• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 29/05/2024
ទំព័រដើម, ព្រឹត្តការណ៍សង្គម

ឆ្នេរលំហែកាយ មានទឹកស្អុយចូលក្នុងសមុទ្រយូរមកហើយមន្ត្រីមូលដ្ឋានរាយការណ៍ជូនថ្នាក់លើ និងមន្ទីរជំនាញហើយតែហាក់ស្ងាត់ឈឹង

471 អ្នកទស្សនា

ខេត្តព្រះសីហនុ÷ ឆ្នេរលំហែកាយជាទីតាំងសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្ដជាតិ ជួល​ទូកចេញទៅលំហែរកំសាន្ដតាមកោះនានា កំពុងជះក្លិនស្អុយពីទឹកខ្មៅកខ្វក់ ដែលបង្ហូរចេញតាមលូចូលក្នុងប្រឡាយ ហូរកាត់ឆ្នេរខ្សាច់ចូលសមុទ្រ ធ្វើឲ្យបាត់បង់សោភ័ណ្ឌភាព ព្រមទាំងទទួលរងការរិះគន់ពីភ្ញៀវជាតិ និងអន្ដរជាតិជាច្រើន ប៉ុន្ដែអាជ្ញាធរ និងមន្ដ្រីហាក់បីដូចជាធ្វើមិនដឹង ស្ថិតនៅក្បែរស្ពានកោះខ្ពស់ ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

មន្ដ្រីសាលាសង្កាត់លេខ៣ម្នាក់ បានឲ្យដឹងតាមទូរស័ព្ទថា ទឹកស្អុយដែលហូរចូលក្នុងសមុទ្រខាងលើនេះ គឺហូរតាមប្រព័ន្ធលូសាធារណពីក្នុងក្រុងមកបំបែកចេញពីសណ្ឋាគារ ម៉ារីអូ ដែលមិនទាន់មានអាងចម្រោះនៅឡើយ ។ បញ្ហនេះដែរក្នុងនាមសង្កាត់បានរាយការណ៍ជូនថ្នាក់លើ ព្រមទាំងមន្ទីរសាធារណការ មន្ទីរបរិស្ថាន ប៉ុនែ្តហាក់ស្ងាត់ឈឹង និងមិនមានវិធានការអ្វីនោះទេ ។

បញ្ហទឹកស្អុយចូលក្នុងសមុទ្រនេះ លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមថា លោកនឹងឲ្យមន្រ្ដីចុះទៅមើលទីតាំងហ្នឹងតើវាហូរមកពីប្រភពណាខ្លះ ប៉ុនែ្តចំណុចនេះលោកធ្លាប់និយាយជាសាធារណៈយូរមកហើយ តាមរយៈកិច្ចសម្ភាសន៍ក្ដី ឯកឧត្តមអភិបាលក៏ធ្លាប់លើកឡើងដែរ បញ្ហារបស់យើង គឺយើងមានស្ថានីយច្រោះ ៣កន្លែងធ្វើថ្មី និង​ស្ថានីយ១៦ហិកតា ប៉ុនែ្តបណ្ដាញប្រមូលទឹកកខ្វក់មិនទាន់គ្រប់គ្រាន់ទេ យើងមានតិចតួចប្រមាណ២០ភាគរយដែលបណ្ដាញប្រមូលផ្ដុំ យកទឹកកខ្វក់ទៅស្ថានីយ៍ទាំងអស់ ។

លោកប្រធានមន្ទីរសាធារណការ បានបន្ថែមទៀតថា សព្វថ្ងៃនេះខេត្តមានស្ថានីយ៍បូមទឹកកខ្វក់៨កន្លែង ប៉ុន្មានសល់ពីហ្នឹងគឺច្បាស់ពិតណាស់គឺថាមានការបង្ហូរចូល អូរ ប្រឡាយ សាធារណៈ ជាក់ស្ដែង អូរ ប្រឡាយ សាធារណៈនឹងគឺហូរឆ្ពោះទៅដល់សមុទ្រហើយ ។ អញ្ចឹងកន្លងមកយើងដោះស្រាយទៅតាមករណី បញ្ហាប្រឈមខ្លាំងយើងក៏ដោះស្រាយដើម្បីចាត់ចែង បង្វែរទឹកហ្នឹង ឬបូមទឹក​ហ្នឹង ឆ្ពោះកាន់ស្ថានីយ៍បូម ឬទីតាំងដែលមានបណ្ដាញ ។ ក្នុងករណីនេះលោកនឹងពិភាក្សាគ្នាដើម្បីរកដំណោះស្រាយ ហើយជៀលមិនផុត បើធានាថាមិនឲ្យមួយរយភាគរយ មិនឲ្យមានទឹកកខ្វក់ហូរចូល អូរ ប្រឡាយ គឺមិនអាចទេ ដោយសារប្រព័ន្ធយើងនៅមានកម្រិត យើងត្រូវការពេលវេលា និងថវិកាធំបន្ថែមទៀត ដើម្បីធ្វើការវិចខ្ចប់ទឹកកខ្វក់ឲ្យបានត្រឹមត្រូវ ដើម្បីបញ្ជូនទៅស្ថានីយបូមទឹក ឬស្ថានីយច្រោះ ។

ចំណែកលោក សាមុត សុធារិទ្ធប្រធានមន្ទីរ បរិស្ថាន ខេត្តព្រះសីហនុបានឲ្យដឹងតាមទូរស័ព្ទដែរថា លោកនឹងចាត់មន្ត្រីរបស់លោកឲ្យចុះទៅពិនិត្យមើលជាក់ស្ដែង បើមានលទ្ធផលយ៉ាងណាលោកនឹងជម្រាបជូននៅពេលក្រោយ ៕

ដោយ សការី



Previous
Next

ចែករំលែកទៅកាន់ :

  1. https://samentejarat.com/
    30/09/2025

    Saman Tejarat, speed and security in import and export.

    Reply

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    19148 អ្នកទស្សនា
    18 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    39503 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    45818 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    228781 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    181109 អ្នកទស្សនា
    4 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    237239 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    271832 អ្នកទស្សនា
    7 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    124377 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    228782 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    174125 អ្នកទស្សនា 4 ខែ មុន – 24/05/2025
  • Untitled post 4633
    175369 អ្នកទស្សនា 4 ខែ មុន – 21/05/2025
  • Untitled post 5034
    94180 អ្នកទស្សនា 2 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    339022 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top