• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
1 ឆ្នាំ មុន – 02/04/2024
ទំព័រដើម, ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិនចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំកម្មវិធីសង្ក្រាន្តប៉ៃលិន ដោយមានល្បែងរបាំប្រជាប្រិយពិសេសមានការប្រឡងបវរកញ្ញាមនុស្សចាស់ចាប់ពីអាយុ ៤០ឆ្នាំ ដល់៦០ឆ្នាំ

241 អ្នកទស្សនា

រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយមន្ទីរអង្គភាព និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំ កម្មវិធីសង្ក្រាន្តប៉ៃលិន ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:៣០ នាទីព្រឹក នៅ តាមទីតាំងមួយចំនួនក្នុងខេត្តប៉ៃលិន ដោយមានកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើនដូច ជា កម្មវិធីល្បែងប្រជាប្រិយ ការតាំងបង្ហាញស្តង់ពិព័រណ៌ កម្មវិធីប្រគំតន្ត្រីខ្នាតធំ និងបាញ់ពពុះ សាប៊ូ បាញ់ទឹក ត្រជាក់ កម្មវិធីប្រឡងបវរកញ្ញាមនុស្សចាស់ចាប់ពីអាយុ ៤០ឆ្នាំ ដល់៦០ឆ្នាំ កម្មវិធីបោះតង់ តាមរមណីយដ្ឋាន តំបន់ទេសចរណ៍នានាសម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកលេង កម្សាន្តសប្បាយរីករាយ នៅក្នុងខេត្ត មានផ្ទះសំណាក់ សណ្ឋាគារទំនើបៗប្រកបដោយផាសុខភាព អាហារដ្ឋានមានអាហារឆ្ងាញ់ៗ មានអនាម័យល្អ និងតម្លៃសមរម្យ មានកន្លែងសម្រាប់ឱ្យភ្ញៀវទេសចរណ៍ អាចបោះតង់រាំលេងកម្សាន្ត ជាមួយគ្រួសារ ឬលក្ខណៈឯកជន ដោយធានាការពារនូវ សុវត្ថិភាពជូនម្ភៃបួនម៉ោង។

រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអញ្ជើញមកចូលរួម កម្សាន្តនៅខេត្តប៉ៃលិន អោយបានច្រើនកុះករក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ និងសប្បាយរីករាយ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម, ផ្សេងៗ
    បញ្ជីឈ្មោះមន្ទីរសារការី ឆ្នាំ២០២៣
    5223 អ្នកទស្សនា
    4 ថ្ងៃ មុន – 03/12/2025
  • ទំព័រដើម, ព័ត៌មានជាតិ
    រដ្ឋសម្រេចលើកលែងពន្ធ តម្លៃបន្ថែម (VAT) សម្រាប់ផលិតផលអាហារផលិតក្នុងស្រុក ចាប់ពីថ្ងៃ ១ មករា ២០២៦ ដល់ដាច់ឆ្នាំ ២០២៨
    7181 អ្នកទស្សនា
    6 ថ្ងៃ មុន – 01/12/2025
  • ទំព័រដើម, សេដ្ឋកិច្ច
    ខេត្តព្រះសីហនុ ទទួលការវិនិយោគ រោងចក្រ២ ស្មើនិង១៥លានUS
    12650 អ្នកទស្សនា
    12 ថ្ងៃ មុន – 25/11/2025

អចលនទ្រព្យ

  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    337467 អ្នកទស្សនា
    5 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    238579 អ្នកទស្សនា
    6 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    293797 អ្នកទស្សនា
    8 ខែ មុន – 07/04/2025
  • ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    ដីលក់កោះរ៉ុង 5ឡូត៍ដំបូង 10មx30ម តម្លៃពិសេស 23000$
    327722 អ្នកទស្សនា
    8 ខែ មុន – 17/03/2025

ព័ត៌មានពេញនិយម

  • មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    42253 អ្នកទស្សនា 29 ថ្ងៃ មុន – 08/11/2025
  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    181751 អ្នកទស្សនា 5 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    337468 អ្នកទស្សនា 5 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    229873 អ្នកទស្សនា 6 ខែ មុន – 24/05/2025
  • Untitled post 4633
    231023 អ្នកទស្សនា 6 ខែ មុន – 21/05/2025
  • Untitled post 5034
    149380 អ្នកទស្សនា 4 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    393056 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (422)
  • បទយកការណ៍ (1)
  • ផ្សេងៗ (17)
  • ព័ត៌មានជាតិ (345)
  • ព័ត៌មានអន្តរជាតិ (17)
  • ព្រឹត្តការណ៍សង្គម (179)
  • រឿងស៊ើបអង្កេត (17)
  • សេដ្ឋកិច្ច (11)
  • អចលនទ្រព្យ (10)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top