មន្ត្រីច្រកត្រពាំងថ្លុង ធ្វើតាមអំពើចិត្ត លលើទំនិញឲ្យបង់លុយមិនប្រក្រតី04/01/2026
ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង បានអោយដឹងថា សម្រាប់បន្លែផ្លែឈើ១រ៉ឺម៉ក ត្រូវបង់លុយចាប់ពី៨ម៉ឺនរៀល ទៅ១០ ម៉ឺនរៀល .រថយន្តសាំយ៉ុងត្រូវបង់ចាប់ពី២០ ម៉ឺនរៀលទៅ៣០ ម៉ឺនរៀល និងរថយន្តធំបង់ចាប់ពី៣០មុឺន រៀលទៅ៥០ មុឺនរៀល តាមការកំណត់របស់ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរ ជាតិត្រពាំងផ្លុងជាកំហិត។
ប្រភពពីក្រុមឈ្មួញនិងអាជីវករបានបន្តថា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរ ជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្រ្តីនគរបាលក្រោមឱវាទនិង ជនសុីវិលគាបយកលុយពីពួកគាត់ដោយគ្មានការយោគយល់ឡើយ ហើយបើកដៃអោយមេឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់នឹងទំនិញខុសច្បាប់តាមអំពើចិត្ត។
ហេតុនេះហើយទើបក្រុមឈ្មួញ និងអាជីវករតូច តាចអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យចាត់វិធានការស្រាវជ្រាវទប់ស្កាត់ភាពមិនប្រក្រតីរបៀបពុក រលួយរបស់នាយប៉ុស្តិ៍ និងបក្ខពួក ដែលប្រព្រឹត្តរបៀបអំពើពុករលួយផងទាន។
ប្រភពដដែលបានបន្តអោយទៀតថា បន្លែផ្លែឈើនិងទំនិញឈ្មួញនាំចូលពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ប្រឈមនឹងការលំបាកកាន់តែខ្លាំងដោយ សារសមត្ថកិច្ចច្រើនស្ថាប័នប្រចាំការនៅច្រកមួយនេះនិងសមត្ថកិច្ចតាមដងផ្លូវច្រើនទៀតគាបយកលុយលើតុក្រោមតុច្រើនៗតាមការកំណតជាពិសេសនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍នេះតែម្តងមិនអាចរំលងបានធ្វើអោយពួកគាត់ជួបហានីភ័យខ្លាំងជាងពេលមុនៗ។
បញ្ហានេះសូមឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវទប់ស្កាត់នូវភាពមិនប្រក្រតីរបៀបពុករលួយរបស់ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងដែលប្រព្រឹត្តរបៀបពុករលួយ។មួយរយៈចុងក្រោយនេះ នាយប៉ុស្តិ៍ និងបក្ខពួកប្រើជនសុីវិលអង្គុយចាំរាប់ក្បាលរថយន្តឈ្មួញដឹក ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរគាបយក លុយតាមអំពើចិត្ត ហើយគ្មានឈ្មួញឬអាជីវករណាហ៊ានតវ៉ាជាមួយ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងផ្លុងបានឡើយ។ ប្រភពមន្រ្តីដែលស្និត និងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងបានបង្ហើបអោយដឹងទៀតថា ដោយសារអាងមានខ្នងបង្អែករឹងមាំ ទើបលោកនាយប៉ុស្តិ៍ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តដោយគ្មានញញើតអង្គភាពប្រឆាំងអំពើពុករលួយឡើយ។
ចំណែកលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងលោក ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំ ហាក់រក្សាភាពស្ងៀមស្ងាត់!បណ្ដោយ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងធ្វើអ្វីៗតាមអំពើចិត្តព្រោះដឹងថា នាយប៉ុស្តិ៍ មានខ្នងបង្អែកក្រាស់គ្រែលទើបធ្វើទង្វើមិនប្រក្រតីពុករលួយ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។ដែលបញ្ហានេះទើបក្រុមអាជីវករនិងឈ្មួញសូមអំពាវនាវដល់ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវ គួរចាត់មន្ត្រីក្រោមឱវាទចុះស្រាវជ្រាវភាពមិនប្រក្រតីពុករលួយរបស់ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងផងទាន។







