• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 11/06/2024
ព័ត៌មានជាតិ

ពលរដ្ឋ១ភូមិអះអាងថា ប្រធានមណ្ឌលសុខភាពព្រៃព្នៅ រំលោភយកដីសាធារណៈ ទើបពួកគាត់លើកគ្នាមកដកបង្គោលថ្មចោល!

1910 អ្នកទស្សនា

(ខេត្តព្រៃវែង)៖ ប្រជាពលរដ្ឋរាប់រយគ្រួសារនៅភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង បានលើកឡើងដូចៗគ្នាថា៖ ក្រោយពួកគាត់ប្ដឹងនិងរាយការណ៍ទៅលោកមេឃុំកញ្ចំ ជាច្រើនលើកមកហើយ នៅតែគ្មានចំណាត់ការ គឺបានត្រឹមសន្យាខ្យល់..!។
ទើបពួកខ្លួនសម្រេចលើកគ្នាមួយភូមិ មកដកបង្គោលថ្ម ដែលលោក ស៊ឹម សឿន ប្រធាន”មណ្ឌលសុខភាពព្រៃព្នៅ”ដាំរំលោភនិងកាន់កាប់ដីសាធារណៈរបស់រដ្ឋចោលតែម្ដង…!។

-ករណីនេះលោក ស៊ឹម សឿន ប្រធាន”មណ្ឌលសុខភាពព្រៃព្នៅ”បានថ្លែងទទួលស្គាល់ថារូបលោកពិតជាបានដាំបង្គោលថ្មកំណត់ព្រំ និងកាន់កាប់ដីសាធារណៈប្រាកដមែន ដោយផ្អែកលើហេតុផល គ្រប់គ្រងនិងថែទាំផ្លូវ…!។

សូមជម្រាបថា ដីទំនាស់មួយនេះជាដីសាធារណៈរបស់រដ្ឋ ទទឹងជាង៧០ម៉ែត្រ និងបណ្ដោយប្រមាណជា៨០ម៉ែត្រ ត្រង់ចំណុចខាងកើតជាប់និងគល់ស្ពានដូង ស្ថិតនៅភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។

ជុំវិញរឿងនេះ កាលពីព្រឹកទី០៩.០៦.២០២៤ ពលរដ្ឋរាប់សិបនាក់នៅភូមិដូង បានលើកគ្នាមកដកបង្គោលថ្មចោល។
ក្រោយលោក ស៊ឹម សឿន ដាំជាជួរចំកណ្ដាលដីពីមុខទៅក្រោយ ដើម្បីពុះចែកដីជា២ និងកំណត់ព្រំដី។

-បើតាមពលរដ្ឋមូលហេតុ ដែលពួកខ្លួនដកបង្គោលថ្មចោលបែបនេះ ក៏ព្រោះតែលោក ស៊ឹម សឿន ដាំរំលោភលើដីសាធារណៈ ដាំដោយមិនប្រាប់មុន។
ហើយពួកគាត់ប្ដឹងទៅលោកមេឃុំ ឱ្យជួយចាត់វិធានការ ដកចេញវិញ ប៉ុន្តែលោកមេឃុំ បានត្រឹមសន្យា និងលើកពេលរហូត..។

-ក្នុងរឿងនេះពលរដ្ឋ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ដើមចមដំបូង កាលពីប៉ុន្មានឆ្នាំមុនលោក ស៊ឹម សឿន បានប្រមូលទិញដីស្រែ ពីកសិករ ដែលនៅខាងក្រោយ!។
ខណៈអត់មានផ្លូវចេញមកមុខ លោក ស៊ឹម សឿន ក៏បែកគំនិត ចាក់ដីលុបព្រែក និងលុបជង្ហុកមួយចំនួន ដែលជាដីសាធារណៈរបស់រដ្ឋ ដើម្បីឱ្យមានផ្លូវ ចូលដីរបស់ខ្លួន ដែលនៅខាងក្រោយ..!។

ពលរដ្ឋបន្តថា លុះមួយរយៈក្រោយនេះ ស្រាប់តែលោក ស៊ឹម សឿន ចេញមុខអាងយ៉ាង និងហាមឃាត់.ព្រះសង្ឃ.អាចារ្យ.គណៈកម្មការ.ពុទ្ធបរិស័ទចំណុះជើងវត្ត។
ដែលត្រូវអភិវឌ្ឍន៍ ដីសាធារណៈត្រង់ចំណុចខាងលើ ធ្វើជាសួនច្បាររូបសំណាក និងជាកន្លែងជួបជុំធ្វើបុណ្យតាមប្រពៃណី…។

ដោយលោក ស៊ឹម សឿន ថែមទាំងបានបង្ហើរពាក្យ បោះសម្ដីថា ដីខាងលើ ជាដីកម្មសិទ្ធរបស់ខ្លួន ដែលមានលិខិតកាន់កាប់ទទួលស្គាល់ ដឹងឮពីលោកមេឃុំកញ្ចំ ទៀតផង! ។

-កត្តាទាំងនេះហើយ ដែលជាមូលហេតុនាំឱ្យដីសាធារណៈមួយនេះ ក្លាយជាទំនាស់រ៉ាំរ៉ៃ រវាងពលរដ្ឋមួយភូមិ និងលោក ស៊ឹម សឿន ប្រធាន”មណ្ឌលសុខភាពព្រៃព្នៅ”។

