ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ២នាក់ រួមទាំងវត្ថុតាង និងសម្ភារ

2 months ago     139     រ័ត្ន

ខេត្តពោធិ៍សាត់៖ កាលពីវេលាម៉ោង១១និង៤១នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះរបស់ ឈ្មោះ នន់ ចាន់មិថុនា ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ កម្លាំងមន្រ្តីជំនាញ របស់ អធិការដ្ឋាននគរស្រុកក្រគរ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្នាអន្សា ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងបានចុះបង្រ្កាបមុខសញ្ញាការប្រើប្រាស និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនក្នុងនោះកម្លាំងអនុវត្តន៍ជាក់ស្ដែងដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់រួមទាំងវត្ថុតាង និងសម្ភារផងដែរ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យត្រូវបានកម្លាំងមន្រ្តីជំនាញឃាត់ខ្លួនទាំងពីនាក់១.ឈ្មោះ នន់ ចាន់មិថុនា ភេទប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ២ .ឈ្មោះ សន ធារិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបេង ឃុំស្នាអន្សា ស្រុកក្រគរ។

ក្នុងកិច្ចប្រតិបត្តិឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារខាងលើលទ្ធផល៖កម្លាំងបានដកហូតនូវ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៨កញ្ចប់តូច។ លុយខ្មែរចំនួន ២៦.៥០០រៀល លុយដូល្លារចំនួន១$ ទូរស័ព្ទដៃចំនួន ៤គ្រឿង ដែកកេះចំនួន ០៤កាបូបតូចសម្រាប់ដាក់លុយចំនួន ២ ថង់សម្រាប់ច្រកផ្សេងៗ និងទុយោសម្រាប់ប្រើប្រាសផ្សេងៗមួយចំនួន។

ចំពោះជនសង្ស័យទាំង ពីនាក់រួមទាំងវត្ថុតាង និងសម្ភារ បានបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរាបចំ សំណុំឯកសារពាក់ព័ន្ធបញ្ជូនបន្ត ទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ អនុវត្តន៍បន្តតាមនីតិវិធី។ ដោយ៖ (រី ភារិទ្ធិ)