• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
2 ឆ្នាំ មុន – 11/01/2024
ទំព័រដើម, ព័ត៌មានជាតិ

រដ្ឋបាលស្រុកបាណន់ ចុះអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុក ស្តីពីការចុះរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ នូវដីចំណីស្ទឹង ដែលជាអតីតដីរបស់វត្តបាយដំរាំ

278 អ្នកទស្សនា

(បាត់ដំបង) នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុកបាណន់ បានចុះអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុក ស្តីពីការចុះរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ នូវដីចំណីស្ទឹង ដែលជាអតីតដីរបស់វត្តបាយដំរាំ ស្ថិតក្នុងភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោក ស្រេង សុខា អភិបាលស្រុកបាណន់ បានអោយដឹងថា ដោយយោងតាមការស្នើសុំរបស់លោក អាចារ្យ គណៈកម្មការវត្តបាយដំរាំ ជាបន្តបន្ទាប់ក្នុងការយកទីតាំងផ្សារបាយដំរាំនេះ ដើម្បីធ្វើជាសួន សាលាដំណាក់ និងជណ្ដើរចុះស្ទឹងវិញ ក៏មានការឯកភាពគ្នាជាបន្តបន្ទាប់ពីលោកមេភូមិ មេឃុំ និងស្រុក និងដាក់លិខិតបញ្ជូនទៅខេត្ត រហូតកោះហៅប្រជុំរួមគ្នានៅលើកំណត់ហេតុសម្រេចរុះរើ ហើយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តបានចេញ ស.ជ.ណ.អោយរដ្ឋបាលស្រុកធ្វើលិខិតជូនដំណឹងមួយទៀតជូនដល់បងប្អូនអាជីវករដែលមានតូប រានលក់ដូរនៅកន្លែងនេះ អោយធ្វើការរុះរើដើម្បីដោះស្រាយយកដីជូនព្រះសង្ឃ ជាដីសាធារណៈវិញ ដោយអោយពួកគាត់ទៅលក់នៅផ្សារថ្មី ដែលមានទីតាំងឆ្ងាយពីកន្លែងចាស់ចំងាយ ២០០ម៉ែត្រ។

លោកបន្តថា រដ្ឋបាលស្រុកថ្ងៃនេះត្រូវតែចុះអនុវត្តដើម្បីយកទីតាំងនេះ ធ្វើជាទីតាំងសួនច្បារសាធារណៈសម្រាប់អោយភ្ញៀវទេសចរមើលជ្រឹងទីមួយ និងទីពីរកាត់បន្ថយបញ្ហាអនាម័យបរិស្ថានកន្លែងនេះ ហើយការចុះអនុវត្តថ្ងៃនេះ គឺបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកបានឯកភាពអោយចុះអនុវត្ត ហើយត្រូវតែធ្វើអោយហើយ មិនត្រូវទុកបន្តទៀតទេ ពីព្រោះគាត់បានស្នើសុំម្តងហើយ ម្តងទៀត ម្តងហើយ ម្តងទៀត មិនចប់នោះទេ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ក្នុងការចុះអនុវត្តនេះដែរ បងប្អូនអាជីវករទាំងអស់បានចូលរួមរុះរើដោយខ្លួនឯង ហើយកម្លាំងសមត្ថកិច្ចបានជួយសែងលើកដាក់លើរទេះ ឬគោយន្ត ហើយក្នុងនោះលោកក៏សូមអរគុណដល់អាជីវករទាំងអស់ដែលបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរថ្ងៃនេះ ហើយក៏សូមអំពាវនាវអោយបងប្អូនជាអាជីវករទាំងអស់អញ្ជើញរកទីតាំងលក់ដូរសមស្រប កុំលក់នៅលើផ្លូវសាធារណៈ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម
    testestetset
    17011 អ្នកទស្សនា
    15 ថ្ងៃ មុន – 06/04/2026
  • ទំព័រដើម, អចលនទ្រព្យ
    testing
    34780 អ្នកទស្សនា
    18 ថ្ងៃ មុន – 04/04/2026
  • ទំព័រដើម, ព័ត៌មានជាតិ
    មន្ទីរព័ត៌មានខេត្ត នឹងដាក់ឲ្យពិគ្រោះថ្លៃ ដើម្បីផ្គត់ផ្គង់នូវ សម្ភារៈសម្រាប់ឆ្នាំ២០២៦
    51201 អ្នកទស្សនា
    1 ខែ មុន – 02/03/2026

អចលនទ្រព្យ

  • testing
    testing
    34781 អ្នកទស្សនា
    18 ថ្ងៃ មុន – 04/04/2026
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    598897 អ្នកទស្សនា
    9 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    379186 អ្នកទស្សនា
    11 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    431848 អ្នកទស្សនា
    1 ឆ្នាំ មុន – 07/04/2025

ព័ត៌មានពេញនិយម

  • មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    184266 អ្នកទស្សនា 5 ខែ មុន – 08/11/2025
  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    320484 អ្នកទស្សនា 9 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    598898 អ្នកទស្សនា 9 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    364437 អ្នកទស្សនា 11 ខែ មុន – 24/05/2025
  • Untitled post 4633
    365097 អ្នកទស្សនា 11 ខែ មុន – 21/05/2025
  • Untitled post 5034
    282067 អ្នកទស្សនា 9 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    522427 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (434)
  • បទយកការណ៍ (1)
  • ផ្សេងៗ (17)
  • ព័ត៌មានជាតិ (350)
  • ព័ត៌មានអន្តរជាតិ (18)
  • ព្រឹត្តការណ៍សង្គម (181)
  • រឿងស៊ើបអង្កេត (19)
  • សេដ្ឋកិច្ច (11)
  • អចលនទ្រព្យ (11)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top