• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
10 ខែ មុន – 12/09/2024
ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជួបសំណេះ សំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រី រាជការនៃមន្ទីរផែនការខេត្ត

319 អ្នកទស្សនា

ខេត្តរតនគិរី៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងគណៈប្រតិភូក្រសួងផែនការ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តរតនគិរី ។ ពិធីនេះ
ប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នាសាលប្រជុំមន្ទីរផែនការខេត្ត ដោយមាន ការអញ្ជើញចូលរួមពីលោក មួង ប៉ាង អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី  ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គនាយ
ករង លោកអនុប្រធាននាយកដ្ឋាន លោក លោកស្រី សហការីអមដំណើរឯកឧត្តមរដ្ឋមន្ត្រីជាច្រើនរូបទៀតផងដែរ។

លោក ខេង សារ៉ាត់ ប្រធានស្តីទីមន្ទីរផែនការខេត្តរតនគិរី បានគោរពរាយការណ៍ជូនឯឧត្តមរដ្ឋមន្រ្តី ដោយលើកឡើងថា មន្ទីរផែនការខេត្តបំពេញមុខងារជាសេនាធិការជូនក្រសួងផែនការ លើបេសកម្មទទួល បន្ទុកអនុវត្ត សកម្មភាពការងាររបស់ខ្លួនក្នុងការ ដឹកនាំ និងសម្របសម្រួលលើវិស័យផែនការ ការងារស្ថិតិ តាមដានត្រួត ពិនិត្យវាយតម្លៃ ប្រជាជន និងអភិវឌ្ឍន៍កិច្ចការចាំបាច់មួយចំនួនទៀតនិងជាអង្គភាពចំណុះឱ្យក្រសួង ផែនការតាមខ្សែបណ្តោយ និងចំណុះឱ្យរដ្ឋបាលខេត្តតាមខ្សែទទឹង ព្រមទាំងមានតួនាទីភារកិច្ច ចូលរួមចំណែក អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧នៃរដ្ឋសភាដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព គោលការណ៍ណែនាំរបស់ក្រសួងតាមជំនាញនីមួយៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងបំពេញការងារបន្ថែមរាល់ កិច្ចការនានាដែលរដ្ឋបាលខេត្តប្រគល់ជូន ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត មកដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃមន្ទីរផែនការខេត្តរតនគិរី ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកប្រធានមន្ទីរស្តីទី ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តរតនគិរី ទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម និងសម្រេចបានលទ្ធផលសំខាន់ៗ ជាច្រើន ជាពិសេសការពង្រឹងរចនាសម្ព័ន្ធដឹកនាំ លើកកម្ពស់សមភាពយេនឌ័រ និងប្រសិទ្ធភាពការងារ ជាមួយនឹងយន្តការវាយតម្លៃមន្ត្រីរាជការ រាប់ចាប់ពីមន្ត្រីរហូតដល់ប្រធានមន្ទីរ។
ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកនូវវឌ្ឍនភាពការងារ សមិទ្ធផល និងកំណែទម្រង់នានា ដែលក្រសួងផែនការសម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងមក។ ផ្សារភ្ជាប់នឹងការងារកំណែទម្រង់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំពីយន្តការត្រួតពិនិត្យវាយតម្លៃមន្ត្រីរាជការ ដែលក្រសួងផែនការបាននិងកំពុងអនុវត្តផងដែរ។ ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំពី (១) ការរៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល (២) ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (៣) ការតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍ (៤) ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងយុទ្ធសាស្ត្រអន្តរកាលដោយរលូន និង (៥) ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។ ជាមួយនឹងការងារប្រជាជននិងការអភិវឌ្ឍ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការគិតគូររបស់ក្រសួងផែនការ លើការងារគោលនយោបាយជាតិប្រជាជន សំដៅទាញយកជាអតិបរមានូវភាគលាភប្រជាសាស្ត្រ ទី១ ទី២ និងទី៣។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ លើការងារអាហារូបត្ថម្ភ ដែលក្នុងនោះរួមមាន ការបញ្ចូលជាតិអីយ៉ូដ សារជាតិដែក និងវីតាមីន ទៅក្នុងអាហារ ដែលជាកិច្ចការដ៏សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ជាពិសេសកុមារ ដែលចាំបាច់ត្រូវការអាហារូបត្ថម្ភពេញលេញ សម្រាប់ការលូតលាស់ប្រកបដោយភាពរឹងមាំ និងសុខភាពល្អ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីអត្ថប្រយោជន៍ ដ៏មហាសាលរបស់ព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្ដើមដ៏ឧត្តុង្គឧត្តមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ព្រមទាំងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ពុំមែនជាការកាត់ដី ឬដាក់រួមគ្នា ដូចក្រុមប្រឆាំងជ្រុលនិយម បានបំភ្លៃនោះឡើយ។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តរតនគិរីទាំងអស់ ពិតជាបានស្ដាប់នូវប្រសាសន៍របស់សម្ដេចតេជោ និងប្រមុខរាជរដ្ឋាភិបាល ហើយនឹងចូលរួមផ្សព្វផ្សាយនិងពន្យល់បន្ត ដល់បងប្អូន និងអ្នកជុំវិញខ្លួន ឱ្យបានស្វែងយល់កាន់តែច្បាស់ និងជៀសផុតពីការបោកបញ្ឆោតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាព និងកេងផលចំណេញពីបងប្អូនប្រជាពលរដ្ឋ៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    រដ្ឋផ្តល់របបសោធននិវត្តន៍ជូននិវត្តជន ជាអតីតមន្ត្រីរាជការទាំង៣
    1596 អ្នកទស្សនា
    1 ថ្ងៃ មុន – 11/07/2025
  • ទំព័រដើម, ផ្សេងៗ
    ពាក្យសុំដីកាសម្រេចកែតម្រូវសំបុត្រកំណើត នៅតុលាការ
    4386 អ្នកទស្សនា
    3 ថ្ងៃ មុន – 09/07/2025
  • ទំព័រដើម, ព័ត៌មានអន្តរជាតិ
    តុលាការព្រហ្មទថៃ ស្វែងរកភស្តុតាង និងចាប់ខ្លួនលោក កុក អាន ម្ចាស់កាស៊ីណូ Crown Casino Resort
    5907 អ្នកទស្សនា
    4 ថ្ងៃ មុន – 08/07/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32759 អ្នកទស្សនា
    11 ថ្ងៃ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    76956 អ្នកទស្សនា
    1 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    134895 អ្នកទស្សនា
    3 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    170799 អ្នកទស្សនា
    3 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    18776 អ្នកទស្សនា 10 ថ្ងៃ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32760 អ្នកទស្សនា 11 ថ្ងៃ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    72666 អ្នកទស្សនា 1 ខែ មុន – 24/05/2025
  • Untitled post 4633
    74637 អ្នកទស្សនា 1 ខែ មុន – 21/05/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    240062 អ្នកទស្សនា 10 ខែ មុន – 11/09/2024
  • «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    201699 អ្នកទស្សនា 1 ឆ្នាំ មុន – 18/01/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (382)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (325)
  • ព័ត៌មានអន្តរជាតិ (11)
  • ព្រឹត្តការណ៍សង្គម (169)
  • រឿងស៊ើបអង្កេត (14)
  • សេដ្ឋកិច្ច (9)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top