• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 31/01/2024
ទំព័រដើម, ព័ត៌មានជាតិ, ព្រឹត្តការណ៍សង្គម

ប្រកាសសាលក្រមក្រុម សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang និងបក្ខពួក៣នាក់ទៀត ដោយផ្ដន្ទាទោសពី៤ឆ្នាំ ដល់៦ឆ្នាំ សំណុំរឿងប៉ុនប៉ងប្លន់មួយករណីទៀត លើអ្នករកស៊ីអចលនទ្រព្យ

196 អ្នកទស្សនា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានបើកសវនាការប្រកាសលើសំណុំរឿងជនត្រូវចោទឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang និងបក្ខពួកសរុប៤នាក់ ក្នុងសំណុំរឿងប៉ុនប៉ងប្លន់មួយករណីទៀត ដែលបម្រុងប្រព្រឹត្តទៅលើអ្នករកស៉ីជំនួញអចលនទ្រព្យម្នាក់ នៅខេត្តកំពង់ស្ពឺ។
វត្តមានក្នុងការប្រកាសសាលក្រមក្នុងពេលនេះ មានលោកស្រីចៅក្រម ឈុន ដាវី ជាប្រធានក្រុមប្រឹក្សា លោកចៅក្រម ធាម ច័ន្ទពិសិដ្ឋ និងលោកចៅក្រម កេត សុជាតិ ជាចៅក្រមប្រឹក្សា និងមានវត្តមាន លោក សាន សុភ: ជាតំណាងអយ្យការ។

នៅចំពោះមុខជនត្រូវចោទទាំង៤នាក់ តុលាការបានប្រកាសសម្រេច៖
* ទី១៖ ឈ្មោះ សុខ សុវណ្ណវឌ្ឍនា សាប៊ុង ភេទប្រុស អាយុ៤៤ឆ្នាំ ហៅ សុខ សុវណ្ណវឌ្ឍនាសាពុង ហៅ វីល្លាម គ័ង ដាក់ពន្ធនាគារ៦ឆ្នាំ
* ទី២៖ គេច ម៉ាច ហៅ អាតឿ ភេទប្រុស អាយុ២៦ឆ្នាំ ដាក់ពន្ធនាគារ៤ឆ្នាំ
* ទី៣៖ អោ រ៉ាម៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ដាក់ពន្ធនាគារ៥ឆ្នាំ
* និងទី៤៖ ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ២៦ឆ្នាំ ដាក់ពន្ធនាគារ៥ឆ្នាំ។ ពីបទ «ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។
គួរជម្រាបថា ការប្រកាសសាលក្រមនៅពេលនេះ គឺជាសំណុំរឿងទី២ ក្រោយពីប្រកាសសាលក្រមក្នុងសំណុំរឿងប្លន់ប្រដាប់អាវុធ លើផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី កាលពីពេលកន្លងទៅ។
សូមរំលឹកថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួន លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក និងមនុស្សជាង១០នាក់ទៀត ក្រោមបទសង្ស័យករណីប្លន់ស្ត្រី ឧកញ៉ាដែល ប្រកបអាជីវកម្មលក់គ្រឿងសម្អាង (ឡេ) ឈ្មោះ អ៊ាន សៀវម៉ី។
ប្រតិបត្តិការកាលពីយប់ថ្ងៃទី២០ ខែធ្នូ ឈានដល់ការឃាត់ខ្លួនមនុស្ស១២នាក់ ប្រុស៩នាក់ និងស្រី៣នាក់ នៅគេហដ្ឋាន ក្នុងបុរីមួយកន្លែង នៅផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។ ក្នុងចំណោមនោះ មាន លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែលត្រូវបានគេស្គាល់ជាទូទៅថា William Guang ប្រធានគណបក្សខ្មែរក្រោក។
កងរាជអាវុធហត្ថរាជធានី ក៏ប្រមូលបានគ្រឿងពេជ្ររបស់អ្នកស្រី អ៊ាន សៀវម៉ី ត្រឡប់មកវិញ ហើយក៏បានដកហូតអាវុធ៥ដើម (វែង១ដើម ខ្លី៤ដើម) ផងដែរ។
នៅមុនឈានទៅដល់ការឃាត់ខ្លួននេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញពីសកម្មភាពស្រាវជ្រាវ និងដេញឃាត់រថយន្តដែលត្រូវជនសង្ស័យបានប្រើប្រាស់ក្នុងករណីប្លន់កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរីញូថោន ខណ្ឌពោធិ៍សែនជ័យ ។
ដោយស្ថានភាពងងឹតខ្លាំង កម្លាំងជំនាញបានប្រដេញរថយន្តនេះ រហូតជនសង្ស័យបានបើកទ្វារលោតគេចខ្លួនចូលក្នុងគម្ពោធព្រៃ។ ដោយពិនិត្យឃើញមានដបសាំងក្នុងរថយន្ត សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថា ជនសង្ស័យមានបំណងបើករថយន្តទៅកន្លែងស្ងាត់ដើម្បីដុតកំទេចចោលបំផ្លាញភស្តុតាងផងដែរ៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    14623 អ្នកទស្សនា
    14 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    35058 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    41439 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    220195 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    176594 អ្នកទស្សនា
    4 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    232800 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    267448 អ្នកទស្សនា
    6 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    119796 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    220195 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    169695 អ្នកទស្សនា 4 ខែ មុន – 24/05/2025
  • Untitled post 4633
    170946 អ្នកទស្សនា 4 ខែ មុន – 21/05/2025
  • Untitled post 5034
    89821 អ្នកទស្សនា 2 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    334750 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top