• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 29/03/2024
ទំព័រដើម, ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្ដាល នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល នៅក្រុងតាខ្មៅ

127 អ្នកទស្សនា

ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានណែនាំដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំតុបតែងកែលម្អសោភ័ណភាពក្រុងតាខ្មៅឱ្យទទួលបានការចាប់អារម្មណ៍ និងទាក់ទាញប្រជាពលរដ្ឋ មកអញ្ជើញលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរដ្ឋបាលខេត្តកណ្ដាលនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសង្ក្រាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល។

ឯកឧត្តម អភិបាលខេត្ត បន្តថា៖ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល នៅក្រុងតាខ្មៅ ដែលមានកម្មវិធីកម្សាន្តសប្បាយនានាជាច្រើន រយៈពេល៤ ថ្ងៃគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ ក្រៅពីពិធីសាសនា រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកម្មវិធីកម្សាន្តសប្បាយដូចជា៖ ការប្រកួតបាល់ទាត់នារី, រត់ប្រណាំង, ប្រណាំងកង់, ការលេងល្បែងប្រជាប្រិយ, ការសម្តែងល្ខោនបាសាក់, រាំវង់តន្ត្រីស្គរដី តន្ត្រីសម័យ (អមដោយស្តង់ពិព័រណ៍) បណ្តែតគោមទឹក, គោមខ្យល់ និងការបាញ់កាំជ្រួច អបអរសាទរសង្ក្រាន្តខេត្តកណ្ដាលផងដែរ។

ក្នុងឱកាសដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញមកទស្សនាកំសាន្តសប្បាយឱ្យបានច្រើនកុះករ ដែលមានរយៈពេល៤ ថ្ងៃនៃព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវរៀបចំផែនការការពារសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ជូនដល់ថ្នាក់ដឹកនាំពិសេសប្រជាពលរដ្ឋ ដែលមកលេងសប្បាយ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល ប្រកបដោយសុវត្ថិភាព និងរបៀបរៀបរយ។



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    រដ្ឋផ្តល់របបសោធននិវត្តន៍ជូននិវត្តជន ជាអតីតមន្ត្រីរាជការទាំង៣
    1612 អ្នកទស្សនា
    1 ថ្ងៃ មុន – 11/07/2025
  • ទំព័រដើម, ផ្សេងៗ
    ពាក្យសុំដីកាសម្រេចកែតម្រូវសំបុត្រកំណើត នៅតុលាការ
    4400 អ្នកទស្សនា
    3 ថ្ងៃ មុន – 09/07/2025
  • ទំព័រដើម, ព័ត៌មានអន្តរជាតិ
    តុលាការព្រហ្មទថៃ ស្វែងរកភស្តុតាង និងចាប់ខ្លួនលោក កុក អាន ម្ចាស់កាស៊ីណូ Crown Casino Resort
    5920 អ្នកទស្សនា
    4 ថ្ងៃ មុន – 08/07/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32787 អ្នកទស្សនា
    11 ថ្ងៃ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    76972 អ្នកទស្សនា
    1 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    134909 អ្នកទស្សនា
    3 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    170813 អ្នកទស្សនា
    3 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    18793 អ្នកទស្សនា 10 ថ្ងៃ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    32788 អ្នកទស្សនា 11 ថ្ងៃ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    72683 អ្នកទស្សនា 1 ខែ មុន – 24/05/2025
  • Untitled post 4633
    74655 អ្នកទស្សនា 1 ខែ មុន – 21/05/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    240076 អ្នកទស្សនា 10 ខែ មុន – 11/09/2024
  • «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    201713 អ្នកទស្សនា 1 ឆ្នាំ មុន – 18/01/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (382)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (325)
  • ព័ត៌មានអន្តរជាតិ (11)
  • ព្រឹត្តការណ៍សង្គម (169)
  • រឿងស៊ើបអង្កេត (14)
  • សេដ្ឋកិច្ច (9)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top