សាច់មាន់ខូចគុណភាពជាង៣តោនត្រូវបានសមត្ថកិច្ចចម្រុះយកទៅដុតចោល

45

បន្ទាយមានជ័យ៖ សាច់មាន់ខូចគុណភាពជាង៣តោនត្រូវបានសមត្តកិច្ចចម្រុះយកទៅដុតចោលជាយក្រុងសិរីសោភ័ណនៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ស្ថិតភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កម្លាំងចម្រុះមានមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាបដកហូតទំនិញខូចគុណភាពមានទម្ងន់៣,១០០គីឡូក្រាម មានសាច់មាន់ ភ្លៅមាន់ ឆ្អឹងមាន់ ចុងស្លាបមាន់ គ្រឿងក្នុងមាន់។
លោកបានបញ្ជាក់ថា៖ ផលិតផលសាច់មាន់ទម្ងន់ជាង៣តោននេះត្រូវឈ្មួញលួចនាំចូលពីប្រទេសថៃមកស្តុបទុកដែលម្ចាស់ឈ្មោះ ជា ដានី ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបាននាំយកទាំងម្ចាស់ និងទំនិញមកការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តដើម្បីសាកសួររៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យតាមនីតិវិធីច្បាប់។ រីឯសាច់មាន់ជាង៣តោនត្រូវបានដុតកម្ទេចចោលនៅក្រុងសិរីសោភ័ណ។
ប្រជាពលរដ្ឋមានការកោតសរសើរនៅពេលឃើញមន្ត្រីជំនាញបាននាំយកទំនិញខូចគុណភាពមកដុតចោលយ៉ាងសន្ធឹកសន្ធាប់រហូតជាង៣តោនគឺមិនតិចទេដែលឈ្មួញលួចនាំចូលមកលក់ចែកចាយតាមបណ្តាស្រុក/ក្រុង ក្នុងខេត្តសង្ឃឹមថាការអនុវត្តន៍ត្រូវធ្វើជាប្រចាំដូចភ្លៀងរលឹមមិនធ្វើតែពេលអត់ប្រយោជន៍ពេលបានប្រយោជន៍ស្ងាត់ឈឹង និងធ្វើយកតែស្នាដៃត្រូវធ្វើយកគុណភាពទើបមន្ត្រីបម្រើរាស្គ្រ៕ (សៅ នៅ)

50 COMMENTS

  1. Howdy! Do you know if they make any plugins to assist with
    SEO? I’m trying to get my blog to rank for some targeted keywords but I’m not seeing very good results.
    If you know of any please share. Thank you! You can read similar blog here:
    Eco wool

LEAVE A REPLY

Please enter your comment!
Please enter your name here