• Next to Logo
ថ្ងៃចន្ទ ទី ២៦ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

ហួសចិត្ត! គ្មានពីរលើលោក មានការិយាល័យលក់ដីឆ្នេរសមុទ្រ នៅក្រុងព្រះសីហនុ

2 months ago     1.45ពាន់     កូននាគខ្មៅ

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋបានត្រេកអរនៅពេលដែលលឺថា ក្នុងតំបន់របស់ខ្លួន អាជ្ញាធរ មានការអភិវឌ្ឍន៍ ក៏ប៉ុន្តែនៅពេលដែល ឃើញការអភិវឌ្ឍន៍នោះ បែរជាលើដីសាធារណៈ ហើយបែបឯកជន រួចប្រកាសដាក់លក់ជាសាធារណៈទៀត ប្រការនេះបានធ្វើអោយ ពលរដ្ឋមានការខកចិត្ត និងរិះគន់យ៉ាងខ្លាំទៅលើអាជ្ញាធរ និងក្រសួងពាក់ពន្ធ័ថា ដីសាធារណៈសោះហេតុអ្វីនាំគ្នាយកទៅលក់បែបនេះ ហើយអ្វីដែលបារម្ភបំផុតទៀតនោះគឺ ឃើញមានផ្លាក "ការិយាល័យលក់ដីឆ្នេរសមុទ្រខៀវ"បែរទៅសមុទ្រទល់មុខសួនច្បារឆ្នេរឯករាជ្យ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

ទាក់ទងនិងដីឆ្នេរសួនច្បារសារធារណៈនេះដែរ មានមហាជនជាច្រើនបានសរសេរសារ មកកាន់ការិយាល័យ VD7 ជាច្រើន នេះជាសារមួយក្នុងចំណោមសារទាំងអស់នោះ !តាមការមើលឃើញជាក់ស្តែង របស់ខ្ញុំដំណើការគ្រប់គ្រងនិងអភិវឌ្ឍន៏ឆ្នេរសមុទ្រនៅខេត្តព្រះសីហនុគឺធ្វើបានត្រឹមតែ10ភាគរយប៉ុណ្ណោះ ពីព្រោះ_ឆ្នេរសមុទ្រ ប្រហែល90ភាគរយស្ថិតនៅជាកម្មសិទ្ធិឯកជន ដែលមានអំណាចនិងមានប្រាក់ច្រើន។_ប័ណ្ណកម្មសិទ្ធដែលគេធ្វើបំពានយកដោយខុសច្បាប់នៅតែមានសុពលភាព_ឯកជនទាំងនោះបានកំពុងសាងសង់អគារ និង ផ្ទះ ប្រកាសលក់ជាសាធារណៈ_ដីសាធារណៈ ដែលមានច្បាប់រដ្ឋធម្មនុញ្ញការពារគឺ ការអនុវត្តគ្មានប្រសិទ្ធិភាព ។

សំណូមពរដកហូតដីឆ្នេរទាំងអស់មកទុកជាទ្រព្យសម្បិត្តសាធារណរបស់រដ្ឋវិញ។សូមរដ្ឋាភិបាលមោឃភាពប័ណ្ណកម្មសិទ្ធលើដីឆ្នេរសមុទ្រទាំងអស់ចោល ។សូមផ្អាកនិងវាយកំទេចសំណង់លើដីឆ្នេរសាធារណទាំងនោះចោលពីព្រោះជាសំណង់ដែលខុសច្បាប់។

ត្រូវកំណត់រក្សាទុកឆ្នេរដែលមិនមានខ្សាច់ល្អស្អាតសំរាប់ធ្វើផែទូក និង ជួលដីសង់អូតែល។ល។

រៀបចំប្រព័ន្ធលូទឹកស្អុយកុំអោយហូរចូលសមុទ្រ និង ត្រូវឆ្លងកាត់អាងចម្រោះសិន។លោក ឈិន សេងងួន អភិបាលរងខេត្តទទួលបន្ទុក ប្រធានគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរខេត្តព្រះសីហនុ បានឲ្យដឹងថា! ដីឆ្នេរសួនច្បារឯករាជនោះ គឺជាដីរបស់គេដែលមានប្លង់ត្រឹមត្រូវ មានចំនួនបីម្ចាស់ ហើយសំណង់របស់គេកំពុងសាសង់នោះក៏មាន លិខិតអនុញ្ញាតិពីក្រសួងដែនដីមកដែរ ចំពោះសំនួរសួរថា ដីឆ្នេរទាំងអស់មានប្លង់កម្មសិទ្ធិចំនួនប៉ុន្មានលោកមិនអាចឆ្លើយបានទេ។

ចំណែកលោកសុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO)បានផ្តល់សារជាសំលេងមកថា!