-ក្នុងនោះដែរ ពលរដ្ឋស្នើសុំរក្សាដីនេះ ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋដដែល នឹងមិនឱ្យក្លាយជាកម្មសិទ្ធឯកជន.ផ្លូវឯកជន.ហើយក៏មិនឱ្យស្ថិតនៅក្រោមការគ្រប់គ្រង ពីបុគ្គលណាម្នាក់ឡើយ..!។

-និយាយរួម ដីត្រង់ចំណុចខាងលើពលរដ្ឋ ទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម មិនថាអ្នកជិត ឬអ្នកឆ្ងាយនោះទេ។
ក្នុងនោះសូម្បីលោក ស៊ឹម សឿន ក៏អាចប្រើប្រាស់ និងចេញចូលបានតាមតម្រូវការផងដែរ។

-ផ្ទុយទៅវិញពលរដ្ឋប្រឆាំងដាច់ខាត! រាល់ការចាត់ចែងយកដីសាធារណៈមួយនេះ ឱ្យក្លាយជាផ្លូវឯកជន.កម្មសិទ្ធឯកជន.ឬធ្វើរបងបិទជាដើម។ល។

-រាល់ការចោទប្រកាន់ខាងលើ នៅថ្ងៃទី០៩.០៦.២០២៤ លោក ស៊ឹម សឿន ប្រធាន”មណ្ឌលសុខភាពព្រៃព្នៅ”បានថ្លែងប្រាប់ដល់អ្នកសារព័ត៌មានថា រូបលោកពិតជាបាន កាន់កាប់ដីសាធារណៈខាងលើប្រាកមែន..!។

លោកបន្តថា ខ្ញុំគ្រប់គ្រងនិងកាន់កាប់យូរហើយ ព្រោះខ្លួនបានសុំគណៈកម្មការវត្តសម័យមុន ចាក់ដីធ្វើផ្លូវ។

លោក ស៊ឹម សឿន អះអាងថាពលរដ្ឋអាងគ្នាច្រើន ចេះតែទន្ទ្រានរំលោភយកដីផ្លូវរបស់លោក ហេតុនេះទើប លោកដាំបង្គោលថ្មកំណត់ព្រំ។

ប្រធានមណ្ឌលសុខភាព រូបនេះបញ្ជាក់ទៀតថា ខ្លួនពិតជាបានកាន់កាប់ដីសាធារណៈរបស់រដ្ឋប្រាកដមែន ប៉ុន្តែបើរដ្ឋត្រូវការ ពេលណា លោកនឹងប្រគល់ជូនវិញ!។

លោក ស៊ឹម សឿន បានគូសបញ្ជាក់ថា ប្រសិនបើត្រូវដកដីត្រង់ចំណុចខាងលើ ទុកជាសម្បត្តិរដ្ឋវិញនោះ។ សំខាន់កុំឱ្យពលរដ្ឋសាងសង់អ្វីៗលើដីនោះ ហើយរូបលោក ក៏មិនធ្វើអ្វីលើដីនោះដូចគ្នា គឺទុកចោលទាំងអស់គ្នា ទើបលោកព្រម…!។

រីឯលោក អ៊ិត ស៊ីម មេឃុំកញ្ចំ បានថ្លែងទទួលស្គាល់ថា ដីទំនាស់ត្រង់ចំណុចខាងលើ គឺពិតជាដីសាធារណៈប្រាកដមែន..!។
ប៉ុន្តែដោយឃើញលោក ស៊ឹម សឿន ខំកាន់កាប់ចាក់ដីធ្វើផ្លូវ ទើបលោកមេឃុំ សម្រេចចេញលិខិតឱ្យលោក ស៊ឹម សឿន មានសិទ្ធថែទាំគ្រប់គ្រងផ្លូវ..!។
លោកមេឃុំបញ្ជាក់ថា លិខិតនោះពុំមែនមានន័យថា លោក ស៊ឹម សឿន ជាម្ចាស់កម្មសិទ្ធនោះឡើយ។

-យ៉ាងណាក៏ដោយ តាមរយៈសារព័ត៌មានបានចុះផ្សាយ ពលរដ្ឋរាប់សិបនាក់នៅភូមិដូង សូមស្នើយ៉ាងទទូចដល់លោកវេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង និងឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង មេត្តាពិនិត្យចាត់វិធានការចំពោះមន្ត្រីក្រោមឱវាទ!។ គឺលោក ស៊ឹម សឿន ប្រធាន”មណ្ឌលសុខភាពព្រៃព្នៅ”ខណៈខ្លួនជាមន្ត្រីរាជការ បែរជាកាន់កាប់ដីសាធារណៈរបស់រដ្ឋ រហូតកើតជម្លោះជាមួយអ្នកភូមិរាប់រយគ្រួសារ..!។

ធ្វើឱ្យប៉ះពាល់សតិអារម្មណ៍ពលរដ្ឋជាខ្លាំង និងប៉ះពាល់ដល់គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    18712 អ្នកទស្សនា
    18 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    39077 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    45394 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    227950 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    180674 អ្នកទស្សនា
    4 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    236810 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    271410 អ្នកទស្សនា
    7 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    123930 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    227951 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    173699 អ្នកទស្សនា 4 ខែ មុន – 24/05/2025
  • Untitled post 4633
    174942 អ្នកទស្សនា 4 ខែ មុន – 21/05/2025
  • Untitled post 5034
    93756 អ្នកទស្សនា 2 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    338611 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top