ថ្ងៃសុក្រ ទី ២១ ខែកក្កដា ២០១៧

កម្លាំងកងរាជអវុធហត្ថខេត្តកំពង់ធំបានចុះឃាតរថយន្តទេសចរណ៍៤៥កៅអីមួយ​គ្រឿង​ ផ្ទុក​ឈើធ្នុង៣៦ដុំស្មើ១គីប រួច​ហើយ​បាន​បង្ក​គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្លាប់.!!!!!

2 months ago     281     ទុយ​ ហ៊ួត​

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិទួលប្រហា ឃុំជ្រាប់ស្រុកសន្ទុក ខេត្តកំពង់ធំ កម្លាំងរាជអវុធហត្ថស្រុកសន្ទុកខេត្តកំពង់ធំបានអនុវត្តតាមបទបញ្ជារបស់លោក អ៊ិត សុធា ព្រះរាជ្ញាសាលាដំបូងខេត្តកំពង់ធំ បានចុះឃាតរថយន្តទេសចរណ៍៤៥កៅអីមួយគ្រឿងពណ៌សរពាក់ផ្លាក់លេខ 3A.1353 ស្វាយរៀងដឹកអ្នកដំណើរលើដងផ្លូវជាតិលេខ៦ បានលួចលាក់ដឹកឈើធ្នុងមានចំនួន ៣៦ដុំស្មើ១គីប/១២០ម៉ែត្រ រថយន្តទាំងនេះត្រូវបានកម្លាំងកងរាជអវុធហត្ថស្រុកសន្ទុកយកមករក្សាទុកដើម្បីចាត់ការតាមច្បាប់។

ប្រភពដដែលបានបន្តថា កម្លាំងរាជអវុធហត្ថនៅពេលមានវត្តមានសារជាថ្មីលោក សន សំនៀង មិនរាងចាលនោះទេផ្ទុយទៅវិញ បានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្លាប់ ហើយក៏រត់គេចខ្លួនបាត់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺមានប្រភពនិយាយខុសៗគ្នាថាគឺលោក សន សំនៀង ស្រវឹងស្រាបើកបរ មិនគោរពច្បាប់ ដោយប្រើល្បឿនលៀនហួសកំណត់​ ឯទៀតខ្លះថា លោក សន សំនៀងដេញប្រមាញ់បទល្មើស។

កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ លោក សន សំនៀង បានចូលទៅលំនៅឋានវិញ នៅភូមិអូរសួស្ដី ឃុំបារាយណ៍ ស្រុកបារាយណ៍ បានរករឿងប្រពន្ធកូន និងក្រុមគ្រួសារ ខាងប្រពន្ធរហូតដកកាំភ្លើងខ្លីបាញ់គំរាម៣គ្រាប់ បណ្ដាលបងថ្លៃស្រីឈ្មោះ រ័ត្ន ភ័យស្លុត បញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព។

ប៉ុន្តែទោះជាយ៉ាងណាក្ដី នេះជាព័ត៌មានម្ខាងតែប៉ុណ្ណោះ រីឯលោកអនុសេនីយ៍ឯក សន សំនៀង និងឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ពុំបានឆ្លើយតប ដូចម្ដេចនោះដោយទូរស័ព្ទលោកទាក់ទងមិនបានទេ នៅពេលនេះ។ ចំណែកមន្ត្រីក្នុងជួរថ្នាក់ដឹកនាំរបស់ ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានសំដែងការមិនពេញចិត្ត ចំពោះលោកអនុសេនីយ៍ឯក សន សំនៀងនោះទេ​ បើតាមឮ និងសំដីរបស់គាត់និយាយក្រៅផ្លូវការមកកាន់អ្នកសារព័ត៌មានមិនគួរអោយ​ស្ដាប់​សោះ៕