• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 07/02/2024
ទំព័រដើម, ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

143 អ្នកទស្សនា

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងចូលរួមកែលម្អវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សំដៅជំរុញភាពធន់នៃសេដ្ឋកិច្ចគ្រួសារ, លើកកម្ពស់ជីវភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រ តាមរយៈការគាំពារគ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅកម្ពុជា ។ ជាក់ស្តែង, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គមដែលមានលក្ខណៈប្រក្រតី និងអចិន្ត្រៃយ៍ សម្រាប់ផ្តល់ជាប្រយោជន៍ដល់គ្រួសារក្រីក្រ និងសមាជិកគ្រួសារដែលជាជនរងគ្រោះ, និងជាការធ្វើសមាហរណកម្មកម្មវិធីជាតិជំនួយសង្គមចំនួន ៤ បញ្ចូលគ្នា រួមមានៈ (១) កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ, (២) កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ, (៣) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, និង(៤) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ ឆ្នាំឡើង) ហើយបន្ថែមលើកម្មវិធីទាំង ៤ នេះ, កញ្ចប់គ្រួសារក៏មាន ការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រ, និងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ដែលជាសមាជិកគ្រួសារក្រីក្រ ដែលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងកញ្ចប់គ្រួសារនឹងត្រូវចូលមកជំនួសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលនឹងបិទបញ្ចប់ ដោយចាកចេញបន្តិចម្តងៗចាប់ពីខែ មករា ដល់ខែមីនា ឆ្នាំ ២០២៣ ហើយឈានទៅអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចាប់ពីខែ មេសា ឆ្នាំ ២០២៤ តទៅ ។

កម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន គឺជាកម្មវិធីមួយដែលបានដាក់ចេញ ដើម្បីត្រៀមរួចជាស្រេចក្នុងការអន្តរាគមន៍គាំពារសង្គមដែលមានលក្ខណៈសមស្របឆ្លើយតបនឹង គ្រោះអាសន្នក្នុងពេលមានវិបត្តិ បន្ថែមលើផែនការគ្រប់គ្រងគ្រោះមហន្តរាយ។ រាល់អន្តរាគមន៍គាំពារ ដែលនឹងដាក់ចេញក្រោមក្របខ័ណ្ឌនេះ សុទ្ធតែមានចរិតជាអន្តរាគមន៍មួយគ្រា ដើម្បីដោះស្រាយ បញ្ហាក្នុងរយៈពេលកំណត់មួយជាក់លាក់ទៅតាមភូមិសាស្ត្រដែលរងផលប៉ះពាល់ ដោយកំណត់ច្បាស់នូវយុទ្ធសាស្ត្រចាកចេញសមស្របជាមុន។

រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី០៦ កុម្ភៈ ២០២៤នេះ ៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    14566 អ្នកទស្សនា
    14 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    35000 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    41382 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    220085 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    176535 អ្នកទស្សនា
    4 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    232742 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    267392 អ្នកទស្សនា
    6 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    119738 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    220086 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    169636 អ្នកទស្សនា 4 ខែ មុន – 24/05/2025
  • Untitled post 4633
    170890 អ្នកទស្សនា 4 ខែ មុន – 21/05/2025
  • Untitled post 5034
    89766 អ្នកទស្សនា 2 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    334694 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top