• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 29/03/2024
ទំព័រដើម, ព័ត៌មានជាតិ

បិទការប្រកួតកីឡា សិស្ស បឋម មធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា.២០២៣.២០២៤

205 អ្នកទស្សនា

(ខេត្តឧត្តរមានជ័យ) កាលពីរសៀលថ្ងៃទី២៧ខែមីនាឆ្នាំ២០២៤ម្សិលមិញនេះមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យបានរៀបចំកម្មវិធីបិទការប្រកួតកីឡា សិស្សបឋមមធ្យមសិក្សាជ្រើសរើស ជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៣.២០២៤ ដែលពិធីនេះដែរប្រព្រឹត្តធ្វើឡើងនៅទីលានបាល់ទាត់វិទ្យាល័យតេជោសែនសំរោង ស្ថិតក្នុងភូមិបុរីរដ្ឋបាលសង្កាត់សំរោង ក្រុងសំរោងឧត្តរមានជ័យ ហើយក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី កងកម្លាំងប្រដាប់អាវុធ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ ថែមទៀត ។

លោក ប៉ិចរតនា ប្រធានមន្ទីរយុវជននិងកីឡាខេត្តបានឡើងតាមរបាយការណ៍ និងលើកឡើងថា ថ្ងៃនេះគឺជាទិវាមួយដ៏អឡោរឹកបើកការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៣.២០២៤ ផ្នែកបាល់ទាត់បុរសនារី បាល់ទះបុរសនារី ប៉េតង់បុរសនារី និងអត្តពលកម្មបុរសនារី ហើយនឹងក្រុមកីឡា ផ្សេងៗជាច្រើនផ្នែកទៀតត្រូវបានបញ្ចប់ដោយជោគជ័យ អស់រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

លោកប្រធានមន្ទីរបានបន្តទៀតថា តាងនាមគណៈកម្មការរៀបចំការប្រកួត យើងសូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានគណៈធិបតីភាព ភ្ញៀវកិត្តិយសដែលឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញចូលរួមក្នុងឱកាសដ៏ថ្លៃថ្លានេះជាការផ្តល់កម្លាំងចិត្តដល់កីឡាករកីឡាការិនីឲ្យខិតខំប្រឹងប្រែងបញ្ចេញឲ្យអស់ពីកម្លាំងកាយ ចិត្តសមត្ថភាពទេពកោសល្យបច្ចេកទេសដែលមានរហូត ដណ្ដើមបានជោគជ័យគួរជាទីមោទន:ផងដែរ។

ថ្លែងនៅក្នុងពិធីបិទការប្រកួត កីឡាថ្នាក់បឋមមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំ២០២៣.២០២៤ នេះផងដែរ ឯកឧត្ដម ឃិនញ៉ាន អភិបាលរងខេត្តឧត្តរមានជ័យបាន គូសបញ្ជាក់ថា ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញដែលមានការជំរុញពីថ្នាក់ក្រុងស្រុក មកផងនោះ
ដែលរៀបចំឡើង ចាប់ពីកំឡុងថ្ងៃ២៤ខែមីនាឆ្នាំ២០២៤ នៅក្នុងក្រុងសំរោងនិងស្រុកបន្ទាយអំពិល និងនៅថ្ងៃទី២៥ខែមីនាឆ្នាំ២០២៤ នៅស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែង ធ្វើការប្រកួតដើម្បីជ្រើសរើសក្រុមជ័យលាភីមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្នាក់ខេត្ត ហើយលើសពីនេះក្នុងនាមរដ្ឋបាលខេត្ដ ក៏សូមកោតសរសើរទៅដល់ ក្រុមកីឡាករទាំងអស់ដោយឈរលើស្មារតីចេះអធ្យាស្រ័យ មានសាមគ្គីភាពមិត្តភាព ហើយប្រកាន់ឲ្យបានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ច្បាប់បញ្ញត្តិក្នុងបទបញ្ជា  ច្បាប់បញ្ញាតិ និងបច្ចេកទេសក្នុងពេលប្រកួត កាលពីថ្ងៃកន្លងទៅនេះដោយ យើងទទួលបាននូវលទ្ធផលបច្ចេកទេសក្នុងពេលប្រកួតបានយ៉ាងល្អប្រសើរ។

សូមជម្រាបផងដែរថា បើតាមការលើកឡើងពី ឯកឧត្ដមអភិបាលរងខេត្តក៏ដូចជាលោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានបញ្ជាក់ឲ្យដឹងទៀតថា ការប្រកួតកីឡា ជ្រើសរើសជើងឯកថ្នាក់ ខេត្តគឺយើងជ្រើសរើស ជាប្រចាំឆ្នាំ ដើម្បីឈានទៅការប្រកួត នៅថ្នាក់ជាតិជាបន្តបន្ទាប់ទៀតនាពេលខាងមុខនេះ ចំពោះក្រុមកីឡាករដែលទទួលបានជ័យលាភីមកពីតាមបណ្តាក្រុងស្រុកផងដែរ។



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    12256 អ្នកទស្សនា
    12 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    32755 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    39169 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    215766 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    174242 អ្នកទស្សនា
    4 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    230492 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    265172 អ្នកទស្សនា
    6 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    117393 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    215767 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    167374 អ្នកទស្សនា 4 ខែ មុន – 24/05/2025
  • Untitled post 4633
    168658 អ្នកទស្សនា 4 ខែ មុន – 21/05/2025
  • Untitled post 5034
    87557 អ្នកទស្សនា 2 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    332533 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top