• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 08/05/2024
ទំព័រដើម, រឿងស៊ើបអង្កេត

តើលិខិតបំភ្លឺមួយសន្លឹករបស់អាជ្ញាធរស្រុកស្វាយលើអាចធ្វើឲ្យមហាជន និងក្រសួងពាក់ព័ន្ធ អាចស្ងប់ចិត្តឫយ៉ាងណា?

5569 អ្នកទស្សនា

ខេត្តសៀមរាប៖ ដីព្រៃឈើធំៗ ប្រហែល៨០០ ទៅ៩០០ហិចតា ត្រូវបាន គេប្រើគ្រឿងចក្រវាយកំទិចឲ្យរាបដល់ដី ធ្វើឲ្យមហាជនហួសចិត្តនិងសោកស្ដាយយ៉ាងខ្លាំងឃើញហើយស្ទើស្រក់ទឹកភ្នែកព្រោះដើមឈើធំតូចទាំងអស់នេះទំរាំបានធំប៉ុនណ្ណឹងគឺមានអាយុកាលរាប់សិបឆ្នាំ តែចុងក្រោយរលាយបាត់បង់ទៅវិញត្រឹមតែមួយប្រព្រិចភ្នែកនណាមិនហួសចិត្ត។

បើតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថា មានគ្រឿងចក្រអេស្ការវទ័រមួយគ្រឿងនិងត្រាក់ទ័រចំនួន៨គ្រឿងកំពុងធ្វើសកម្មភាពចូលឈូសនិងវាយកំទិចព្រៃឈើនៅចំណុច ត្រពាំងអាណេល ស្ថិតនៅភូមិ ផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ជារាងរាល់ថ្ងៃព្រៃឈើដួលរំលំ ងាប់យ៉ាងរណូករណែលតែម្ដង។

មហាជននៅតាមហាងការហ្វេ លាន់មាត់គ្រប់ៗគ្នា នេះហើយបំផ្លាញធម្មជាតិ ពេលនេះធម្មជាតិបំផ្លាញវិញហើយ ធ្វើឲ្យអាកាសធាតុឡើងកំដៅឡើងទ្វេដងដូចសព្វថ្ងៃនេះ។

មូលហេតុ ដោយការបំផ្លាញធនធានធម្មជាតិព្រៃឈើ របស់មនុស្ស មិនចេះឈប់មិនចេះឈរ នេះហើយទើបធ្វើឲ្យមានការបំរ៉ែបំរួលរបស់អាកាសធាតុ ក្នុងមួយឆ្នាំទៅមួយឆ្នាំ ខុសប្រកតី អាចធ្វើឲ្យមានកំដៅកើនឡើងកាន់តែខ្លាំងទៅ និង ធ្វើឲ្យមានទឹកជុំនន់ជារាងរាល់ឆ្នាំទៀតផង។

ព្រៃឈើតូចធំនៅក្នុងភូមិសាស្រ្ត ក្នុងខេត្តសៀមរាបមួយចំនួន កុំពុងរងនូវការវិនាសហិនហោច បំភ្លិចបំផ្លាញ ពីសំណាក់អ្នកមានលុយនិងអ្នកមានអំណាច បានឃុបឃិត្ត គ្នាជាប្រព័ន្ធជាមួយអាជ្ញាធរនិងមន្ត្រីជំនាញពាក់ពាន់ លួចធ្វើឯកសារផ្សេងៗ ដើម្បីបិតបាំងបំភ័នភ្នែកថ្នាក់លើ និងមហាជន រួចនាំបក្សពួករបស់ខ្លួន យកគ្រឿងចក្រចូលវាយកំទិចព្រៃឈើរួចយកដីទាំងអស់នោះមកលក់ឲ្យក្រុមឈ្មួញ យកលុយចែកគ្នាធ្វើមានធ្វើបានក្នុងសង្គមគ្រួរសាររាងៗខ្លួន។

ទាក់ទងទៅនិងព័ត៌មានខាងលើ ក្រុមការងារអ្នកសារព័ត៍មានយើងបានសុំការបញ្ជាក់ ពីលោកអភិបាលស្រុស្វាយលើ តាមរយៈតេឡេក្រាម លោកគ្រាន់តែបាញ់លិខិត្តបំភ្លឹរបស់រដ្ឋបាលស្រុក មកលើការចុះផ្សាយរបស់អង្គភាពសារព័ត៍មានសៀមរាបប៉ុស្តិ៍តែប៉ុនណ្ណោះ ហើយបានសរសេរពាក្យអគុណមកវិញ មកក្រុមការងារយើង។ 

ស្រាប់បានរយៈពេលមួយថ្ងៃ លោកបានផ្ញើរូប វិញ្ញាបនប័តសម្គាល់ ម្ចាស់អចលនវត្ថុ ចំនួន៨សន្លឹកមកអង្គភាពយើងបន្ថែម។

