• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ថ្ងៃ មុន – 24/01/2026
ទំព័រដើម, ព្រឹត្តការណ៍សង្គម

អតីត​ឧកញ៉ា​ ហេង សិទ្ធី ដែលនិយាយហែកកកាយរឿងរបស់អ្នកមានលុយនិងអំណាច ត្រូវតុលាការកាត់ទោស ឲ្យ ជាប់ពន្ធនាគារ១៣ឆ្នាំ៦ខែ ពាក់ព័ន្ធនឹងបទចោទចំនួន៤ !

1658 អ្នកទស្សនា

ថ្មីៗនេះចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសអតីតឧកញ៉ា ហេង សិទ្ធី ភេទប្រុស អាយុ៣៦ ឆ្នំា មានចំនួន៤សំណុំកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ។

សំណុំរឿងទី១ បទហឹង្សាដោយចេតនា ដាក់ពន្ធនាគារកំណត់២ ឆ្នាំ, សំណុំរឿងទី២ បទបរិហារកេរ្តិ៍ និងបទញុះញង់ឱ្យមានការរើសអើង ដាក់ពន្ធនាគារកំណត់១ឆ្នាំ៦ខែ, សំណុំរឿង៣ បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់សង្គម ដាក់ពន្ធនាគារកំណត់២ ឆ្នាំ និង សំណុំរឿងទី៤ បទកំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដាក់ពន្ធនាគារកំណត់៨ ឆ្នាំ ។ ដូច្នោះទោសសរុបទាំង៤ សំណុំរឿង ជនជាប់ចោទត្រូវអនុវត្តក្នុងពន្ធនាគារចំនួន១៣ ឆ្នាំ ៦ខែ ដែលបច្ចុប្បន្នជនជាប់ចោទអតីតឧកញ៉ា ហេង សិទ្ធី កំពុងជាប់ឃុំនៅពន្ធនាគារ(ម៣)ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។

កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង អតីតឧកញ៉ា #ហេងសិទ្ធី មកបើកសវនាការជំនុំជម្រះទោសជាសាធារណៈ ពាក់ពន្ធបទល្មើសចំនួន២ ៖ ១.សំណុំរឿងព្រហ្មទណ្ឌបទហិង្សាដោយចេតនា និង ២.សំណុំរឿងព្រហ្មទណ្ឌពីបទ.គំរាមកំហែងហែកកេរ្តិ៍។

សូមជម្រាបថា ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានសម្រេចលើកពេលប្រកាសសាលក្រម អតីតឧកញ៉ា ហេង សិទ្ធី ពាក់ពន្ធសំណុំរឿងការចោទប្រកាន់ពីបទហឹង្សាដោយចេតនា និងគំរាមកំហែងហែកកេរ្តិ៍ និង២សំណុំរឿងទៀតទៅថ្ងៃក្រោយ។

គួរំលឹកផងដែរថា លោក ហេង សិទ្ធី ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តិទៅនៅប្រទេសកម្ពុជាក្នុងអំឡុងខែ វិច្ឆិកា ឆ្នាំ២០២៤។ អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានសមត្តកិច្ចនគរបាលជាតិនៃប្រទេសកម្ពុជា សហការជាមួយអាជ្ញាធរនៃប្រទេសរុស្សី បាននាំខ្លួនពីប្រទេសរុស្សីតាមដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយនាំយកទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារម១ព្រៃស ដើម្បីបើកការស៊ើបអង្កេតលើការចោទប្រកាន់នោះ៕

ប្រភព MKn



Previous

ចែករំលែកទៅកាន់ :

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    អតីត​ឧកញ៉ា​ ហេង សិទ្ធី ដែលនិយាយហែកកកាយរឿងរបស់អ្នកមានលុយនិងអំណាច ត្រូវតុលាការកាត់ទោស ឲ្យ ជាប់ពន្ធនាគារ១៣ឆ្នាំ៦ខែ ពាក់ព័ន្ធនឹងបទចោទចំនួន៤ !
    1659 អ្នកទស្សនា
    1 ថ្ងៃ មុន – 24/01/2026
  • ទំព័រដើម, ព័ត៌មានជាតិ
    ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យ ធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការទៀតឡើយ នៅថ្ងៃ៨មករានេះ
    19276 អ្នកទស្សនា
    17 ថ្ងៃ មុន – 08/01/2026
  • ទំព័រដើម, រឿងស៊ើបអង្កេត
    លោក ចេនហ្ស៊ី និងបក្ខពួក២នាក់ទៀត ត្រូវបានសមត្ថកិច្ចកម្ពុជានិងចិនចាប់ខ្លួន រួចបញ្ជូនទៅប្រទេសចិនហើយនៅថ្ងៃទី៦នេះ
    19403 អ្នកទស្សនា
    18 ថ្ងៃ មុន – 07/01/2026

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    435415 អ្នកទស្សនា
    6 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    290590 អ្នកទស្សនា
    8 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    344900 អ្នកទស្សនា
    9 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    378222 អ្នកទស្សនា
    10 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    94115 អ្នកទស្សនា 2 ខែ មុន – 08/11/2025
  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    232988 អ្នកទស្សនា 6 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    435416 អ្នកទស្សនា 6 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    279912 អ្នកទស្សនា 8 ខែ មុន – 24/05/2025
  • Untitled post 4633
    281088 អ្នកទស្សនា 8 ខែ មុន – 21/05/2025
  • Untitled post 5034
    199104 អ្នកទស្សនា 6 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    441598 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (429)
  • បទយកការណ៍ (1)
  • ផ្សេងៗ (17)
  • ព័ត៌មានជាតិ (347)
  • ព័ត៌មានអន្តរជាតិ (18)
  • ព្រឹត្តការណ៍សង្គម (181)
  • រឿងស៊ើបអង្កេត (19)
  • សេដ្ឋកិច្ច (11)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top