ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន

2 months ago     76     រ័ត្ន

ខេត្តបន្ទាយមានជ័យ៖ កាលវេលាម៉ោង១០ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅចំណុច កាស៊ីណូអ័រគីដេស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធជាមួយនិងករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន។

ដឹងថាជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួននោះមានឈ្មោះ បេន រដ្ឋា (ហៅតូច)ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ។

បានបញ្ជាក់ឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន ថ្នាំញៀនប្រភេទយ៉ាម៉ាចំរុះពណ៌ មានចំនួន០៤គ្រាប់ និងសម្ភារៈសម្រាប់ប្រើប្រាស់ គ្រឿងញៀន មួយចំនួន។ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។ ដកស្រង់ពី៖ PAGE.GRK.NEWS.កែសម្រួល​ដោយ​៖ ទុយ​ ហ៊ួត​