Wednesday, July 24, 2024
Home ទំព័រដើម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដែលទទួលបានពីសប្បុរសជន ដល់អង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកភេសជ្ជៈដែលទទួលបានពីសប្បុរសជន ដល់អង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ!

នៅថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យក្រុមការងារធ្វើការបែងចែកភេសជ្ជៈ ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់តំណាងតាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះសម្រាប់យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបានភេសជ្ជៈចំនួន ០១កេស ដូចៗគ្នា។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក អ៊ឹម សុផាន់ណារ៉េត ដែលមានចិត្តសប្បុរសឧបត្ថម្ភភេសជ្ជៈដល់ អាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -

Must Read

ពិធីបើកវគ្គបំប៉នការងារដឹកនាំដល់ស្នងការរង នៃស្នងការរដ្ឋាននគរបាលរាជធានី-ខេត្ត

ខេត្តរតនគិរី ៖ ស្នងការរង នៃស្នងការរដ្ឋាននគរបាលចំនួនបួនខេត្ត ត្រូវបានបើកវគ្គបំប៉នជំនាញការងារដឹកនាំ ដើម្បីបង្កើនចំណេះដឹង លើកកម្ពស់ប្រសិទ្ធភាពដឹកនាំ កងកម្លាំងមន្ត្រីយុត្តិធម៌។ ការរៀបចវគ្គបំប៉ននេះ ស្របតាមផែនការ របស់អគ្គស្នងការរដ្ឋាននគរបាលជាតិ ជូនដល់ស្នងការរងតាមបណ្ដារាជធានី ខេត្ត ។ ទើបថ្ងៃនេះស្នងការរដ្ឋាននគរបាលខេត្តរតនគិរី បានរៀបចំបើកវគ្គនេះឡើង។ ពិធីបើកវគ្គនេះ បានរៀបចំឡើងនាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅស្នងរដ្ឋាននគរបាលខេត្តរតនគិរី ក្រោមអតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់...