• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 09/04/2024
ព័ត៌មានជាតិ

រដ្ឋត្រៀមថវិកាជាង១៤០លានដុល្លារ ក្នុងមួយឆ្នាំសម្រាប់ «កម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់ គ្រួសារ»

26452 អ្នកទស្សនា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា ត្រៀមថវិកាប្រមាណ១៤០លានដុល្លារ សម្រាប់ «កម្មវិធី ជាតិ ជំនួយ សង្គមក្នុងកញ្ចប់គ្រួសារ» ដែលផ្តើមអនុវត្តន៍ចាប់ពីខែមេសា ឆ្នាំ២០២៤តទៅ។ នេះ បើ តាមការ បញ្ជាក់របស់ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី«ជំនួយសង្គមសម្រាប់គ្រួសារមានបណ្ណសមធម៌»នៅថ្ងៃទី២ ខែមេសា។
កម្មវិធីជាតិជំនួយសង្គមនេះ ផ្ដល់ឱ្យចំពោះតែគ្រួសារមានបណ្ណសមធម៌ប៉ុណ្ណោះ។ ចំពោះ អត្ថប្រយោជន៍ ដែលបានពីប្រព័ន្ធនេះរួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋម និងមធ្យម សិក្សាចំណេះទូទៅ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និង ជនចាស់ជរា ដែល មាន អាយុ៦០ឆ្នាំឡើង និងការរួមបញ្ចូលការឧបត្ថម្ភគោលសម្រាប់គ្រួសារ និងការឧបត្ថម្ភ សមាជិក គ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។
លោក ចន ណារិទ្ធ បានឱ្យដឹងថា «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» គឺជាប្រព័ន្ធ ជំនួយ សង្គមថ្មី ដែលរដ្ឋាភិបាលទើបដាក់ឱ្យអនុវត្តក្រោយពេល «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ អំឡុង ពេលជំងឺកូវីដ-១៩»បានបញ្ចប់។ ដើម្បីអនុវត្តកម្មវិធីថ្មីនេះ ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព រដ្ឋបានត្រៀមថវិកាជាង១៤០លានដុល្លារក្នុងមួយឆ្នាំ ដែលវាមានទំហំតិច ជាង «កម្មវិធីឧបត្ថម្ភសាច់ប្រាក់អំឡុងពេលជំងឺកូវីដ-១៩» មានប្រមាណ៤០០លាន ដុល្លារក្នុង មួយឆ្នាំ។
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំ ពារសង្គមរូបនេះ បានបញ្ជាក់ថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ត្រូវតែបោះជំហាន ទៅមុខជា បន្តបន្ទាប់ ។ «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» គឺជាការគិតគូដ៏មាន សារៈសំខាន់របស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅពលរដ្ឋក្រីក្រ និង ងាយរងគ្រោះ ទោះបីជំងឺរាត្បាតកូវីដ-១៩ បានធូរស្រាលហើយក្ដី។
លោក ចន ណារិទ្ធ ថ្លែងដូច្នេះថា៖«ការអភិវឌ្ឍប្រព័ន្ធការពារសង្គមនៅកម្ពុជា ត្រូវតែបោះ ជំហាន ទៅមុខជាបន្តបន្ទាប់ ដើម្បីជួយជីវភាពប្រជាពលរដ្ឋ ដែលនៅខ្វះខាត ហើយត្រូវការ ការឧបត្ថម្ភ។ អំឡុងពេលកូវីដ-១៩ តម្រូវការរបស់ពលរដ្ឋកើនឡើងខ្ពស់ ប៉ុន្តែជាគោល នយោបាយរដ្ឋាភិបាល បានដាក់ទិសដៅថា ទោះបីជំងឺកូវីដ-១៩ បញ្ចប់ តែមិនត្រូវឱ្យប្រព័ន្ធ គាំពារសង្គមធ្លាក់ចុះមកវិញនោះទេ»។
សូមជម្រាបថា មូលនិធិជាតិជំនួយ បានបើកយុទ្ធនាការចុះឈ្មោះតាមភូមិហើយចាប់ពី ថ្ងៃ ទី ១ ដល់ថ្ងៃទី២០ខែមេសា នៅតាមស្នាក់ការភូមិ ឬទីតាំងសមស្របណា មួយក្នុងភូមិគោល ដៅផ្ទាល់ ដើម្បីសម្រួល និងជំរុញដល់ការចុះឈ្មោះជូនគ្រួសារដែលមានបណ្ណសមធម៌ និង សមាជិកគ្រួសារជាជនងាយរងគ្រោះ ឱ្យបានឆាប់រហ័ស និងជៀសវាងការបាត់បង់អត្ថ ប្រយោជន៍ ណាមួយរបស់អ្នកទទួលផល។
លក្ខខណ្ឌ គឺតម្រូវឱ្យមេគ្រួសារ ឬតំណាងគ្រួសា រ ជាអ្នកចុះឈ្មោះទទួលបានប្រាក់ឧបត្ថម្ភ គោល គ្រួសារ ដែលទាមទារឱ្យមានបណ្ណសមធម៌ កម្រិតក្រីក្រ១ និងក្រីក្រ២ ច្បាប់ដើម ដែល មាន សុពលភាព និងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ។ ជនមានពិការភាព ត្រូវមាន បណ្ណ សមធម៌ កម្រិតក្រីក្រ១ និងក្រីក្រ២ ច្បាប់ដើម មានសុពលភាព និងបណ្ណសម្គាល់ ជន មានពិការភាពច្បាប់ដើម ចេញដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា ។
ចំពោះ ជនចាស់ជរា ត្រូវមានអាយុចាប់ពី៦០ឆ្នាំឡើង មានបណ្ណសមធម៌ កម្រិតក្រីក្រ១ និង ក្រីក្រ២ ច្បាប់ដើម មានសុពលភាព និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬ សំបុត្របញ្ជាក់កំណើត។ ចំណែក អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ត្រូវបានចុះ ឈ្មោះ ដោយស្វ័យប្រវត្តិ តាមរយៈការផ្ដល់ព័ត៌មានពីមេគ្រួសារ។
បច្ចុប្បន្ន គ្រួសារទទួលបានបណ្ណសមធម៌រួចហើយមានប្រមាណ៨០ម៉ឺនគ្រួសារ ធៀបនឹងឆ្នាំ ២០២០មានត្រឹម៥៣ម៉ឺនគ្រួសារប៉ុណ្ណោះ៕



