ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

ស្រុកកណ្ដាលស្ទឹងករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់មានចំនួន ១៧២ករណី

2 months ago     68     រ័ត្ន

ខេត្តកណ្ដាល៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៩:០០នាទី នៅចំណុចភូមិត្រស់ ឃុំទ្រាស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ កម្លាំងជំនាញបាន សហការជាមួយកម្លាំងប៉ុស្តិ៍ បាន​ឃាត់ខ្លួនជនសង្ស័យ៣នាក់ ៖

១.ឈ្មោះ យូ រតនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កសិករ២.ឈ្មោះ អ៊ិត ចាន់ណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កសិករ។ អ្នកទាំងពីររស់ភូមិត្រស់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលជាអ្នកចែកចាយ រីឯ​ម្នាក់​ទៀត​ជា​ប្រើប្រាស់​ ហើយ​មានឈ្មោះ​ សំរ៉ុង រស្មី ភេទប្រុស អាយុ១៩ឆ្នាំមានទីលំនៅ ភូមិដូនវង្ស ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កសិករ។

កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍បាន​រក​ឃើញ​វត្ថុតាងរួមមាន​ ៖-ម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីនម៉ាទឹកកក ICE សារធាតុញៀន ៨កញ្ចប់តូច- ដែកកេះចំនួន៤-ទូរស័ព្ទដៃម៉ាក SAMSUNG ពណ៌ខ្មៅ១គ្រឿង-កន្រ្តