• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 25/04/2024
ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ រំលឹកដល់មន្ដ្រីអត្រានុកូលដ្ឋាន ត្រូវយកចិត្តទុកដាក់ក្នុងការចុះបញ្ជីនិងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវ មុនចេញជូនពលរដ្ឋយកទៅប្រេីប្រាស់

859 អ្នកទស្សនា

ខេត្តកំពង់ស្ពឺ៖  មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ចាយបញ្ញារ៉ា បានក្រើនរំលឹកដល់មន្ត្រីអត្រានុកូលដ្ឋានគ្រប់ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ក្នុងការចុះបញ្ជី និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវមុនចេញជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ ជៀសវាងបង្កកំហុសឆ្គងហើយនាំទុក្ខដល់ពលរដ្ឋពេលយកទៅប្រើប្រាស់។ការណ៍ក្រើនរំលឹកនេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នៅសាលាខេត្តកំពង់ស្ពឺ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ចាយបញ្ញារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានលើកឡើងថាកន្លងមកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មធ្លាប់ទទួលបានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋទៅលើមន្ត្រីអត្រានុកូលដ្ឋានជុំវិញការបំពេញបែបបទអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ដោយក្នុងនោះពលរដ្ឋបានលើកឡើងថា សំបុត្រកំណើតរបស់ពួកគាត់ត្រឹមត្រូវសោះ អស់លោកយកទៅចម្លងក្នុងគល់បញ្ជីខុសខ្លួនឯង បែរជានាំទុក្ខលំបាកឱ្យប្រជាពលរដ្ឋទៅវិញ។ការសរសេរចម្លងខុសគឺជារឿងអសមត្ថភាពការងាររបស់អស់លោក ជាកំហុសរបស់អស់លោក តែបែរជាតម្រូវឱ្យប្រជាពលរដ្ឋរត់ទៅនេះ រត់ទៅនោះ ចុងក្រោយឱ្យទៅតុលាការទាំងពួកគាត់គ្មានកំហុសសោះបែបនេះទៅវិញ ហើយនាំឱ្យខាតបង់ពេលវេលានិងប្រាក់កាក់ទៀតផង។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បានគូសបញ្ជាក់ថា ដោយមើលឃើញនូវតម្រូវការនៃការកែតម្រូវទិន្នន័យនេះ ជាតម្រូវការមួយចាំបាច់ សម្រាប់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបាននិងកំពុងសហការជាមួយ ភាគីពាក់ព័ន្ធអនុវត្តការងារមួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋទាំងនៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគតយូរអង្វែង។អគ្គនាយកដ្ឋាននឹងពង្រឹងការអប់រំ និងបណ្តុះបណ្តាលមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ អំពីបែបបទ នីតិវិធីនៃការចុះបញ្ជី អត្រានុកូលដ្ឋាន និងការកែតម្រូវទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន ឱ្យបានជាប់ជាប្រចាំ ដើម្បីកាត់បន្ថយកំហុសឆ្គង និងឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ លើសពីនេះ អគ្គនាយកដ្ឋាននឹងសម្រួលនីតិវិធី និងពន្លឿនការកែតម្រូវទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាននៅថ្នាក់ជាតិ(អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម)ឱ្យបានឆាប់រហ័សស្របតាមនីតិវិធីកំណត់។

ជាមួយនោះឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ចាយបញ្ញារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ក៏បានរំលឹកដល់មន្ត្រីអត្រានុកូលដ្ឋានគ្រប់ឃុំ សង្កាត់ត្រូវយកចិត្តទុកដាក់ចុះបញ្ជី និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវមុនចេញជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់។ហើយទន្ទឹមនេះដែរសម្រាប់បងប្អូន ប្រជាពលរដ្ឋដែលពិនិត្យឃើញថាមានកំហុសណាមួយលើឯកសាររបស់ខ្លួន សូមបងប្អូនស្នើសុំកែតម្រូវភ្លាមៗនៅឃុំ-សង្កាត់ ដោយកុំទុកយូររហូតដល់ឆ្លងចូលឆ្នាំថ្មី៕ដោយ៖ចៅចិត្ត



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    រដ្ឋផ្តល់របបសោធននិវត្តន៍ជូននិវត្តជន ជាអតីតមន្ត្រីរាជការទាំង៣
    1436 អ្នកទស្សនា
    1 ថ្ងៃ មុន – 11/07/2025
  • ទំព័រដើម, ផ្សេងៗ
    ពាក្យសុំដីកាសម្រេចកែតម្រូវសំបុត្រកំណើត នៅតុលាការ
    4227 អ្នកទស្សនា
    3 ថ្ងៃ មុន – 09/07/2025
  • ទំព័រដើម, ព័ត៌មានអន្តរជាតិ
    តុលាការព្រហ្មទថៃ ស្វែងរកភស្តុតាង និងចាប់ខ្លួនលោក កុក អាន ម្ចាស់កាស៊ីណូ Crown Casino Resort
    5748 អ្នកទស្សនា
    4 ថ្ងៃ មុន – 08/07/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32451 អ្នកទស្សនា
    11 ថ្ងៃ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    76796 អ្នកទស្សនា
    1 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    134735 អ្នកទស្សនា
    3 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    170643 អ្នកទស្សនា
    3 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    18613 អ្នកទស្សនា 10 ថ្ងៃ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32452 អ្នកទស្សនា 11 ថ្ងៃ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    72510 អ្នកទស្សនា 1 ខែ មុន – 24/05/2025
  • Untitled post 4633
    74484 អ្នកទស្សនា 1 ខែ មុន – 21/05/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    239911 អ្នកទស្សនា 10 ខែ មុន – 11/09/2024
  • «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    201547 អ្នកទស្សនា 1 ឆ្នាំ មុន – 18/01/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (382)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (325)
  • ព័ត៌មានអន្តរជាតិ (11)
  • ព្រឹត្តការណ៍សង្គម (169)
  • រឿងស៊ើបអង្កេត (14)
  • សេដ្ឋកិច្ច (9)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top