Previous
Next

ចែករំលែកទៅកាន់ :

  1. low credit card
    22/08/2025

    Hello, just wanted to mention, I liked this blog post.
    It was funny. Keep on posting!

    Reply
  2. Instagram Proxies
    27/08/2025

    Having read this I thought it was very enlightening.

    I appreciate you finding the time and effort to put this informative article together.
    I once again find myself spending wway too much time both reading and leaving comments.

    But so what, it was still worthwhile!

    Reply

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលោកបានថ្លែង អំពីភាគីថៃបានរំលោភលើទប់ឈប់បាញ់នៅថ្ងៃនេះ
    19064 អ្នកទស្សនា
    18 ថ្ងៃ មុន – 27/09/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    ច្បាប់ដកសញ្ជាតិខ្មែរ ក្រោយពីធ្វើវិសោធនកម្មថ្មី!
    39419 អ្នកទស្សនា
    1 ខែ មុន – 06/09/2025
  • ទំព័រដើម, ព្រឹត្តការណ៍សង្គម
    យប់មិញមាន ករណីប្លន់ សម្លាប់មនុស្ស១ នៅផ្ទះទិញអេតចាយ ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ
    45734 អ្នកទស្សនា
    1 ខែ មុន – 01/09/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    228614 អ្នកទស្សនា
    3 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    181023 អ្នកទស្សនា
    4 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    237154 អ្នកទស្សនា
    6 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    271748 អ្នកទស្សនា
    7 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    124289 អ្នកទស្សនា 3 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    228615 អ្នកទស្សនា 3 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    174040 អ្នកទស្សនា 4 ខែ មុន – 24/05/2025
  • Untitled post 4633
    175283 អ្នកទស្សនា 4 ខែ មុន – 21/05/2025
  • Untitled post 5034
    94094 អ្នកទស្សនា 2 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    338938 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (409)
  • បទយកការណ៍ (1)
  • ផ្សេងៗ (15)
  • ព័ត៌មានជាតិ (340)
  • ព័ត៌មានអន្តរជាតិ (16)
  • ព្រឹត្តការណ៍សង្គម (176)
  • រឿងស៊ើបអង្កេត (16)
  • សេដ្ឋកិច្ច (10)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top