Home សេដ្ឋកិច្ច

ពលរដ្ឋ​កសិករ​ចំការ​ត្រសក់ ខូចចិត្ត​ព្រោះ​កសិផល​ខ្មែរ ហាក់ដូច​មិនសូវ​ត្រូវប៉ាន់

ខេត្តបាត់ដំបង ៖ ត្រសក់​គឺជា​ដំណាំ​ម្យ៉ាង ​ដែល​ប្រជាជនខ្មែរ ក្នុងស្រុក​យើង ចូលចិត្ត​ដាំ​ក្នុង​លក្ខណៈ​គ្រួសារ ឬ​បែប​ទ្រង់ទ្រាយ​ធំ​ក៍មាន សម្រាប់​នាំយកទៅ​លក់​ នៅ​ទីផ្សា​ជា​ហូរហែ ប៉ុន្តែ​បច្ចុប្បន្ន​បន្លែ​ត្រសក់​ ត្រូវបាន​ធ្លាក់​ថ្លៃ មិនគួរ​ឲ្យ​ជឿ និង​ធ្វើ​ឲ្យ​ប្រជាកសិករ​ទាំងនោះ ខូចចិត្ត​យ៉ាងខ្លាំង ក្នុងការ​ប្រកបមុខរប​រ រស់នៅ​របស់​ពួកគាត់ ។

អ្នក​ដាំ​ត្រសក់​ម្នាក់ ឈ្មោះ កម កង ភេទ​ប្រុស អាយុ៤០ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ផល្លា  សា​ឯម អាយុ៤២ឆ្នាំ រស់នៅ​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​រៀបរាប់​ប្រាប់ VD7 ថា នៅ​ឆ្នាំនេះ ត្រសក់​របស់គាត់ ត្រូវបាន​ធ្លាក់​ថ្លៃ​យ៉ាងគំហុក ស្ទើរតែ​រក​ថ្លៃ ដែល​ចំណាយ​ទៅ​សឹង​មិនបាន​មកវិញ​ផង ។

គាត់​បាន​បន្តថា សម្រាប់​ដាំ​បែប​លក្ខ​ណះ​គ្រួសារ ដែល​គាត់​មាន​ទំហំ​ផ្ទៃដី​ត្រឹម​ជាង​មួយ​រ៉ៃ អាចធ្វើ​បាន​ក្នុង​មួយឆ្នាំ​បាន៣ដង ក្នុង​មួយ​លើក​ត្រូវ​ចំណាយ​ទៅលើ​ការ​ភ្ជួរ​ដី និង​ថ្នាំ​ការពា​សត្វល្អិត ប្រេង​បូមទឹក ស្រោច​ធ្វើ​ស្មៅ ជី​បំប៉ន ក្នុង​រយះពេល៤០ថ្ងៃ ទើប​អាច​ទទួលផល បានចាប់ផ្តើម​បេះ រហូត​អស់​ប្រមាណ ជាង១០ដង ប៉ុន្តែ​បើ​និយាយ​ពី​តម្លៃ នៅ​ទីផ្សារ​បច្ចុប្បន្ន​វិញ វា​មិន​ទៀងទាត់​នោះឡើយ តែ​ដោយ​មិនមាន​ដីស្រែ​សម្រាប់ធ្វើ​នឹង​គេ ក៍​ទ្រាំ​ធ្វើ​ដំណាំ​ត្រសក់​នេះ ជាបណ្តើរៗច្រើន​ឆ្នាំ​មកហើយ ដើម្បី​ចិញ្ចឹមជីវិត  ។

