• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
2 ខែ មុន – 25/12/2025
ទំព័រដើម, ព័ត៌មានអន្តរជាតិ

លក្ខខណ្ឌការទិញយន្តហោះចម្បាំងT-50TH ពីកូរ៉េខាងត្បូង

15434 អ្នកទស្សនា

ទោះបីជាយន្តហោះចម្បាំង ផលិតដោយកូរ៉េខាងត្បូង តែយន្តហោះ T-50TH នេះ ក៏មានប្រើប្រាស់បច្ចេកវិទ្យាស្នូលរបស់សហរដ្ឋអាមេរិកដែរ ដូចជាម៉ាស៊ីន GE F404 និងប្រព័ន្ធរ៉ាដា។

ដូច្នេះ ការទិញយន្តហោះ T-50TH ពីកូរ៉េខាងត្បូងរបស់កងទ័ពអាកាសថៃ មិនមែនជាកិច្ចសន្យាទិញ-លក់ធម្មតាឡើយ ប៉ុន្តែវាជាកិច្ចព្រមព្រៀងកម្រិតរដ្ឋាភិបាល ដែលមានចងភ្ជាប់នូវលក្ខខណ្ឌសំខាន់ៗ។

បើនិយាយត្រឹមលក្ខខណ្ឌនៃការប្រើប្រាស់ កិច្ចព្រមព្រៀងនោះបានចងថា៖ ប្រសិនបើថៃយកយន្តហោះនេះទៅប្រើប្រាស់ក្នុងសកម្មភាពដែលរំលោភលើច្បាប់អន្តរជាតិធ្ងន់ធ្ងរ កូរ៉េខាងត្បូង និងអាមេរិកមានសិទ្ធិកាត់ផ្ដាច់ ការផ្គត់ផ្គង់គ្រឿងបន្លាស់ ដែលធ្វើឲ្យយន្តហោះមិនអាចហោះហើរបាន។

ដ្បិតផលិតដោយក្រុមហ៊ុន KAI របស់កូរ៉េខាងត្បូង ប៉ុន្តែគ្រឿងបន្លាស់ស្នូលជាង ៥០% ទៅ ៦០% គឺជាបច្ចេកវិទ្យារបស់អាមេរិក។ ដូច្នេះ ក្នុងករណីថៃ យក T-50 វាយប្រហារទៅលើប្រទេសជិតខាងដោយគ្មានមូលហេតុច្បាស់លាស់ ឬមិនមែនជាការការពារខ្លួនតាមច្បាប់អង្គការសហប្រជាជាតិទេនោះ កូរ៉េខាងត្បូងនិងអាមេរិក មានសិទ្ធិអនុវត្តវិធានការកាត់ផ្ដាច់។

ការប្រើប្រាស់យន្តហោះដើម្បីទម្លាក់គ្រាប់បែកលើជនស៊ីវិល មន្ទីរពេទ្យ ឬតំបន់បេតិកភណ្ឌវប្បធម៌ ដូចជាប្រាសាទបុរាណ សុទ្ធតែជាការបំពានលក្ខខណ្ឌ។

🚨របៀបនៃការ «កាត់ផ្ដាច់»

ការកាត់ផ្ដាច់នោះមិនមែនជាការចុចប៊ូតុងបិទយន្តហោះពីចម្ងាយទេ! ជារឿងចាំបាច់ណាស់ ដែលយន្តហោះនេះត្រូវតែផ្លាស់ប្តូរគ្រឿងបន្លាស់ជាប្រចាំបន្ទាប់ពីហោះហើរបានប៉ុន្មានម៉ោង។ បើគ្មានគ្រឿងបន្លាស់ពីកូរ៉េខាងត្បូងឬអាមេរិកទេ យន្តហោះនឹងត្រូវចតចោលហើយ។

ម្យ៉ាង បើកូរ៉េខាងត្បូងឬអាមេរិក បិទប្រព័ន្ធ Software មិនព្រមឲ្យ Update និងបើកសោរសុវត្ថិភាពនោះ យន្តហោះអាចហោះបានតែល្អមើលប៉ុណ្ណោះ តែមិនអាចប្រើអាវុធទំនើបឬរ៉ាដាបានឡើយ។

