ពន្ធលើប្រាក់ចំណេញមូលធន២០ភាគរយចំពោះទ្រព្យទាំង៦ប្រភេទរួមមាន ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយបណ្ណបរទេស និងអចលនទ្រព្យ នឹងត្រូវចាប់ផ្តើមអនុវត្តដំណាលគ្នា ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦ តទៅ ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាលនាពេលកន្លងទៅ។ នេះបើតាមសេចក្តីជូនដំណឹងអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី៣០ ខែតុលានេះ៕