អ្នកធ្វើ​ដំណាំ​ត្រសក់​ម្នាក់ទៀត ឈ្មោះ វ៉ាន់ ឆ​វ័​ន្ត ភេទ​ស្រី អាយុ ៣២ឆ្នាំ រស់នៅ​ភូមិ​ត្រោះ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល បាន​ឲ្យ​ដឹងថា ដំណាំ​ត្រសក់​របស់គាត់ បាន​នាំយកទៅ​លក់​នៅ​ផ្សា​បន្លែ ភូ ប៉ុយ ជាប្រចាំ​វគ្គ​បេះ​ដំបូង បាន១គីឡូក្រាម ជាង១ពាន់​រៀល ប៉ុន្មាន​ថ្ងៃ​មកនេះ​តម្លៃ​ត្រសក់​នៅសល់​ត្រឹមតែ៦រយ​រៀល តែប៉ុណ្ណោះ នេះ​គឺ​តម្លៃ​បោះ​ដំ​ឲ្យ​គេ មាន​អ្នកខ្លះ​លក់បាន​ត្រឹមតែ ២រយ​រៀល​ក៍មាន​ដែរ  ។

ពួក​អ្នកចំការ​ត្រសក់​ទាំងនោះ បាន​ត្អូញត្អែរថា បើ​ឥ​វ៉ាន់​ក្នុងស្រុក​យើង បើ​តែ​អ​ញ្ជឹ​ង​ទេនោះ តើ​ឲ្យ​ពួកគាត់​នាំគ្នា ទៅធ្វើ​អ្វី ដើម្បី​ការរស់នៅ​ប្រចាំថ្ងៃ ? ពួកគាត់​បានលើកឡើង​ថា កន្លងមក​មិន ដែល​បានឃើញ ខាង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណាមួយ ចុះទៅ​ធ្វើការ​ណែនាំ ពី​បច្ចេកទេស​ដាំ​ដុះ​ឬ​ទីផ្សា​បច្ចុប្បន្ន ដល់​ប្រជាកសិករ​ម្តងណា​នោះឡើយ កសិផល​ខ្មែរ​កាន់តែ​យ៉ាប់ទៅៗ រីឯ​របស់​ក្រៅ​ស្រុក​វិញ នាំចូល​ក្នុង​មួយថ្ងៃ ទៅមួយថ្ងៃ​រាប់រយ​តោន យើង​លើក​យកតែ​ច្រក​មួយ​មក​និយាយ គឺ​ច្រក​ភ្នំ​ដី ស្ថិតក្នុង​ស្រុក​សំពៅ​លូន តំបន់​គីឡូម៉ែត្រ​លេខ១៣ ទាំង​ទំនិញ​ល្អ​និង​ទំនិញ​ខូចគុណភាព ដែលមានតម្លៃថោកៗយកមក​កែ​ច្ឆៃ ដាក់លក់​នៅ​ទីផ្សា​បន្លែ ភូ ប៉ូ​យ ជា​ហូរហែ​កន្លងមក ដែលជា​ទីផ្សា​ដោះ​ដុំ និង​លក់រាយ ក្នុង​ខេត្តបាត់ដំបង​ទាំងមូល ៕ ដោយ-ឥទ្ធិពល

SHARE
RELATED POSTS
តើ​នគរបាល​ចរាច​ណ៍ មាន​សកម្មភាព​បែបណា​ខ្លះ ដើម្បី​លើកកម្ពស់​សុខ​សណ្តាប់ធ្នាប់ ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន?
គ្រាន់តែទាស់សំដី​គ្នា ហ៊ាន​លើកដៃ​អារ.ក​ប្រពន្ធ ស្លាប់​ក្នុង​ថ្លុកឈាម
កម្លាំងចម្រុះ​​ដឹកនាំ​ដោយ គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ស្រុក​មេមត់ បន្ត​ការអនុវត្ត​នូវ​ការចុះ​ត្រួតពិនិត្យ និង​ឃាត់​រថយន្ត​ត-តម្លើង​ទ្រុង​ខុស​បច្ចេកទេស នៅ​ចំណុច​ឃុំ​ដារ លើផ្លូវ​ជាតិ​លេខ៧

Leave Your Reply

*