ផ្លូវភ្លោះស្ថាបនាអ៊ុតចាក់កៅស៊ូក្នុងតំបន់ទីប្រជុំជនជាប់ទៅនឹងសាលាសង្កាត់សំរោងធ្វើហើយមិនទាន់បាន មួយឆ្នាំផង ឥឡូវនេះត្រូវបានរងការខូចខាតបាក់ស្រុតយ៉ាងធ្ងន់ធ្ងរ

8

(ឧត្តរមានជ័យ) ផ្លូវភ្លោះបានស្ថានាធ្វើអ៊ុតចាក់កៅស៊ូមួយកន្លែងក្នុងភូមិបុរីរដ្ឋបាលសង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យ រងការខូចខារជាបណ្តើរៗហើយ ខណៈដែល ធ្វើពុំទាន់បានមួយឆ្នាំផងក៏បានតែស្រុតបាក់ក្រហីងក្រហូងប្រជាពលរដ្ធធ្វើដំណើរឆ្លងកាត់តែងតែត្អូញត្អែររអ៊ូររទាំជារៀងរាល់ថ្ងៃ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលមានទីតាំងរស់នៅជាប់នឹងផ្លូវដែលកំពុងរងខូចបានលើកឡើងឲ្យដឹងនៅថ្ងៃទី០៨ខែកុម្ភ:ឆ្នាំ២០២៤ថា ផ្លូវនេះតាមគាត់ដឹងគេធ្វើឡើង ដោយក្រុមហ៊ុនស្ថាបនាផ្លូវ ដេញថ្លៃជួសជុលបានពីរដ្ធបាលខេត្តហើយចាប់ធ្វើកាលពីអំឡុងចន្លោះខែ៥ទៅខែ ៦ឆ្នាំ២០២៣កន្លងទៅបើគិតមកដល់ពេលនេះមិនទាន់បានមួយឆ្នាំផងប្រហែលជាប្រាំមួយប្រាំពីរខែក្រោយមកនេះផ្លូវត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរបាក់ស្រុតផលចេញមកសុទ្ធតែដីតែម្តង។

ប្រភពដដែលបានអះអាងបន្តថា បើតាមគាត់ដឹងផ្លូវនេះមូលហេតុបណ្តាលឲ្យខូច បែបនេះគឺមកពី ទីមួយ ឡានធុនធំ បើកបរឆ្លងកាត់លើផ្លូវនេះ មានពេលខ្លះឡានដឹកគ្រឿងចក្រ ឡានដឹកខ្សាច់ ដឹកថ្ម បើកឆ្លងកាតើជាប់ជាប្រចាំ ហើយមួយវិញទៀតអាចមកពី ការធ្វើផ្លូវរបស់ក្រុមហ៊ុនខាងលើនេះពុំមានស្តង់ដារបើតាមលក្ខណៈបច្ចេកទេស ច្បាស់លាស់ទើបបានជាផ្លូវ ឆាប់ខូច អ៊ីចឹង។

គួររំលឹកថា បើតាមប្រភពច្បាស់ការមួយបានបង្ហើបប្រាប់ពីមន្ត្រីនៅក្នុងរដ្ឋបាលខេត្តមួយរូបដោយគាត់សុំមិនបញ្ចេញអត្តសញ្ញាណឈ្មោះ បានខ្សឹបប្រាប់ថា ផ្លូវភ្លោះនេះដែរគឺជាការមើលថែទាំរបស់រដ្ឋបាលខេត្តហើយកន្លងមកក្រុមហ៊ុនឯកជនបានដេញថ្លៃធ្វើការជួសជុលបន្ទាប់មកក៏ត្រូវខូច តែម្តង ហើយផ្លូវនេះ បើពុំមានការទប់ស្កាត់ពីឡានធុនធំទេប្រាកដជា ខូចកាន់តែខ្លាំងទៅៗហើយពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំ។ឈឹមកុសល

LEAVE A REPLY

Please enter your comment!
Please enter your name here