• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
2 ឆ្នាំ មុន – 04/02/2024
ទំព័រដើម, ព័ត៌មានជាតិ, ព្រឹត្តការណ៍សង្គម

គ្រឿងចក្រ ជាច្រើនគ្រឿងកំពុង ឈូសឆាយដីព្រៃរាប់រយហិចតា នៅស្រុកសំឡូតសង្ស័យការឃុបឃិតគ្នាជាប្រព័ន្ធ

504 អ្នកទស្សនា

បាត់ដំបង ៖ ប្រជាពលរដ្ឋតំបន់ស្ទឹងគ្រញូង ស្រុកសំឡូត ខេត្តបាត់ដំបង សម្តែងការហួសចិត្ត ដោយសុខៗ ដីព្រៃបរិស្ថានចំណុចភ្នំត្រីរ៉ស់ ជិតស្ទឹងគ្រញូង ក្នុងភូមិសាស្រ្តភូមិស្វាយជ្រុំ និងភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ត្រុវបានក្រុមឈ្មួញមានលុយមានអំណាច ដុតព្រៃនិងប្រើគ្រឿងចក្រប្រភេទអាបុល និងត្រាក់ទ័រ ជាច្រើនគ្រឿង ឈូសឆាយយ៉ាងរំពងព្រៃ រហូតចូលដីវត្តស្ទឹងគ្រញូង បង្កអោយព្រះសង្ឃ គណៈកម្មាវត្តនិងពុទ្ធបរិស័ទ នៅមិនសុខ។

តាមប្រជាពលរដ្ឋ រស់នៅតាមមាត់ស្ទឹងគ្រញូង ជុំវិញទីតាំងដែលគេកំពុងឈូសឆាយព្រៃ បានអោយដឹងកាលពីថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៤ ថា ប្រហែលជាមួយខែហើយ នៅឆ្នាំ២០២៤នេះ មិនដឹងជាអ្នកមានលុយមានអំណាច មកពីណាទេ បានធ្វើសកម្មភាព ឈូសឆាយដីព្រៃរបស់បរិស្ថាន ដែលគេហាមឃាត់កន្លងមក ។តែគ្រាន់តែនិយាយតៗគ្នាថា ក្រុមហ៊ុនចិនទិញយកទាំងអស់។
ហើយបើតាមយុវជនខ្វាលគោរម្នាក់ ដែលតែងតែខ្វាលគោ តាំងពីតូចនៅចំណុចព្រៃក្រោយវត្ត និងចំណុចភ្នំត្រីរ៉ស់ ក៏បានអោយដឹងដែលថា រូបគេក៏មិនស្គាល់ថា ជាអ្នកណាទេ ដែលឈូសឆាយដីព្រៃ ដែលរូបគេតែខ្វាលគោរអោយស៊ីស្មៅតាំងពីតូចៗ ហើយការឈូសឆាយ ដោយគ្រឿងចក្រនេះ ប្រហែល ៥ថ្ងៃហើយ ហើយឥឡូវយុវជនរូបនេះ លែងអោយគោទៅតំបន់នោះទៀតហើយ ព្រោះពេលយកគោទៅចង គេស្រាយខ្សែរគោ និងហាមមិនអោយចូលទៀត ។
ចំណែកព្រះសង្ឃក៏ដូចជា អាចារ្យ យាយជី នៅនឹងវត្តស្ទឹងគ្រូញូង ក៏មានសង្ឃដីកា និងប្រាប់អោយថា ប៉ុន្មានថ្ងៃមកនេះ មានសកម្មភាពឈូសឆាយដីព្រៃ ចំណុចខាងលើ ហើយនិងមានការបោះបង្គោលបេតុងព័ន្ធព្រៃចូលដីវត្ត ក្នុងនោះតាមលោកចុះពិនិត្យជាក់ស្តែង គឺ ឈូសដីព្រៃចូលដីរបស់វត្ត ជាងមួយហិចតា ដែលខេត្តប្រគល់អោយ មានចំនួនសរុបជិត១០ហិចតា។ ជាមួយនឹងការឈូសដីព្រៃចូលដីវត្តនេះដែរ បើមិនមានការដោះស្រាយទេ ពុទ្ធបរិស័ទ នឹងគាំទ្រលោកនាំគ្នាយកកាំបិត ពូថៅ ទៅទីតាំងនោះជាមិនខាន់។

ពាក់ពន្ធ័ករណីខាងលើនេះ លោកកតបូរានប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានអោយដឹងថា ដីទីនោះជាដីសប្បទានសង្គមកិច្ច មានចំនួន១០២១ហិចតា ដែលដកពីប្រជាពលរដ្ឋ តែអាចអោយពលរដ្ឋគាត់អាស្រ័យផលបាន តែការឈូសឆាយដោយគ្មានច្បាប់អនុញាតិមិនបានទេ ដីនៅចំណុចខាងលើឃើញគេសុំច្បាប់តែឈូសឆាយធ្វើផ្លូវប៉ុណ្ណុះមិនបានសុំច្បាប់ឈូសរានព្រៃនោះទេ លោកនិងអោយមន្រ្តីរបស់លោក ចុះពិនិត្យមើលបើឃើញថាបានឈូសឆាយព្រៃមែនលោកនិងហាមឃាត់ភ្លាម ។

ជុំវិញការឈូសឆាយមានច្បាប់ ឬមិនមានច្បាប់ ឈូសដីព្រៃយ៉ាងណានោះ ក្រុមអ្នកសារព័ត៌មានយើងបានទំនាក់ទំនងតាមទូរស៍ព្ទទៅលោកអភិបាលស្រុកសំឡូតដែរតែទូរស័ព្ទ រោដ៍ជាច្រើនដងគ្មានអ្នកទទួល៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ព័ត៌មានជាតិ
    កម្ពុជាបានសម្រេចបង្កើត ក្រុមការងាបង្ក្រាប និងបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    1123 អ្នកទស្សនា
    1 ថ្ងៃ មុន – 24/04/2026
  • ទំព័រដើម
    testestetset
    19841 អ្នកទស្សនា
    18 ថ្ងៃ មុន – 06/04/2026
  • ទំព័រដើម, អចលនទ្រព្យ
    testing
    39751 អ្នកទស្សនា
    21 ថ្ងៃ មុន – 04/04/2026

អចលនទ្រព្យ

  • testing
    testing
    39752 អ្នកទស្សនា
    21 ថ្ងៃ មុន – 04/04/2026
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    603797 អ្នកទស្សនា
    9 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    381954 អ្នកទស្សនា
    11 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    434543 អ្នកទស្សនា
    1 ឆ្នាំ មុន – 07/04/2025

ព័ត៌មានពេញនិយម

  • មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    187155 អ្នកទស្សនា 5 ខែ មុន – 08/11/2025
  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    323245 អ្នកទស្សនា 9 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    603798 អ្នកទស្សនា 9 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    367045 អ្នកទស្សនា 11 ខែ មុន – 24/05/2025
  • Untitled post 4633
    367655 អ្នកទស្សនា 11 ខែ មុន – 21/05/2025
  • Untitled post 5034
    284586 អ្នកទស្សនា 9 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    524870 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (435)
  • បទយកការណ៍ (1)
  • ផ្សេងៗ (17)
  • ព័ត៌មានជាតិ (351)
  • ព័ត៌មានអន្តរជាតិ (18)
  • ព្រឹត្តការណ៍សង្គម (181)
  • រឿងស៊ើបអង្កេត (19)
  • សេដ្ឋកិច្ច (11)
  • អចលនទ្រព្យ (11)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top