កងកំលាំងអាវុធហត្ថខេត្តឆ្នក់ចាប់បានក្រុមចោរគាស់ផ្ទះលួចឥវ៉ាន់ ដ៏សកម្ម

ព្រះសីហនុ % ករណីចោរគាស់ ផ្ទះ ឬអាគារសម្រាប់ជួលក្នុងក្រុងព្រះសីហនុ គេសង្កេតឃើញថា បានកើតឡើងជាញឹកញាប់ ខណៈពេលដែលផ្ទះ មិនទាន់មានមនុស្សនៅដូច្នេះសូមប្រជាពលរដ្ឋ ដែលជាម្ចាស់ផ្ទះឧស្សាហ៍ទៅអើតមើលអាគាររបស់ខ្លួនផង !

ក្រុមចោរហារយ ២នាក់ ត្រូវបានកំលាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ឆ្មក់ចាប់ខ្លួនបាន នៅនឹងកន្លែងកាលពីថ្ងៃទី១៣ វិច្ឆិកា ២០២៤ ខណៈពេលដែលពួកគេ កំពុងធ្វើសម្មភាព លួចយកឥវ៉ាន់ ក្នុងអាគារដ៏ធំ១ មានចំនួន៥៦បន្ទប់ យកអស់ខ្ទេចសរុបជាទឹកប្រាក់នៃខាតបង់ អស់ប្រហែលជិត១០ម៉ឺនUSA ទីតាំងស្ថិតម្តុំកសិកម្មចាស់ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ចំពោះករណីចោរគាស់អាគារខាងលើ ដើមហេតុមកពី អ្នកជួលផ្ទះនោះចាកចេញទៅមិនបានប្រាប់ម្ចាស់ផ្ទះ ក្រោយមកអ្នកជិតខាងឃើញមានគេទៅដោះ ឥវ៉ាន់ សភាពដូចជាជាង ក្រោយមកគឺឃើញមានសកម្មភាពដដែល នៅពេលយប់ ទើបអ្នកភូមិមានការសង្ស័យ ប្រាប់ទៅប្រជាការពារ ក្រោយមកចោរម្នាក់ ឈ្មោះ ស្នា ក្នុងចំណោមនោះត្រូវបានសមត្ថកិច្ចប៉ូលិសមូលដ្ឋានចាប់ខ្លួន បញ្ជូនបន្តទៅអធិការផែនព្រហ្មទណ្ឌក្រុង កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២៤ បន្ទាប់មកបានប៉ុន្មានថ្ងៃទើបដំណឹងនោះដឹងដល់ម្ចាស់ផ្ទះ ។

ម្ចាស់ផ្ទះថា ពេលចូលទៅបើកទ្វារ ទើបឃើញថា ឥវ៉ាន់ក្នុងផ្ទះរបស់ទាំងមូលត្រូវបានចោរគាស់ លួចយកអស់មែន ហួសចិតរកអ្វីនិយាយមិនចេញ ពេលហៅជាងទៅមើលរកជួសជុលឡើងវិញ ការប៉ាន់ស្មាននៃការខូចខាត គិតជាទឹកប្រាក់អស់ប្រហែលជា ជិត១០ម៉ឺនUSA ។ ដោយការមិនអស់ចិត្ត ស្អែកឡើង គាត់ក៏ទៅមើលផ្ទះម្តងទៀត ស្រាប់លោកចោរ វ៉ៃកញ្ចក់បង្អួច លួចយកដែកញោមស៉ុំកញ្ចក់វិញម្តង ពេលឃ្លាំមើលឃើញថា ចោរនោះគឺជាមនុស្សដដែល ដែលសមត្ថកិច្ចប៉ូលីសមូលដ្ឋានធ្លាប់ចាប់កាលពីប៉ុន្មានថ្ងៃមុន ដោយជួបរឿងលួចដូចនេះគាត់ក៏ទៅប្តឹងសមត្ថកិច្ចប៉េអឹមវិញម្តង មិនបានប៉ុន្មានកងកម្លាំងអាវុធហត្ថខេត្តក៏ឆ្មក់ចាប់បាន ក្រុមចោរនោះ២នាក់នៅនឹងកន្លែង រួចមក សមត្ថកិច្ចអាវុធហត្ថ ក៏បានកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការនិតិវិធីបន្ត ចំណែកក្រុមចោរដែលនៅសេសក៏មិនរួចខ្លួនដែរមើលទៅ! ។

ចំពោះរឿងចោរកម្មលួចគាស់ផ្ទះ យកឥវ៉ាន់ ខាងលើ នឹងអ្នកផ្សេងទៀតធ្លាប់រងគ្រោះបានប្រាប់មកអង្គភាពសារព័ត៌មានយើងថា សូមជួយបង្ហើបដំណឹង នេះឲ្យដឹងដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាត្រួតពិនិត្យ និងមានការកំណត់ណាមួយផង ក្រុមអ្នកអូសរទេះ ពិសេស ក្រុមម៉ូតូរឹម៉កអូសរទេះអេតចាយ មានគ្នាពេញកំលាំង២បីនាក់ ឃើញចល័តទៅមកទាំងយប់ទាំងថ្ងៃ កុំភ្លេចកន្លែងទិញអេតចាយផងដែរ ។

ទាក់និងរឿងចោរនេះ ក្រុមការងារសារព័ត៌មានយើងក៏ធ្លាប់បានសួរទៅលោ តី វិសាល អធិការក្រុងព្រះសីហនុ តាមរយៈប្រពន្ធ័តេលេក្រុមកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ តែរហូតដល់ពេលនេះ២៣ កញ្ញាលោកមិនទាន់មានការឆ្លើយតបនិងអ្នកសារព័ត៌មានយើងថាយ៉ាងណានោះទេ ។


អត្ថបទនិងង រូបភាព ដោយកូននាគ

បើទោះជាយ៉ាងនេះក្តី អង្គភាពសារព័ត៌មាន VD7 យើងរងចាំទទួលការឆ្លើយតប និងទទួលព័ត៌មានពីមហាជនពិត រៀងរាល់ម៉ោងធ្វើការ ។