• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 28/03/2024
ទំព័រដើម, ព័ត៌មានជាតិ

ពិធីសំណេះសំណាលជាមួយកីឡាករ និងគ្រូបង្វឹកត្រៀមចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤

121 អ្នកទស្សនា

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកីឡាករ និងគ្រូបង្វឹកត្រៀមចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា យោងលិខិតលេ៧៩៦៥ អយក.រពកឡ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ របស់ក្រសួងអប់រយុវជន និងកីឡា និងយោងផែនការប្រតិបត្តិរបស់មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ មន្ទីរបានរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៣- ២០២៤ ដោយមានការចូលរួមពីបណ្តាសាលាបឋមសិក្សានានាក្នុងក្រុងស្រុកទាំង៤ មានចំនួន ១២ក្រុម រៀបរៀបចំការប្រកួតកីឡាដោយគណៈកម្មការរៀបចំការប្រកួតចំនួន ៤៩នាក់ ស្រីវ១៣នាក់ ប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយសរុបចំនួន ៣៦នាក់ ស្រី ៤នាក់ និងកីឡាករ កីឡាការិនី ចំនួន ១៥២នាក់ ស្រី១៦នាក់ ជាលទ្ធផលក្រុមជម្រើសជើងឯកតាមប្រភេទវិញ្ញាសារួមមាន ៖
– វិញ្ញសាបាល់ទាត់ជ័យលាភីលេខ១ បានទៅលើក្រុមកីឡាករបឋមសិក្សា ហ៊ុន សែនកំពង់សីលា ស្រុកកំពង់សីលា
– វិញ្ញសាបាល់ទះ ជ័យលាភីលេខ១ បានទៅលើកក្រុមកីឡាករបឋមសិក្សា ហ៊ុន សែន កំពង់សីលា ស្រុកកំពង់សីលា
-វិញ្ញសាអត្តពលកម្ម(រត់ល្បឿន លោតចម្ងាយ លោតកម្ពស់ និងចោលដុំដែក) ជ័យលាភីលេខ១ បានទៅលើស្រុកកំពង់សីលាចំនួន ៧នាក់ និង ស្រុកព្រៃនប់ចំនួន ៣នាក់។ និងមានក្រុមកីឡាចំនួន ៣ក្រុមទៀត មានដូចជា វាយសី TR ខេត្តព្រះសីហនុ ក្លិបគុនល្បុក្កតោ និងគុនដាវ។

លោកស្រីប្រធានមន្ទីរបានបន្តថា សម្រាប់ក្រុមកីឡាករ កីឡាការិនី ដែលត្រូវត្រៀមទៅចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិចាប់ពីថ្ងៃទី៣០ ខែមីនា រហូតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ រួមមានដូចខាងក្រោម ៖
១-ក្រុមកីឡាបាល់ទាត់ ១ក្រុម ចំនួន ១៨នាក់ មន្ត្រីដឹកនាំក្រុម គ្រូបង្វឹក គ្រូជំនួយចំនួន៣នាក់
២-ក្រុមកីឡាបាល់ទះ ១ក្រុម ចំនួន ១២នាក់ មន្ត្រីដឹកនាំក្រុម គ្រូបង្វឹក គ្រូជំនួយចំនួន៣នាក់
៣-ក្រុមកីឡាអត្តពលកម្ម ១ក្រុម ចំនួន ១០នាក់ មន្ត្រីដឹកនាំក្រុម គ្រូបង្វឹក គ្រូជំនួយចំនួន៣នាក់
៤-ក្រុមកីឡាវាយសី ១ក្រុម ចំនួន ៤នាក់ មន្ត្រីដឹកនាំក្រុម គ្រូបង្វឹក គ្រូជំនួយ ចំនួន២នាក់
៥-ក្រុមកីឡាគុនដាវ ១ក្រុម ចំនួន៥នាក់ គ្រូបង្វឹក គ្រូជំនួយ ចំនួន២នាក់
៦-ក្រុមកីឡាគុនល្បុក្កតោ ១ក្រុម ចំនួន៣នាក់ គ្រូបង្វឹក គ្រូជំនួយចំនួន ២នាក់។ ដែលមានកីឡាករ-កីឡាការិនីចំនួន ៥២នាក់ ប្រតិភូដឹកនាំ ៣នាក់ មន្ត្រីដឹកនាំក្រុម ៣នាក់ គ្រូបង្វឹក និងគ្រូជំនួ ៩នាក់ សរុបចំនួន ៦៧នាក់ ស្រី ១០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយក្រុមកីឡាករ កីឡាការិនីបឋមសិក្សាសម្រាប់ត្រៀមចេញទៅប្រកួតនៅរាជធានីភ្នំពេញ ត្រូវស្តាប់លោកគ្រូ ទើបយើងមានកម្លាំងលេងឈ្នះគេបាន ត្រូវខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពលេងឱ្យស្រុះគ្នាទើបយើងឈ្នះគេព្រមទាំងបានធ្វើការសរសើរដល់អ្នកកំពង់សីលា មានកីឡាករលេខ១ ហើយឆ្នាំ២០២៣ ក៏ប្រកួតទទួលបានជ័យលាភីផងដែរផ្នែកបាល់ទាត់ សង្ឃឹមថា ឆ្នាំនេះនិងទទួលបានមេដាយមកខេត្តព្រះសីហនុរបស់យើង។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនកីឡាករ កីឡាការិនីម្នាក់ ២០ម៉ឺនរៀល និងគ្រូបង្វឹកម្នាក់២០ម៉ឺនរៀល និងជូនអ្នកដឹកនាំកីឡា ១០ម៉ឺនរៀលសម្រាប់ប្រើប្រាស់ជាក់ស្តែង។



