• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
3 ខែ មុន – 04/03/2025
ទំព័រដើម, ព្រឹត្តការណ៍សង្គម

ករណីបុរសម្នាក់ បានព្យាយាមលោ.តចេញពីរថយន្តម៉ាក Prius សមត្ថកិច្ចបានសន្និដ្ឋានហើយ

825 អ្នកទស្សនា

ខេត្តកណ្តាល : ក្រោយកើតហេតុ បានប៉ុន្មានម៉ោងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយតបជូនសាធារណជន និងបណ្តាញសារព័ត៌មានទៅនឹងផេកហ្វេសប៊ុកឈ្មោះ Video Funny ដែលបានបង្ហោះវីដេអូ ករណីបុរសជនជាតិចិនម្នាក់ បានព្យាយាមលោ.តចេញពីរថយន្តម៉ាក Prius ពណ៌ក្រហម អមដោយខ្លឹមសារថា៖ (ព័ត៌មានបឋម) នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ យើងមិនទាន់ដឹងថានេះជាករណីអ្វីឱ្យពិតប្រាកដនោះទេ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ២:៣០នាទី ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញបានធ្វើការស្រាវជ្រាវទទួលបានលទ្ធផលដូចខាងក្រោម៖
-ករណី៖ ចា.ប់ជំ.រិត.ទារ.ប្រាក់
-កើតហេតុ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥:១០នាទី
-ចំណុច៖ ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។
**ជនរងគ្រោះ ០១នាក់
-ឈ្មោះ LIU SEN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្ល.ងដែនលេខEN6418573 មានសុពលភាពលិខិតឆ្លងដែន ២៣.០១.២០៣៥ សុពលភាពទិដ្ឋាការ ០២.០៤.២០២៥។
**ជនសង្ស័.យចំនួន ០៤នាក់
-ជនជាតិខ្មែរ (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស។
**ផលប៉ះពាល់
-បាត់ វ៉ាលីដាក់ខោអាវ ០១។
-បាត់ទូរសព្ទ ០១គ្រឿង។
**វត្ថុតាងចាប់យក
-គ្មាន។
**សភាពរឿងហេតុ
នៅអំឡុងឆ្នាំ២០១៦ ឈ្មោះ LIU SEN ភេទប្រុស អា.យុ ៣៨ឆ្នាំ ជនជាតិចិន បានចាកចេញពីប្រទេសចិន ទៅរស់នៅប្រទេសអូស្រ្តាលី ដើម្បីប្រកបរបររកស៊ីលក់កញ្ចក់រថយន្តនៅទីនោះ ដែលមានជនជាតិអូស្រ្តាលី ភេទប្រុស ជាដៃគូរកស៊ីត្រូវជាមិត្តភក្តិរបស់ខ្លួន។ នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ឈ្មោះ LIU SEN បានស្គាល់ឈ្មោះ FENG ZHIYE ភេទប្រុស ជនជាតិចិន តាមរយៈឈ្មោះ WANG JIANWEI ភេទប្រុស ជនជាតិចិន ដែលជាមិត្តភក្តិជិតស្និតបានណែនាំ។ ឈ្មោះ LIU SEN បានទាក់ទងជាមួយឈ្មោះ FENG ZHIYE បានរយៈពេល០៣ខែ ដោយឈ្មោះនេះបានព្យាយាមពន្យល់និងលួងលោមឈ្មោះ LIU SEN ឱ្យមករកស៊ីនៅប្រទេសកម្ពុជា ដោយឈ្មោះ FENG ZHIYE បានប្រាប់ថា ខ្លួននឹងបើកក្រុមហ៊ុនរកស៊ីមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ តែមិនទាន់ប្រាប់ថារកស៊ីអ្វីនោះទេ និងសន្យាថាឱ្យឈ្មោះ LIU SEN ឈរឈ្មោះជាតំណាងក្រុមហ៊ុន និងទទួលបានភាគលាភជាប្រចាំខែ។ ដោយមូលហេតុឈ្មោះ WANG JIANWEI ដែលជាមិត្តភក្តិជិតស្និតបានណែនាំ និងបានប្រាប់ថា ឈ្មោះ FENG ZHIYE ជាមនុស្សគួរឱ្យទុកចិត្តបាន ហើយឈ្មោះ FENG ZHIYE បាននិយាយលួងលោមបន្ថែមទៀតនោះ ទើបឈ្មោះ LIU SEN សម្រេចចិត្តមកប្រទេសកម្ពុជា។


នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២២:៥០នាទី ឈ្មោះ LIU SEN បានចាកចេញពីប្រទេសអូស្រ្តាលី ហើយបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១១:០០នាទី តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នៅពេលមកដល់ ឈ្មោះ LIU SEN បានទាក់ទងទៅឈ្មោះ FENG ZHIYE ហើយឈ្មោះនេះក៏បានរៀបចំរថយន្ត ០១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-5042 ដោយមានអ្នកបើកបរជាជនជាតិខ្មែរម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស បានមកយកឈ្មោះ LIU SEN ចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទៅជួបជនជាតិចិនម្នាក់ទៀត (មិនស្គាល់អត្តសញ្ញាណ) ដែលជាដៃគូរកស៊ីរបស់ឈ្មោះ FENG ZHIYE ។ នៅពេលធ្វើដំណើរដល់ចំណុចមួយ នៅលើកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ក្បែរស្ពានអាកាសផ្លូវជាតិលេខ២ ក៏មានបុរសជនជាតិខ្មែរចំនួន០៣នាក់ ឈរចាំនៅលើចិញ្ចើមផ្លូវក្នុងចំណុចខាងលើ ហើយបានលើកដៃហៅ ពេលនោះអ្នកបើករថយន្តបានឈប់ចតឡាននៅលើចិញ្ចើមផ្លូវនោះ ស្រាប់តែបុរសជនជាតិខ្មែរទាំង០៣នាក់នោះ បានរត់ឡើងលើរថយន្តដោយបុរសជនជាតិខ្មែរចំនួន០២នាក់ បានចាប់ដៃឈ្មោះ LIU SEN ទាំងសងខាង និងម្នាក់ទៀតបានធ្វើការសង្ក.ត់ពីលើដោយបានចា.ប់ក ព្រមទាំងបានប្រើអំពើហិ.ង្សា នឹងដកហូតយកទូរសព្ទរបស់ឈ្មោះ LIU SEN ទៀតផង។ នៅពេលនោះ ឈ្មោះ LIU SEN បានរើបម្រា.ស់តបត ជាមួយបុរសជនជាតិខ្មែរទាំង០៣នាក់នោះ និងបានចុចបើកកញ្ចក់រថយន្ត ដោយព្យាយាមគេ.ចខ្លួនតាមបង្អួច ហើយក៏បានធ្លា.ក់ពីលើរថយន្តតែម្តង។ នៅពេលដែលឈ្មោះ LIU SEN គេ.ចខ្លួនបានសម្រេច ខ្លួនក៏បានរត់ចូលហាងបាយមួយកន្លែងដើម្បី ឱ្យប្រជាពលរដ្ឋជួយ ហើយបន្ទាប់មកក៏មានសមត្ថកិច្ចមកដល់និងបាននាំខ្លួនមកសាកសួរតែម្តង។

Screenshot

ចំណាត់ការបន្ត : កម្លាំងជំនាញកំពុងស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័.យ និងម្ចាស់រថយន្តខាងលើ យកមកចាត់ការតាមនី.តិវិធី។

👉សូមចុចលីងដើម្បីទទួលបានព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ #VD7news www.vd7news.com
https://t.me/+TK3S5nRknpivCMT
https://www.youtube.com/@vd7newstv540
https://t.me/vd7newsdaily
www.tiktok.com/@vd7news
https://x.com/vd7newsdaily?
#ទទួលផ្សាយពាណិជ្ជកម្មដំណឹងផ្សេងៗ/រៀបចំវេបសាយ/ផ្តល់ប្រឹក្សានិងរត់ឯកសារដីធ្លីស្របច្បាប់077871554 telegram ៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    ជ្រើសរើស «មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ» ឱ្យចូលបម្រើការងារសម្រាប់មុខតំណែងវិជ្ជាជីវៈសុខាភិបាល
    1111 អ្នកទស្សនា
    14 ម៉ោង មុន – 20/06/2025
  • ទំព័រដើម, សេដ្ឋកិច្ច
    មកដឹងអំពី កំណើតសេដ្ឋកិច្ច និងតម្រូវការកម្មករ រោងចក្រក្នុងខេត្ត ទេសចរណ៍១នៅភាគនិរតី
    6212 អ្នកទស្សនា
    3 ថ្ងៃ មុន – 17/06/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    កម្ពុជាសម្រេចជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព ហើយករណីជម្លោះព្រំដែន ជាមួយថៃ
    9955 អ្នកទស្សនា
    6 ថ្ងៃ មុន – 15/06/2025

អចលនទ្រព្យ

  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    45000 អ្នកទស្សនា
    1 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    103441 អ្នកទស្សនា
    2 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    139501 អ្នកទស្សនា
    3 ខែ មុន – 17/03/2025
  • ដីលក់ កៀកវិថីមិត្តភាព ជាប់របងBS អូរ៥ សង្កាត់៤ តម្លៃ250$/m2
    ដីលក់ កៀកវិថីមិត្តភាព ជាប់របងBS អូរ៥ សង្កាត់៤ តម្លៃ250$/m2
    154401 អ្នកទស្សនា
    3 ខែ មុន – 08/03/2025

ព័ត៌មានពេញនិយម

  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    41191 អ្នកទស្សនា 27 ថ្ងៃ មុន – 24/05/2025
  • Untitled post 4633
    43541 អ្នកទស្សនា 1 ខែ មុន – 21/05/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    209264 អ្នកទស្សនា 9 ខែ មុន – 11/09/2024
  • «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    171416 អ្នកទស្សនា 1 ឆ្នាំ មុន – 18/01/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (364)
  • ផ្សេងៗ (11)
  • ព័ត៌មានជាតិ (319)
  • ព័ត៌មានអន្តរជាតិ (8)
  • ព្រឹត្តការណ៍សង្គម (168)
  • រឿងស៊ើបអង្កេត (13)
  • សេដ្ឋកិច្ច (8)
  • អចលនទ្រព្យ (9)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top