នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជនបែកថ្នាំម្នាក់ក្រោយអុកឡុករំខានដល់ក្រុមគ្រួសារនិងអ្នកជិតខាង

15

(បាត់ដំបង) កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង  បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនបែកថ្នាំម្នាក់ក្រោយធ្វើសកម្មភាពគំរាមអុកឡុករំខានដល់ក្រុមគ្រួសារនិងអ្នកជិតខាង។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១០និង៤០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិនំក្រៀប សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពុទ្ធ សុវណ្ណរិទ្ធី ភេទប្រុស អាយុជាង២០ឆ្នាំ រស់នៅចំណុចភូមិនំក្រៀប សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដែលជនសង្ស័យរូបនេះតែងបានធ្វើសកម្មភាពបង្ករហឹង្សាគំរាមសម្លាប់ម្តាយ និងរំខានប៉ះពាល់ដល់អ្មកជិតខាងផងដែរ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យបែកថ្នាំខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ៖ភ្នំខៀវ

LEAVE A REPLY

Please enter your comment!
Please enter your name here