក្រុមគ្រួសារលោក សឹង សារិន ជាប្រជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុ បានរៀបរាប់ក្នុងទឹកមុខក្រៀមក្រំថា គ្រួសារគាត់ បានជួបនូវរឿងអយុត្តិធម៌បំផុត លើករណីដីធ្លី ដែលរូបគាត់ ជាអ្នកកាន់កាប់ដីមានបនកម្មសិទ្ធិបង់ពន្ធជូនរដ្ឋត្រឹមត្រូវ រយៈពេល ១៤ឆ្នាំ ប៉ុន្តែបែរជា ត្រូវគេប្តឹងឡើងតុលាការ ហើយនឹងត្រូវតុលាការបង្គាប់ផ្ទេរសិទ្ធ កាន់កាប់ដីធ្លី របស់ខ្លួន ទៅឱ្យ ឈ្មោះ ប៉ុល សារឿន ដែលជាអ្នកធំមានលុយនិងអំណាច កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ។

លោក សឹង សារន បន្តថា ដីធ្លី របស់គាត់នេះ ក៏មានស្នាមេដៃទទួលស្គាល់ព្រំដី និងមានឯកសារ ឬលិខិត ចេញដោយមន្ទីររៀបចំដែនដី បញ្ជាក់ថា ដី របស់គាត់ មានប្លង់រឹង L-Map ស្របច្បាប់ត្រឹមត្រូវ ប៉ុន្តែបែរជា ត្រូវតុលាការបង្គាប់ផ្ទេរសិទ្ធ ទៅឱ្យឈ្មោះ ប៉ុល សារឿន។

លោកបន្តថា វាជារឿងអយុត្តិធម៌ខ្លាំងណាស់ សម្រាប់គ្រួសារគាត់ ដែលកាន់កាប់ដីធ្លីត្រឹមត្រូវ ហើយមានទាំងប័ណ្ណស្លាបមាន់ រហូតដល់មានប័ណ្ណប្រព័ន្ធ L-Map រួចហើយ តែបែរជា ត្រូវបានគេប្តឹង ដកហូតយកដីធ្លី របស់ខ្លួនទៅវិញ។

លោកថា ដោយពួកគាត់ ជាពលរដ្ឋធម្មតា មិនអាចមានលទ្ធភាពតតាំងក្តី ជាមួយ មន្ត្រីធំមានអំណាចឡើយ គឺមានតែសូមសំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត សាមីក្រសួងជំនាញ និងថ្នាក់ដឹកនាំ ខេត្តព្រះសីហនុ ជួយពិនិត្យ និងជួយរកយុត្តិធម៌ ជូនក្រុមគ្រួសារ របស់គាត់ ដោយក្តីអនុគ្រោះផងចុះ។

ចំពោះប្រភពព័ត៌មាននេះគេហទំព័រ “VD7” នៅមិនទាន់បានការបកស្រាយពី លោក ប៉ុល សារឿន ដើម្បីបំភ្លឺជុំវិញរឿងខាងលើនេះបាននៅឡើទេព្រោះគ្មានលេខ ទូរស័ព្ទ ។ ខណៈ អ្នកនាំពាក្យសាលាដំបូង ខេត្តព្រះសីហនុ ក៏មិនទាន់អាចទាក់ទង ដើម្បីបំភ្លឺជុំវិញសំណុំរឿងវិវាទដីធ្លី ខាងលើបានដែរ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥នេះ៕

ពលរដ្ឋខេត្តព្រះសីហនុ លើកឡើងថា ដីមានប្លង់រឹង L-MAP (ប្រព័ន្ធ) កាន់នៅក្នុងដៃហើយ នៅតែអ្នកធំប្តឹងដកហូតកម្មសិទ្ធិ យកបានទៀត តើថ្ងៃមុខដីរបស់ប្រជាពលរដ្ឋផ្សេងទៀតត្រូវយកអ្វីទៅការពារ? ៕
ដោយ នាគរាជ

👉សូមចុចលីងដើម្បីទទួលបានព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ #VD7news www.vd7news.com
https://t.me/+TK3S5nRknpivCMT
https://www.youtube.com/@vd7newstv540
https://t.me/vd7newsdaily
www.tiktok.com/@vd7news
https://x.com/vd7newsdaily?
#ទទួលផ្សាយពាណិជ្ជកម្មដំណឹងផ្សេងៗ016697766/រៀបចំវេបសាយ/ផ្តល់ប្រឹក្សានិងទទួលរត់ការឯកសារ(ដីធ្លី)ស្របច្បាប់077871554 telegram .



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    13437 អ្នកទស្សនា
    13 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    33903 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    40300 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    217993 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    175416 អ្នកទស្សនា
    4 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    231640 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    266306 អ្នកទស្សនា
    6 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    118597 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    217993 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    168533 អ្នកទស្សនា 4 ខែ មុន – 24/05/2025
  • Untitled post 4633
    169807 អ្នកទស្សនា 4 ខែ មុន – 21/05/2025
  • Untitled post 5034
    88691 អ្នកទស្សនា 2 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    333642 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top