លើសពីនេះ ក្រុមហ៊ុន KAI តែងតែមានអ្នកជំនាញប្រចាំការនៅថៃ។ បើមានបញ្ហា គេនឹងដកអ្នកជំនាញទាំងនោះចេញភ្លាមៗ៕

ប្រភព៖ Flight Global

#VD7ទទួលផ្សព្វផ្សាយពាណិជ្ជកម្ម ដំណឹងផ្សេងៗ(ឥតគិតថ្លៃ២ខែដំបូង) ពិសេសអចលនទ្រព្យ(ដីផ្ទះ)ជួយរកមូយ ផ្តល់ប្រឹក្សារៀបចំឯកសារផ្ទេរប្លង់កម្មសិទ្ធិគ្រប់ប្រភេទ តេឡេក្រាម https://t.me/Sarun_VD7 ។

@យើងខ្ញុំក៏មានក្រុមការងាររចនាគេហទំព័រ (website) សម្រាប់អង្គការ សមាគមក្រុមហ៊ុនតូចនិងធម្យម រួមទាំងសារព័ត៌មាន ។

👉សូមចុចលីងខាងក្រោម ដើម្បីតាមដានព័ត៌មានថ្មីៗ ដែលបានកើតផ្នែក សេដ្ឋកិច្ច សង្គម អប់រំ និងច្បាប់ ទំនាក់ទំនងព័ត៌មាន 📞 011304030 ៕

👉 https://www.vd7news.com/

https://t.me/+TK3S5nRknpivCMTW

https://t.me/vd7newsdaily

https://www.instagram.com/vd7.news?igsh=YzljYTk1ODg3Zg==

www.tiktok.com/@vd7news

https://x.com/vd7newsdaily?

https://www.youtube.com/@vd7newstv540



Previous
Next

ចែករំលែកទៅកាន់ :

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    បសស មិនបានបង់ថ្លៃជំនួស ក្នុងករណីទាំង១៤នេះទេ
    34466 អ្នកទស្សនា
    1 ខែ មុន – 29/01/2026
  • ទំព័រដើម, ព័ត៌មានជាតិ
    នាយកដ្ឋានប្រឆាំងបទល្មេីស ល្បែងពាណិជ្ជកម្ម ណែនាំឱ្យ មន្ត្រីជំនាញត្រូវបន្តសហចុះបង្ក្រាប នូវរាល់ទីតាំងល្បែងភ្នាល់តាមអនឡាញ សុីសងខុសច្បាប់ទាំងអស់
    34466 អ្នកទស្សនា
    1 ខែ មុន – 28/01/2026
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    អតីត​ឧកញ៉ា​ ហេង សិទ្ធី ដែលនិយាយហែកកកាយរឿងរបស់អ្នកមានលុយនិងអំណាច ត្រូវតុលាការកាត់ទោស ឲ្យ ជាប់ពន្ធនាគារ១៣ឆ្នាំ៦ខែ ពាក់ព័ន្ធនឹងបទចោទចំនួន៤ !
    36945 អ្នកទស្សនា
    1 ខែ មុន – 24/01/2026

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    503136 អ្នកទស្សនា
    8 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    327232 អ្នកទស្សនា
    9 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    380762 អ្នកទស្សនា
    10 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    413537 អ្នកទស្សនា
    11 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    131247 អ្នកទស្សនា 3 ខែ មុន – 08/11/2025
  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    269044 អ្នកទស្សនា 8 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    503137 អ្នកទស្សនា 8 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    314731 អ្នកទស្សនា 9 ខែ មុន – 24/05/2025
  • Untitled post 4633
    315759 អ្នកទស្សនា 9 ខែ មុន – 21/05/2025
  • Untitled post 5034
    233437 អ្នកទស្សនា 7 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    474973 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (431)
  • បទយកការណ៍ (1)
  • ផ្សេងៗ (17)
  • ព័ត៌មានជាតិ (349)
  • ព័ត៌មានអន្តរជាតិ (18)
  • ព្រឹត្តការណ៍សង្គម (181)
  • រឿងស៊ើបអង្កេត (19)
  • សេដ្ឋកិច្ច (11)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top