• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 18/01/2024
ទំព័រដើម, ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ស្នើដល់ក្រុម ស៊ីភី ជួយទិញកសិផលរបស់កសិករក្នុងខេត្ត ឱ្យបានច្រើន និងមានតម្លៃសមរម្យទៅតាមទីផ្សារ

395 អ្នកទស្សនា

ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងឱកាសអនុញ្ញាតអោយតំណាងក្រុមហ៊ុន ស៊ីភី ខេមបូឌាចំកាត់ ប្រចាំខេត្តប៉ៃលិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្ត នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ស្នើដល់ក្រុមហ៊ុន ជួយទិញកសិផលពីប្រជាកសិករក្នុងខេត្ត ដូចជា៖ ពោត និងដំឡូងមី អោយបានច្រើន និងមានតម្លៃសមរម្យទៅតាមទីផ្សារ។

នៅក្នុងជំនួបនាឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ខេត្តប៉ៃលិន ជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម ដែលមានផ្ទៃដី កសិកម្ម ចំនួន ៤០៣,៣គីឡូម៉ែត្រក្រឡា និងមាន ប្រជាពលរដ្ឋប្រមាណ ៧០% ប្រកបរបរកសិកម្ម ដូចនេះ ក្រុម ស៊ីភី ខេមបូឌា ប្រចាំខេត្តប៉ៃលិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពតម្លៃ នៃផលិតផលកសិកម្ម ហើយបង្កើនផលិតភាពរបស់កសិករ និងកាត់បន្ថយហានិភ័យទីផ្សារ ដែលជារឿយៗនាំឱ្យមានការជន់លើផលិតផលកសិកម្មក្នុងរដូវប្រមូលផលម្តងៗ។

ជាការឆ្លើយតបលោក ស៊ូរ៉ាត់ យីមណយ (Mr. Surat Yimnoi) តំណាងក្រុមហ៊ុន ស៊ីភី ខេមបូឌាចំកាត់ ប្រចាំខេត្តប៉ៃលិន បានសន្យាថា នឹងជួយទិញកសិផលពីប្រជាកសិករនៅក្នុងខេត្តប៉ៃលិន ដូចជា៖ ពោត និង ដំឡូងមី អោយបានច្រើន ទៅតាមសំណូមពររបស់លោកជំទាវបណ្ឌិតអភិបាលខេត្ត ក្នុងតម្លៃសមរម្យទៅតាមទីផ្សារជាក់ស្តែង ដែលជាការ ប្តេជ្ញាចិត្តក្នុងការអនុវត្តដំណាក់កាលទីមួយនៃយុទ្ធសាស្ត្របញ្ចកោណ ស្របតាមកម្មវិធីគោលនយោបាយអាទិភាពទី៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានផ្តោតចក្ខុវិស័យ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកតំណាងក្រុមហ៊ុន បានមានប្រសាសន៍ឱ្យដឹងថា៖ ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ជាអង្គភាពមួយ ដែលធ្វើអាជីវកម្មផ្អែកលើគោលការណ៍ការអភិវឌ្ឍយ៉ាងមានស្ថេរភាព ដោយប្រកាន់ខ្ជាប់នូវគុណប្រយោជន៍ ៣ ប្រការ គឺ ប្រទេសជាតិ ប្រជាជន និងតុល្យភាពរបស់ក្រុមហ៊ុន ហើយគោលការណ៍ទាំងនេះ ជាបេះដូងនៃនិរន្តរភាព ដែលធ្វើអោយអាជីវកម្ម និងសង្គមរីកចំរើនទៅព្រមៗគ្នា ហើយក៍ជាឫសគល់ដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងពិភពលោកអោយមាននិរន្តរភាពលើគ្រប់វិស័យ ទាំងផ្នែកសេដ្ឋកិច្ច សង្គមជាតិ និងបរិស្ថាន ។

បើតាមរបាយការណ៍របស់លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានអោយដឹងថា៖ ក្នុងឆ្នាំ២០២៣ កសិករក្នុងខេត្តប៉ៃលិន ផលិតបាន -បរិមាណដំឡូងមីក្រៀម ចំនួន ២១៥,៦០២ តោន – បរិមាណពោតក្រហមគ្រាប់ ចំនួន ១៦៣,៨៧៦ តោន ក្នុងនោះក្រុមហ៊ុន ស៊ី ភី ខេមបូឌាចំកាត់ សាខាខេត្តប៉ៃលិន និង ក្រុមហ៊ុនសហគ្រាស ទិញ-លក់ កសិផល បានរៀបចំកិច្ចសន្យាទិញ-លក់ប្រចាំឆ្នាំ គឺដំឡូងមីក្រៀម ចំនួន ១០០,០០០ តោន និងពោតក្រហមគ្រាប់ ចំនួន ៥០,០០០តោន ដូចនេះបងប្អូនប្រជាកសិករ ដែលមានកសិផលដូចជា៖ ពោតក្រហមគ្រាប់ និងដំឡូងមីក្រៀម អាចយកទៅលក់នៅក្រុមហ៊ុន ស៊ីភី ខេមបូឌាចំកាត់ សាខាខេត្តបាន ដែលស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ហើយបើមានបញ្ហាអីសូមទំនាក់ទំនងមកកាន់ក្រុមការងាររបស់រដ្ឋបាលខេត្ត តាមរយៈលេខទូរស័ព្ទ ០៧១ ៩ ៦២១ ៦១០៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    19886 អ្នកទស្សនា
    19 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    40214 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    46525 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    230155 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    181841 អ្នកទស្សនា
    4 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    237956 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    272540 អ្នកទស្សនា
    7 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    125129 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    230155 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    174847 អ្នកទស្សនា 4 ខែ មុន – 24/05/2025
  • Untitled post 4633
    176087 អ្នកទស្សនា 4 ខែ មុន – 21/05/2025
  • Untitled post 5034
    94890 អ្នកទស្សនា 2 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    339710 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top