• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • អចលនទ្រព្យ
  • សេដ្ឋកិច្ច
  • ផ្សេងៗ
VD7 News
2 ឆ្នាំ មុន – 18/01/2024
ទំព័រដើម, ព័ត៌មានជាតិ, ព្រឹត្តការណ៍សង្គម

បែកធ្លាយ មកថា ព្រះគ្រូអនុគណ និង ជាព្រះចៅអធិការវត្ត សិរីមង្គលសុទ្ធារាម ហៅ វត្ត ស្ទឹងបត់ ឋិតក្នុងភូមិស្ទឹងបត់ ត្រូវបាននារីវ័យក្មេង អាយុ ២២ ឆ្នាំ ប្តឹងទៅអង្គការទប់ស្កាត់បទល្មើសនៅកម្ពុជា ពីបទ រំលោភសេពសន្ទវ នៅប៉ោយប៉ែត

349 អ្នកទស្សនា

ខេត្តបន្ទាយមានជ័យ ÷ មានការបែកធ្លាយ មកថា ព្រះគ្រូអនុគណ និង ជាព្រះចៅអធិការវត្ត សិរីមង្គលសុទ្ធារាម ហៅ វត្ត ស្ទឹងបត់ ឋិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបាននារីវ័យក្មេង អាយុ ២២ ឆ្នាំ ប្តឹងទៅអង្គការទប់ស្កាត់បទល្មើសនៅកម្ពុជា ពីបទ : រំលោភសេពសន្ទវ ដែលប្រព្រឹត្ត កាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងផ្ទះសំណាក់មួយកន្លែងក្នុងខេត្តសៀមរាប ក្រោយពីជិះឡាន ត្រលប់មកពីបញ្ចុះសីមា ជាមួយគ្នា នៅឯខេត្តព្រះវិហារ លុះមកដល់ខេត្តសៀមរាប ក៏យប់ជ្រៅ លោកគ្រូប៉ុក ចំរើន និងតៃកុងឡាន រួមជាមួយរូបនាងផងដែរ បានសម្រេចចិត្ត ចូល ដេក ក្នុង ផ្ទះសំណាក់ ដោយបន្ទប់ផ្សេងគ្នា ។ ស្រាប់តែ ដល់ម៉ោង៣ ទាបភ្លឺ ឈានចូលថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៣ដដែល លោកគ្រូ ប៉ុក ចំរើន បានខលអោយរូបនាងចូលទៅក្នុងបន្ទប់បន្តិច ដល់ពេលនាងចូលទៅដល់ស្រាប់តែ លោកគ្រូ រុញដួលទៅលើគ្រែ ចាប់ស្រាតខោ ស្រាតអាវ របស់នាង ហើយរំលោភតែម្តង។

ជនរងគ្រោះ មានឈ្មោះ ផ.រ.អ.ម.ក អាយុ ២២ ឆ្នាំ មានមុខរបរ ជាគ្រូបង្រៀន បច្ចុប្បន្នរស់នៅភូមិ ម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ដោយយោង តាមពាក្យបណ្តឹង បានអោយដឹងថា ព្រះសង្ឃ ដែលនារីវ័យ ២២ ឆ្នាំ ប្តឹងមានព្រះនាម ប៊ុក ចំរើន អាយុ ប្រហែល ៤៣ ឆ្នាំ គង់នៅវត្ត ស៊ីរីមង្គលសុទ្ធារាម ហៅ វត្តស្ទឹងបត់ ។

ក្នុងពាក្យបណ្តឹង របស់នារីដែលអះអាងថា ជាជនរងគ្រោះបានអោយដឹងទៀតថា ក្រោយព្រះសង្ឃអង្គនេះរំលោភនាងរួច បានលួងលោម មិនអោយប្រាប់អ្នកណាឡើយ សូម្បីតែឪពុកម្តាយរបស់នាងក៏ដោយ ដោយអះអាងថា ចាំទទួលខុសត្រូវទាំងស្រុង លើរូបនាង ក្រោយរក្សាភាពស្ងៀមស្ងាត់អស់មួយរយៈស្រាប់តែ ព្រះសង្ឃអង្គនេះ បានព្យាយាម គេចវេស មិននិយាយជាមួយនាង បិទលេខទូរស័ព្ទ ប្លុកហ្វេសប៊ុក មិនមានដំណោះស្រាយជាមួយនាងឡើយ រហូតដល់នាង បានព្យាយាមទៅជួបផ្ទាល់នៅឯវត្ត គឺបានត្រឹមតែ ទទួលការបំពានរាងកាយជាបន្តបន្ទាប់ ពេលនៅកន្លែងស្ងាត់មិនមានមនុស្ស ។

