• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 08/02/2024
ទំព័រដើម, ព័ត៌មានជាតិ

អភិបាលក្រុងប៉ៃលិនចុះសួរសុខទុក្ខនិងណែនាំដល់អាជីវករដែលលក់ដូរនៅតាមផ្សារ និងបានប្រកាសនូវសេចក្តីណែនាំរបស់រដ្ឋបាលខេត្តប៉ៃលិន

147 អ្នកទស្សនា

(ប៉ៃលិន)ក្រោយពីមានការណែនាំរបស់រដ្ឋបាលខេត្តប៉ៃលិនទើបនៅថ្ងៃទី៧ខែកុម្ភ:នេះ អភិបាលក្រុងប៉ៃលិន លោកលីសុងហ៊ីបានដឹកនាំក្រុមការងារគណ:បញ្ជាការឯកភាពក្រុងនិងមានការសហការពីលោកមាសវុធប្រធានគណ:កម្មការផ្សារសាមគ្គី ចុះសួរសុខទុក្ខនិងណែនាំដល់អាជីវករដែលដាក់តាំងលក់គ្រឿងសែននារដូវចូលឆ្នាំចិននិងវៀតណាមខាងមុខនេះ។

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ រដ្ឋបាលខេត្តប៉ៃលិន បានដាក់វិធានការនិងណែនាំ ដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងខេត្តប៉ៃលិន ដូចតទៅ៖
១- បម្រាម
– មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ
– មិនឱ្យលេងល្បែងស៊ីសង និងល្បែងភ្នាល់គ្រប់ប្រភេទ
– រាល់ការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់
២- នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរ អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការ
អុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យ
កើតឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែកឬឆ្នាំងដីដើម្បីដុត
និងហាមដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ
៣- ចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការអោយបានម៉ឺងម៉ាត់បំផុតកុំអោយមានការនាំចូលផាវកាំជ្រួចជាតិផ្ទុះគ្របើប្រភេទតាមច្រកចេញចូលខេត្តប៉ៃលិន និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងខេត្តប៉ៃលិន។
៤-គ្រប់មន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកឃុំនិងសង្កាត់ត្រូវផ្សព្វផ្សាតណែនាំដល់មន្ត្រីរាជការនិយោជិក កងកម្លងក្រោឱវាទនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយអនុវត្តនតាមការណែនាំនេះអោយមានប្រសិទ្ធភាព។
៥-មន្ទីរធម្មការនិងសាសនាខេត្តប៉ៃលិនត្រូវអញ្ជើញបណ្តាសមាគមចិននិងវៀតណាមដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើអោយបានទំលំទូលាយ។
៦- ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងប៉ៃលិន ត្រូវចេញបទបញ្ជាឱ្យបានម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្ត តាមការណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់
៧- ជនណាមិនអនុវត្តតាមសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោស តាមច្បាប់ជាធរមាន
៨- សេចក្តីណែនាំនេះ មានប្រសិទ្ធិភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រហូតដល់បុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ចប់សព្វគ្រប់ ៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    14610 អ្នកទស្សនា
    14 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    35045 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    41426 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    220169 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    176581 អ្នកទស្សនា
    4 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    232787 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    267435 អ្នកទស្សនា
    6 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    119783 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    220170 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    169682 អ្នកទស្សនា 4 ខែ មុន – 24/05/2025
  • Untitled post 4633
    170933 អ្នកទស្សនា 4 ខែ មុន – 21/05/2025
  • Untitled post 5034
    89808 អ្នកទស្សនា 2 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    334737 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top