• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
2 ឆ្នាំ មុន – 16/02/2024
ទំព័រដើម, ព័ត៌មានជាតិ

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤នៅខេត្តបាត់ដំបង

308 អ្នកទស្សនា

(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជានៅឆ្នាំ២០២៤ បានរៀបចំពិធីរំលឹកទិវាស្រោមអនាម័យអន្តរជាតិ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង ដែលមានអ្នកចូលរួមជិត៤០០នាក់ គោលបំណងដើម្បីលើកកម្ពស់ពីការប្រើប្រាស់ស្រោមអនាម័យ លើកទឹកចិត្តទូទាំងពិភពលោកឱ្យចាប់ផ្តើម ឬនៅតែបន្ត និងប្រើប្រាស់ស្រោមអនាម័យជាប់ជាប្រចាំ។

បន្ទាប់ពីមតិសំណេះសំណាលរបស់ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងឯកឧត្តម ទីន សារ៉ាវុធ អភិបាលរងខេត្ត ជាប្រធានគណៈកម្មាធិការអេដស៍ខេត្តបាត់ដំបងរួចមក ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី សុខភាព និងការអប់រំគឺជាចំបងជាងគេនៅក្នុងគ្រប់វិស័យទាំងអស់ ហើយរហូតមកដល់សម្តេចធិបតីនាយករដ្ឋមន្ត្រីរបស់យើងពេលនេះ សម្តេចបានដាក់បញ្ចូលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដែជាអាទិភាពធំជាងគេមួយទៀតដែលឋិតនៅក្នុងមុំទីមួយគឺការអភិវឌ្ឍន៍ធនធានមនុស្សដើម្បី សម្រេចចក្ខុវិស័យរបស់យើង ២០៣០, ២០៥០ ។

បន្ថែមពីនេះឯកឧត្តមអគ្គលេខាធិការ បានសម្តែងការអរគុណទៅដល់អ្នកវិជ្ជាសាស្រ្ដដែលបានរកឃើញថ្មាំH.R.V ហើយក៏អរគុណទៅដល់អ្នកដែលរកឃើញស្រោមអនាម័យដើម្បីធ្វើអោយបញ្ហាសុខភាពសាធារណៈទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជារបស់យើងមានមធ្យោបាយ ធ្វើអោយប្រជាពលរដ្ឋរបស់យើងមានសុខភាពល្អ ហើយក៏សូមណែនាំទៅដល់ប្អូនៗជាសិស្សនិស្សិត ជាអ្នកបន្តវេន ជាទំពាំងស្នងឬស្សី ធ្វើយ៉ាងម៉េចសូមអោយមានសមត្ថភាព មាន សុខភាព មានសក្តានុពលដើម្បីចូលរួមសម្រេចនូវគោលដៅប្រទេសជាតិរបស់យើង ព្រោះប្រទេសជាតិខ្លាំងវាទាល់តែមានធនធានមនុស្សយើងខ្លាំង។

គួរបញ្ជាក់ថា; យោងតាមអង្គការសុខភាពពិភពលោក មនុស្សជាង១លាននាក់នៅទូទាំងពិភពលោកបានឆ្លងជំងឺកាមរោគជារៀងរាល់ថ្ងៃ ហើយការឆ្លងមេរោគអេដស៍ថ្មីចំនួន ១១៧លាននាក់ចាប់តាំងពីឆ្នាំ១៩៩០ ដោយសារតែស្រោមអនាម័យដែលអាចជួយឲ្យចៀសផុតពីការឆ្លងជំងឺកាមរោគ មេរោគអេដស៍ និងមេរោគផ្សេងៗទៀត និងជួយសង្រ្គោះជិវិត ហើយនេះជាមូលហេតុដែលត្រូវរៀបចំក្នុងទិវាស្រោមអនាម័យអន្តរជាតិ និងលើសពីនេះ ពិភពលោកត្រូវតែចងចាំថា៖ ស្រោមអនាម័យមានសុវត្ថិភាព និង សិចស៊ី និងចាំបាច់ក្នុងការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    មន្ទីរព័ត៌មានខេត្ត នឹងដាក់ឲ្យពិគ្រោះថ្លៃ ដើម្បីផ្គត់ផ្គង់នូវ សម្ភារៈសម្រាប់ឆ្នាំ២០២៦
    1316 អ្នកទស្សនា
    1 ថ្ងៃ មុន – 02/03/2026
  • ទំព័រដើម, ព័ត៌មានជាតិ
    បសស មិនបានបង់ថ្លៃជំនួស ក្នុងករណីទាំង១៤នេះទេ
    36694 អ្នកទស្សនា
    1 ខែ មុន – 29/01/2026
  • ទំព័រដើម, ព័ត៌មានជាតិ
    នាយកដ្ឋានប្រឆាំងបទល្មេីស ល្បែងពាណិជ្ជកម្ម ណែនាំឱ្យ មន្ត្រីជំនាញត្រូវបន្តសហចុះបង្ក្រាប នូវរាល់ទីតាំងល្បែងភ្នាល់តាមអនឡាញ សុីសងខុសច្បាប់ទាំងអស់
    36626 អ្នកទស្សនា
    1 ខែ មុន – 28/01/2026

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    507258 អ្នកទស្សនា
    8 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    329482 អ្នកទស្សនា
    9 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    382957 អ្នកទស្សនា
    11 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    415679 អ្នកទស្សនា
    11 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    133516 អ្នកទស្សនា 3 ខែ មុន – 08/11/2025
  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    271248 អ្នកទស្សនា 8 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    507258 អ្នកទស្សនា 8 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    316861 អ្នកទស្សនា 9 ខែ មុន – 24/05/2025
  • Untitled post 4633
    317884 អ្នកទស្សនា 9 ខែ មុន – 21/05/2025
  • Untitled post 5034
    235531 អ្នកទស្សនា 7 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    477014 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (432)
  • បទយកការណ៍ (1)
  • ផ្សេងៗ (17)
  • ព័ត៌មានជាតិ (350)
  • ព័ត៌មានអន្តរជាតិ (18)
  • ព្រឹត្តការណ៍សង្គម (181)
  • រឿងស៊ើបអង្កេត (19)
  • សេដ្ឋកិច្ច (11)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top