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    ជ្រើសរើស «មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ» ឱ្យចូលបម្រើការងារសម្រាប់មុខតំណែងវិជ្ជាជីវៈសុខាភិបាល
    1183 អ្នកទស្សនា
    14 ម៉ោង មុន – 20/06/2025
  • ទំព័រដើម, សេដ្ឋកិច្ច
    មកដឹងអំពី កំណើតសេដ្ឋកិច្ច និងតម្រូវការកម្មករ រោងចក្រក្នុងខេត្ត ទេសចរណ៍១នៅភាគនិរតី
    6284 អ្នកទស្សនា
    3 ថ្ងៃ មុន – 17/06/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    កម្ពុជាសម្រេចជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព ហើយករណីជម្លោះព្រំដែន ជាមួយថៃ
    10025 អ្នកទស្សនា
    6 ថ្ងៃ មុន – 15/06/2025

អចលនទ្រព្យ

  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    45073 អ្នកទស្សនា
    1 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    103514 អ្នកទស្សនា
    2 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    139573 អ្នកទស្សនា
    3 ខែ មុន – 17/03/2025
  • ដីលក់ កៀកវិថីមិត្តភាព ជាប់របងBS អូរ៥ សង្កាត់៤ តម្លៃ250$/m2
    ដីលក់ កៀកវិថីមិត្តភាព ជាប់របងBS អូរ៥ សង្កាត់៤ តម្លៃ250$/m2
    154472 អ្នកទស្សនា
    3 ខែ មុន – 08/03/2025

ព័ត៌មានពេញនិយម

  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    41265 អ្នកទស្សនា 27 ថ្ងៃ មុន – 24/05/2025
  • Untitled post 4633
    43613 អ្នកទស្សនា 1 ខែ មុន – 21/05/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    209335 អ្នកទស្សនា 9 ខែ មុន – 11/09/2024
  • «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    «បង្គា» មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ត្រូវបានមន្រ្តីជំនាញដកហូតភ្លាមៗ
    171486 អ្នកទស្សនា 1 ឆ្នាំ មុន – 18/01/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (364)
  • ផ្សេងៗ (11)
  • ព័ត៌មានជាតិ (319)
  • ព័ត៌មានអន្តរជាតិ (8)
  • ព្រឹត្តការណ៍សង្គម (168)
  • រឿងស៊ើបអង្កេត (13)
  • សេដ្ឋកិច្ច (8)
  • អចលនទ្រព្យ (9)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top