• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 26/01/2024
ទំព័រដើម, ព័ត៌មានជាតិ

គណៈប្រតិភូខេត្តព្រះសីហនុ បំពេញទស្សនកិច្ច និងជូនពរដល់គណៈកម្មាធិការប្រជាជនខេត្តបាកលីវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម

279 អ្នកទស្សនា

នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោក គង់ វិតាណៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ បំពេញទស្សនកិច្ច និងជូនពរដល់គណៈកម្មាធិការប្រជាជនខេត្តបាកលីវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម។

លោក គង់ វិតាណៈ អភិបាលរងខេត្ត ជំនួសមុខឱ្យឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញមកខេត្តបាកលីវ និងជូនពរ ថ្នាក់ដឹកនាំខេត្តបាកលីវ ព្រមទាំងកម្មាភិបាល និងប្រជាជនខេត្តបាកលីវ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩-១២ ខែកុម្ភៈ ឆ្នាំ២០២៤ នាពេលខាងមុខនេះ។ នេះជាឱកាស និងពេលវេលាដ៏មានអត្ថន័យបំផុត ដែលខេត្តសម្ព័ន្ធមេត្រីភាពរបស់យើងទាំងពីរបានជួបជុំគ្នា និងសួរសុខទុក្ខគ្នាដែលជាកាយវិការដ៏ប្រពៃ និងជាទំនៀមទំលាប់ដ៏ល្អផូរផង់ដែលប្រទេសយើងទាំងពីរ មានការទំនាក់ទំនង និងជួយគ្នាទៅវិញទៅមកតាំងពីយូរយារណាស់មកហើយ។ ជាមួយនេះលោក អភិបាលរងខេត្តសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់ថ្នាក់ដឹកនាំបក្សនិងរដ្ឋនៃខេត្តបាកលីវ។

លោក ផ្វាន ថាញ់ស្វ៉ី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ពិតជារីករាយដែលបានទទួលដំណើររបស់គណៈប្រតិភូខេត្តព្រះសីហនុ ដែលបានអញ្ជើញបំពេញទស្សនកិច្ច និងជូនពរថ្នាក់ដឹកនាំបក្ស និងរដ្ឋ នៃខេត្តបាកលីវ។ ជាមួយគ្នានេះលោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ បានជម្រាប់ជូនអំពីសមិទ្ធផលនៃការអភិវឌ្ឍខេត្តបាកលីវ នៅក្នុងឆ្នាំ២០២៣ ជូនដល់គណៈប្រតិភូខេត្តព្រះសីហនុផងដែរ។ ហើយចំណងមិត្តភាព និងសហប្រតិបត្តិការ រវាងខេត្តព្រះសីហនុ និងខេត្តបាកលីវ ដែលជាខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នា ហើយលោកនឹងទទួលការអញ្ជើញរបស់ខេត្តព្រះសីហនុ រៀបចំពេលវេលាដែលសាកសមដើម្បីអញ្ជើញទៅកាន់ខេត្តព្រះសីហនុដ៏ស្រស់ស្អាត ដើម្បីបង្កើនចំណងមិត្តភាពរវាងខេត្តទាំងពីរកាន់តែកក់ក្តៅ។

ក្នុងឱកាសនោះលោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ខេត្តបាកលីវ សូមប្រសិទ្ធពរជូនចំពោះគណៈប្រតិភូខេត្តព្រះសីហនុ ទទួលបាននូវជ័យជំនះ សុខភាពល្អបរិបូរណ៍ និងលទ្ធផលល្អថែមទៀតក្នុងការដឹកនាំកសាងខេត្តព្រះសីហនុឱ្យកាន់តែស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅកំសាន្តកាន់តែច្រើន។ គណៈប្រតិភូខេត្តព្រះសីហនុបានជូនកាដូរអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំខេត្តបាក់លាវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយខាងថ្នាក់ដឹកនាំខេត្តបាក់លាវ ក៏មានជាវត្ថុអនុស្សាវរីយ៍ ក៏ដូចជាកាដូរជូនដល់គណៈប្រតិភូខេត្តព្រះសីហនុវិញផងដែរ។



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    23243 អ្នកទស្សនា
    22 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    43494 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    49752 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    236509 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    185175 អ្នកទស្សនា
    5 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    241247 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    275780 អ្នកទស្សនា
    7 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    128512 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    236510 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    178123 អ្នកទស្សនា 4 ខែ មុន – 24/05/2025
  • Untitled post 4633
    179336 អ្នកទស្សនា 5 ខែ មុន – 21/05/2025
  • Untitled post 5034
    98115 អ្នកទស្សនា 3 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    342876 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top