ថ្ងៃសុក្រ ទី ២១ ខែកក្កដា ២០១៧

មាន​រឿងស្តីពីមន្ត្រី​បរិស្ថាន ទៅគំរាម​ប្រជាពលរដ្ឋយកប្រាក់ចំនួន១០០​ដុល្លារ​ ធ្វើ​អោយ​ប្រជាពលរដ្ឋក្រីក្រពីរនាក់ប្ដី​ប្រពន្ធ​យំ​យ៉ាងអាណោចអាធ័ម..​!!!!!

2 months ago     201     ទុយ​ ហ៊ួត​

ខេត្តព្រះវិហារ៖ នៅស្រុកជាំក្សាន្តបែកធ្លាយរឿងស្តីពីមន្ត្រី​បរិស្ថានម្នាក់នឹងបក្សពួកម្នាក់ទៀតជំរិត្តយកលុយពីប្រជាពលរដ្ឋចំនួន៣០ម៉ីនរៀល។ នៅវេលាម៉ោង ២នឹង១៥នាទីយប់ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ប្រជាពលរដ្ឋពីនាក់ប្តីប្រពន្ធដែលប្តីមានឈ្មោះ សៀម អិច អាយុ៤០ឆ្នាំ និងប្រពន្ធ ឈ្មោះ ជីវ ភីន អាយុ៣៧ឆ្នាំមានកូនតូចចំនួន ៤នាក់ស្រី២នាក់ ប្រុស២នាក់នៅក្នុងបន្ទុកដែលមានជីវភាពក្រីក្រលំបាកខ្លាំងទើបពួកគាត់សំរេចចិត្តទៅរកគាស់ និងជីកគុលឈើក្រញួងនៅក្បែជើងភ្នំណងទឹម ដែលនៅក្នុងភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយពីគាត់ជីកឫសក្រញួងបានប្រហែល ៥០គីឡូក្រាមគាត់ជាជនរងគ្រោះបានដឹកឈើក្រញួងមកជិតដល់លំនៅដ្ឋានរបស់គាត់ទៅហើយស្រាប់តែលេចមុកមនុស្សពីនាក់ម្នា់កមានឈ្មោះ សេន សុខា មានតួនាទីជាមន្រ្តីអង្កការសារព័ត៌មានស្តីពីបរិស្ថានស្នាក់ការនៅក្នុងខេត្តព្រះវិហារ។

ហើយម្នាក់ទៀតជាបក្សពួកគំរាម​រកបាញ់នោះមិនបានស្គាស់ឈ្មោះទេក្រោយពីបក្សពួកគេបានឃាត់ម៉ូតូជនរងគ្រោះអោយឈប់នៅពេលនោះម៉ូតូជនរងគ្រោះប្រាំងមិនស៊ីក៏ជ្រុលទៅបុកពេលនោះបក្សពួកលោក សេន សុខា បានស្រែកថាបើមិនឈប់ទេគេនឹងបាញ់នៅពេលដែលម៉ូតូជនរងគ្រោះឈប់ភ្លាមលោក សេន សុខា និងបក្សពួករបស់គេបានគំរាមជនរងគ្រោះយកលុយចំនួន ១០០ដុល្លារ​។

ពេលនោះជនរងគ្រោះសុំអោយ ១០ម៉ឺនរៀលពេលនោះលោក សេន សុខានិងបក្សពួកមិនព្រមយកទេហើយគេគំរាមថាបើមិនអោយ១០០ដុល្លារ​ទេ គេនឹងចាប់យកទៅអោយមេរបស់គេពេលនោះជនរងគ្រោះដែលត្រូវជាប្តីមានឈ្មោះ សៀម អិច មានការភិតភ័យក៏បាននិយាយថាអីឡូវខ្ញុំជូន២០ម៉ឺនរៀលប៉ុន្តែក្រុមលោក សេន សុខា មិនព្រមជាដាច់ខាតក្រោយមកក្រុមលោក សេង សុខា ប្រហែលជាខ្លាចបែកការណ៍ក៏ព្រមចុះថ្លៃអោយនៅត្រឹម ៣០ម៉ឺនរៀលវិញប្រភព​ពីប្រជាពលរដ្ឋដដែលបានបញ្ជាក់ទៀតថាក្រោយពេលទទួលបានលុយហើយនោះលោក សេន សុខា ដែលជាមន្រ្តីអង្កាសារព័ត៌មានស្តីពីបរិស្ថាននឹងបក្សពួកបានគំរាមថាបើយករឿងនេះទៅប្រាប់សម្ថកិច្ចណាផ្សេងទៀតនោះមិនបានឡើយ ដូច្នេះប្រជាពលរដ្ឋក្នុងនាមជាជនរងគ្រោះសូមសំណូមពរដល់កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាជួយបំបាត់ជនខិលខូចដែលតែងតែគំរាមកំហែងប្រជាពលរដ្ឋក្រីក្ររស់នៅតាមបន្ទាត់ព្រុំដែនផងចុះ៕ ដោយ៖​(ម៉ែន សុគន្ធា)