ហើយនៅក្នុងខ្លឹនសារ លិខិត្តបំភ្លឹ ខ្លឹមសារ និងបានភ្ជាប់ លេខ ក្បាលដីជាច្រើនប្លង់ នៅក្នុងបទបញ្ចារលេខ( ០១)ផងដែរ។ហើយមានផ្ទៃដីសរុបចំនួន៩០១៣៦៦ម៉ែត្រក្រឡាគឺជាទីតាំងដីស្នើសុំរបស់សហគមន៍ កសិកម្មទំនើបស្រូវនាងអំ។

ដោយសារមហាជន មានការសង្ស័យ ហើយរិះគន់ ទើបអង្គភាពសារព័ត៍មានយើងធ្វើការផ្សព្វផ្សាយឲ្យថ្នាក់ដឹកនាំខាងលើ និងក្រសួងពាក់ព័ន្ធបានជ្រាបជាព័ត៍មានតែប៉ុណ្ណោះ មិនបំណងមួលបង្កាច់បង្ខូចមកលើអាជ្ញាធរនិងមន្ត្រីជំនាញពាក់ពាន់ណាឡើយ។

អង្គភាពយើងបាន សុំបញ្ចាក់ពី លោកស៊ុនគង់ប្រធានមន្ទីបរិស្ថានខេត្តសៀមរាបតាមរយៈ what app លោកបានបញ្ចាក់ថា ៖ ការធ្វើនេះ គឺគេមានប្លង់រឹង(01)ដោយមានការគាំទ្រ ពីរស្រុក ខេត្តដល់ ក្រសួងកសិកម្ម បើចង់ឃើញប្លង់ សួរទៅស្រុកស្វាយលើយទៅ។

ចំណែកឯលោកទាគឹមសុទ្ធ ប្រធានមន្ទីកសិកម្ម និងលោកម៉ុងប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបក្រុមការងារយើងសុំការបញ្ចក់តាមរយៈលេឡេក្រាម ចូលមើលហើយអត់តប។

ប្រជាពរដ្ឋក៏ដូចមន្ត្រីរាជការ សំណូមពរដល់ឯកឧត្ដមប្រាក់សោភ័ណ្ឌអភិបាលខេត្តសៀមរាបនិងជាប្រធានគណៈបញ្ចាការឯកភាពខេត្តមេត្តាដាក់គណៈកម្មការចំរុះចុះពិនិត្យមើលដីព្រៃទីតាំងខាងលើនេះផងទាន?តើដីព្រៃខាងលើនេះមានប្លង់ស្របច្បាប់ត្រឹមត្រូវ ទាំងអស់ឫយ៉ាងណា? 

បើបណ្ដែតបណ្ដោយទៅទៀតព្រៃឈើរលាយហិនហោចអស់ក្នុងរយៈពេលដ៏ខ្លីខាងមុខជាក់ជាមិនខានឡើយ។

អង្គភាពយើងខ្ញុំ ទទួលការបកស្រាយបំភ្លឺ កែតម្រូវរាល់ម៉ោងធ្វើការតាម ច្បាប់របបសារព័ត៌មានអ្នកសារព័ត៌មាន 070 915 793។ ។



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    រដ្ឋផ្តល់របបសោធននិវត្តន៍ជូននិវត្តជន ជាអតីតមន្ត្រីរាជការទាំង៣
    1502 អ្នកទស្សនា
    1 ថ្ងៃ មុន – 11/07/2025
  • ទំព័រដើម, ផ្សេងៗ
    ពាក្យសុំដីកាសម្រេចកែតម្រូវសំបុត្រកំណើត នៅតុលាការ
    4294 អ្នកទស្សនា
    3 ថ្ងៃ មុន – 09/07/2025
  • ទំព័រដើម, ព័ត៌មានអន្តរជាតិ
    តុលាការព្រហ្មទថៃ ស្វែងរកភស្តុតាង និងចាប់ខ្លួនលោក កុក អាន ម្ចាស់កាស៊ីណូ Crown Casino Resort
    5814 អ្នកទស្សនា
    4 ថ្ងៃ មុន – 08/07/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32577 អ្នកទស្សនា
    11 ថ្ងៃ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    76863 អ្នកទស្សនា
    1 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    134801 អ្នកទស្សនា
    3 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    170706 អ្នកទស្សនា
    3 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    18682 អ្នកទស្សនា 10 ថ្ងៃ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32578 អ្នកទស្សនា 11 ថ្ងៃ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    72574 អ្នកទស្សនា 1 ខែ មុន – 24/05/2025
  • Untitled post 4633
    74546 អ្នកទស្សនា 1 ខែ មុន – 21/05/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    239973 អ្នកទស្សនា 10 ខែ មុន – 11/09/2024
  • «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    201609 អ្នកទស្សនា 1 ឆ្នាំ មុន – 18/01/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (382)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (325)
  • ព័ត៌មានអន្តរជាតិ (11)
  • ព្រឹត្តការណ៍សង្គម (169)
  • រឿងស៊ើបអង្កេត (14)
  • សេដ្ឋកិច្ច (9)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top