ក្រោយបែកធ្លាយរឿងអាស្រូវ ស្រាប់តែត្រូវបានគេសង្កេតឃើញថា ព្រះសង្ឃ ប៉ុក ចំរើន បានរៀបចំ ពិធី លាចាកសិក្ខាបទ យ៉ាងឆាប់រហ័ស និងធ្វើលិខិតអញ្ចើញ ញាតិញោម ដើម្បីទៅចូលរួម កម្មវិធីលាចាកសិក្ខាបទនេះផងដែរ ដែលកម្មវិធីនេះប្រព្រឹត្តទៅ មានរយៈពេល ២ថ្ងៃ ត្រូវនិងថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ លុះព្រឹកឡើង នៅម៉ោង ៦:៣០នាទីព្រឹក ត្រូវនិងថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤ គឺជាពិធីវន្ទាព្រះពុធបដិមា និង វន្ទាព្រះគ្រូឧបជឃ្ឃាយ៍ លាចាកសិក្ខាបទ ។

ជុំវិញបញ្ហានេះ បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និង រង់ចាំមើល វាសនារបស់ព្រះសង្ឃអង្គនេះនិងទៅជាយ៉ាងណា បន្ទាប់ពីលាចាកសិក្ខាបទ តើអាចគេចផុតពីសំណាញ់ច្បាប់ដែរឬទេ?



Previous
Next

ចែករំលែកទៅកាន់ :

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

ព័ត៌មានពេញនិយម

  • ទំព័រដើម
    testestetset
    16735 អ្នកទស្សនា
    15 ថ្ងៃ មុន – 06/04/2026
  • ទំព័រដើម, អចលនទ្រព្យ
    testing
    34298 អ្នកទស្សនា
    17 ថ្ងៃ មុន – 04/04/2026
  • ទំព័រដើម, ព័ត៌មានជាតិ
    មន្ទីរព័ត៌មានខេត្ត នឹងដាក់ឲ្យពិគ្រោះថ្លៃ ដើម្បីផ្គត់ផ្គង់នូវ សម្ភារៈសម្រាប់ឆ្នាំ២០២៦
    50946 អ្នកទស្សនា
    1 ខែ មុន – 02/03/2026

អចលនទ្រព្យ

  • testing
    testing
    34299 អ្នកទស្សនា
    17 ថ្ងៃ មុន – 04/04/2026
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    598443 អ្នកទស្សនា
    9 ខែ មុន – 01/07/2025
  • ច្បាប់ភូមិបាល
    ច្បាប់ភូមិបាល
    378928 អ្នកទស្សនា
    11 ខែ មុន – 20/05/2025
  • ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    ដីលក់ នៅក្រុងព្រះសីហនុ ជាង៤០០ម៉ែត្រការ៉េ មានចំណូលស្រាប់ ផ្ទះ១៨បន្ទប់
    431596 អ្នកទស្សនា
    1 ឆ្នាំ មុន – 07/04/2025

ព័ត៌មានពេញនិយម

  • មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
    183996 អ្នកទស្សនា 5 ខែ មុន – 08/11/2025
  • អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    320226 អ្នកទស្សនា 9 ខែ មុន – 02/07/2025
  • ឯកសារសុំច្បាប់ចាក់ដី
    ឯកសារសុំច្បាប់ចាក់ដី
    598444 អ្នកទស្សនា 9 ខែ មុន – 01/07/2025
  • Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    Police ខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមអ្នកលក់ដូរមនុស្ស និងប្រើហិង្សាដោយចេតនា !
    364195 អ្នកទស្សនា 11 ខែ មុន – 24/05/2025
  • Untitled post 4633
    364855 អ្នកទស្សនា 11 ខែ មុន – 21/05/2025
  • Untitled post 5034
    281835 អ្នកទស្សនា 9 ខែ មុន – 19/07/2025
  • “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧ ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”
    522202 អ្នកទស្សនា 1 ឆ្នាំ មុន – 11/09/2024

ប្រភេទព័ត៌មាន

  • ទំព័រដើម (434)
  • បទយកការណ៍ (1)
  • ផ្សេងៗ (17)
  • ព័ត៌មានជាតិ (350)
  • ព័ត៌មានអន្តរជាតិ (18)
  • ព្រឹត្តការណ៍សង្គម (181)
  • រឿងស៊ើបអង្កេត (19)
  • សេដ្ឋកិច្ច (11)
  • អចលនទ្រព្យ (11)

អំពីពួកយើង

ទំនាក់ទំនងតាមរយៈ

  • ផេក VD7News
  • ទូរស័ព្ទ 016697766
  • អ៉ីម៉ែល vd7.cloud.com
  • អាសយដ្ឋាន៖ សង្កាត់​3 ក្រុង/ខេត្តព្រះសីហនុ
  • Facebook
  • YouTube
  • TikTok
  • Telegram

Own​​ By: VD7 Company

Scroll to Top