• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
3 ខែ មុន – 11/07/2025
ទំព័រដើម, ព័ត៌មានជាតិ

រដ្ឋផ្តល់របបសោធននិវត្តន៍ជូននិវត្តជន ជាអតីតមន្ត្រីរាជការទាំង៣

7436 អ្នកទស្សនា

ភ្នំពេញ- ជានិច្ចកាល រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិននៃកងយោធពលខេមរភូមិន្ទ ដែលបានបំពេញការងារជូនប្រទេសជាតិ និងប្រជាជន។ នៅពេលឈប់សម្រាកពីការងារដោយការចូលនិវត្តន៍តាមការកំណត់របស់ច្បាប់ អតីតមន្ត្រីរាជការស៊ីវិល អតីតមន្ត្រីនគរបាលជាតិ និងអតីតយោធិន នឹងទទួលបានរបបសោធននិវត្តន៍ប្រចាំខែដែលផ្តល់ដោយរដ្ឋ។

អាស្រ័យតាមលក្ខខណ្ឌអាយុចូលនិវត្តន៍ អតីតភាពបំពេញការងារ ព្រមទាំងប្រភេទ និងតំបន់ការងារ ដែលត្រូវបានកំណត់ផ្អែកលើច្បាប់ស្តីពី «សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលឆ្នាំ១៩៩៤» ច្បាប់ស្តីពី «របបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពពលកម្មចំពោះនគរបាលប្រជាជនកម្ពុជាឆ្នាំ១៩៩៣» និងច្បាប់ស្តីពី «របបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិននៃកងយោធពលខេមរភូមិន្ទឆ្នាំ១៩៩៤» និវត្តជនអាចទទួលបានរបបសោធននិវត្តន៍ ផ្តល់ជូនដោយរដ្ឋ ដូចតទៅ៖ (១)ប្រាក់សោធននិវត្តន៍អប្បបរមា ស្មើនឹង៥០% ឬ៦០% នៃបៀវត្សឋានន្តរស័ក្តិ/បៀវត្សមូលដ្ឋាន (២)ប្រាក់សោធននិវត្តន៍អតិបរមា ស្មើនឹង៨០% នៃបៀវត្សឋានន្តរស័ក្តិ/បៀវត្សមូលដ្ឋាន។

ទន្ទឹមនេះ អតីតមន្ត្រីរាជការស៊ីវិល អតីតមន្ត្រីនគរបាលជាតិ និងអតីតយោធិន ដែលត្រូវចូលនិវត្តន៍តាមគោលការណ៍កំណត់ ប៉ុន្តែមិនបំពេញគ្រប់លក្ខខណ្ឌទទួលបានប្រាក់សោធននិវត្តន៍អតិបរមា រដ្ឋផ្តល់ជូនអត្រាបន្ថែម ១ឆ្នាំ ២ភាគរយទៀត តែសរុបមិនត្រូវលើសប្រាក់សោធននិវត្តន៍អតិបរមា ដែលស្មើនឹង៨០% នៃបៀវត្សឋានន្តរស័ក្តិ/បៀវត្សមូលដ្ឋាន។

