• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
10 ខែ មុន – 21/05/2025
ទំព័រដើម, រឿងស៊ើបអង្កេត
358398 អ្នកទស្សនា

ជនជាតិចិន២នាក់ប្រើឧបករណ៍ផ្ដាច់តេឡេឡាន ដើម្បីលួចបើកទ្វារយកទ្រព្យសម្បត្តិ, ត្រូវនគរបាលចាប់ខ្លួន!

ភ្នំពេញ៖ ជនសង្ស័យជនជាតិចិន២នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបន្ទាប់ពីលួចគាស់ទ្វាររថយន្ដ ដើម្បីលួចយកទ្រព្យសម្បត្តិរបស់អ្នកដទៃ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួននេះ ពួកគេបានប្រើប្រាស់ឧបករណ៍ម្យ៉ាងសម្រាប់បញ្ជាផ្ដាច់សេវា និងផ្ដាច់តេឡេរថយន្ដរបស់អ្នកដទៃ ដើម្បីលួចបើកទ្វារយកទ្រព្យសម្បត្តិ ដោយមិនត្រូវប្រើពេលយូរក្នុងការគាស់ទ្វារ ឬវាយបំបែកកញ្ចក់ឡាននោះឡើយ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន ទទួលបានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់នេះ ត្រូវចាប់ខ្លួននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ។

ជនសង្ស័យជនជាតិចិនទាំងពីរនាក់ រួមមាន ឈ្មោះ LIANG JING DIAN ឆ្នាំកំណើត១៩៨៧ និងឈ្មោះ LIANG SHAO MIN ឆ្នាំកំណើត១៩៨០។ ពួកគេបានធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារៈ និងអាវុធខ្លីចំនួន១ដើម ប្រព្រឹត្តនៅចំណុចចំណតរថយន្តក្នុងផ្សារទំនើបអ៊ីអនមានជ័យ សង្កាត់ចាក់អង្រែក្រោយ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។

នៅពេលចាប់ខ្លួនសមត្ថកិច្ចដកហូតបាន អាវុធខ្លីមួយដើម ម៉ាក BERETTA ពណ៌ខ្មៅ និងគ្រាប់ចំនួន១៣គ្រាប់ (ជារបស់ជនរងគ្រោះ) និបឧបករណ៍សម្រាប់ផ្តាច់សេវា ឬប្រពន្ធ័បញ្ជា ចំនួន១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)។ បច្ចុប្បន្នការិយាល័យកំពុងសាកសួរ និងចាត់ការតាមនីតិវិធី៕
ប្រភព៖ Fb

#VD7newsទទួលផ្សព្វផ្សាយការទិញ/លក់ អចលន:ទ្រព្យ ផ្តល់ប្រឹក្សា 🤝 រៀមឯកសារផ្ទេរសិទ្ធិប្លង់(ដីធ្លី) ☎️01669 7766 / រៀបចំគេហទំព័រ ⚙️🛠️(website) www….khផងដែរ៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម
    testestetset
    9574 អ្នកទស្សនា
    8 ថ្ងៃ មុន – 06/04/2026
  • ទំព័រដើម, អចលនទ្រព្យ
    testing
    21716 អ្នកទស្សនា
    10 ថ្ងៃ មុន – 04/04/2026
  • ទំព័រដើម, ព័ត៌មានជាតិ
    មន្ទីរព័ត៌មានខេត្ត នឹងដាក់ឲ្យពិគ្រោះថ្លៃ ដើម្បីផ្គត់ផ្គង់នូវ សម្ភារៈសម្រាប់ឆ្នាំ២០២៦
    44264 អ្នកទស្សនា
    1 ខែ មុន – 02/03/2026

អចលនទ្រព្យ

  • testing
    testing
    21717 អ្នកទស្សនា
    10 ថ្ងៃ មុន – 04/04/2026
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    586106 អ្នកទស្សនា
    9 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    372074 អ្នកទស្សនា
    10 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    424901 អ្នកទស្សនា
    1 ឆ្នាំ មុន – 07/04/2025

ព័ត៌មានពេញនិយម

  • មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    176887 អ្នកទស្សនា 5 ខែ មុន – 08/11/2025
  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    313360 អ្នកទស្សនា 9 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    586107 អ្នកទស្សនា 9 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    357654 អ្នកទស្សនា 10 ខែ មុន – 24/05/2025
  • Untitled post 4633
    358399 អ្នកទស្សនា 10 ខែ មុន – 21/05/2025
  • Untitled post 5034
    275493 អ្នកទស្សនា 8 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    516068 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (434)
  • បទយកការណ៍ (1)
  • ផ្សេងៗ (17)
  • ព័ត៌មានជាតិ (350)
  • ព័ត៌មានអន្តរជាតិ (18)
  • ព្រឹត្តការណ៍សង្គម (181)
  • រឿងស៊ើបអង្កេត (19)
  • សេដ្ឋកិច្ច (11)
  • អចលនទ្រព្យ (11)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top