ក្នុងស្មារតីនៃការយកចិត្តទុកដាក់ខ្ពស់ និងជាប្រចាំចំពោះនិវត្តជន រាជរដ្ឋាភិបាល បានដំឡើងប្រាក់សោធននិវត្តន៍ ឈរលើមូលដ្ឋាននៃការលើកកម្ពស់ជីវភាពសមរម្យ ព្រមទាំងការធានានូវសង្គតិភាពនិងសុខដុមនីយកម្មនៃរបបសោធននិវត្តន៍ចំពោះនិវត្តជនទាំងអស់ (អតីតមន្ត្រីរាជការស៊ីវិល អតីតមន្ត្រីនគរបាលជាតិ និងអតីតយោធិន)។ ចាប់ពីឆ្នាំ២០១៥ មក រាជរដ្ឋាភិបាល បានធ្វើការដំឡើងប្រាក់សោធននិវត្តន៍ផ្អែកលើកម្រិតនីមួយៗ យកមូលដ្ឋាននៃការដោះស្រាយជីវភាពជាគោល ដោយបានផ្តល់ការដំឡើងប្រាក់សោធននិវត្តន៍ខ្ពស់ សម្រាប់និវត្តជនដែលមានរបបសោធននិវត្តន៍ទាប បានកាត់បន្ថយគម្លាតរវាងប្រាក់សោធននិវត្តន៍តាមប្រព័ន្ធចាស់ និងប្រព័ន្ធថ្មី និងបានដំឡើងកម្រិតរបបសោធននិវត្តន៍ដែលស្ថិតក្នុងរង្វង់ ១០ម៉ឺនរៀល ឱ្យឡើងមកដល់ ៣០ម៉ឺនរៀលក្នុង ១ខែ ព្រមទាំងធ្វើការដំឡើងរបបសោធននិវត្តន៍ជាបន្តបន្ទាប់។

រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ និងរៀបចំដំឡើងរបបសោធននិវត្តន៍ ព្រមទាំងបានធ្វើឱ្យមានសង្គតិភាព និងសុខដុមនីយកម្មពេញលេញនៃរបបសោធននិវត្តន៍ក្នុងឆ្នាំ២០២៤។ សម្រាប់ឆ្នាំ២០២៥ ប្រាក់សោធននិវត្តន៍អប្បបរមាប្រចាំខែ ត្រូវបានដំឡើងស្មើនឹង ៨៤៥ ០០០រៀល និងនិវត្តជនដែលបានចូលនិវត្តន៍មុនឆ្នាំ២០២៤ ក៏ត្រូវបានផ្តល់ជូនបន្ថែមចំនួន ២០ ០០០រៀលក្នុង ១ខែ ផងដែរ។ ការបើកផ្តល់ប្រាក់សោធននិវត្តន៍ត្រូវបានអនុវត្តតាមគណនីធនាគារជាទៀងទាត់។ បន្ថែមលើនេះ និវត្តជនទាំងអស់ ក៏ទទួលបាននូវការផ្តល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី និង ៥ម៉ឺនរៀលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌថែមទៀត។

ប្រភព/ក្រសួងមុខងារ..



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, រឿងស៊ើបអង្កេត
    កាស៊ីណូជីន ប៉ី គ្រុបចំនួន៤ នៅខេត្តព្រះសីហនុ ត្រូវបានផ្អាក និងបិទអាជីវកម្ម ដោយសង្ស័យប្រព្រឹត្តបទល្មើ លួចលាក់បង្កប់អំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
    3895 អ្នកទស្សនា
    3 ថ្ងៃ មុន – 03/11/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    តិចអត់ដឹង! ពន្ធលើប្រាក់ចំណេញមូលធន២០ភាគរយចំពោះទ្រព្យទាំង ៦ ប្រភេទ រដ្ឋចាប់ផ្ដើមនៅដើមឆ្នាំ ២០២៦នេះ!
    7084 អ្នកទស្សនា
    6 ថ្ងៃ មុន – 31/10/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    អនុក្រឹត្យលេខ៧៨ ការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ
    8704 អ្នកទស្សនា
    7 ថ្ងៃ មុន – 29/10/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    273453 អ្នកទស្សនា
    4 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    204651 អ្នកទស្សនា
    5 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    260405 អ្នកទស្សនា
    7 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    294710 អ្នកទស្សនា
    7 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    148220 អ្នកទស្សនា 4 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    273454 អ្នកទស្សនា 4 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    197122 អ្នកទស្សនា 5 ខែ មុន – 24/05/2025
  • Untitled post 4633
    198307 អ្នកទស្សនា 5 ខែ មុន – 21/05/2025
  • Untitled post 5034
    116904 អ្នកទស្សនា 3 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    361269 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (414)
  • បទយកការណ៍ (1)
  • ផ្សេងៗ (16)
  • ព័ត៌មានជាតិ (342)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (177)
  • រឿងស៊ើបអង្កេត (17)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top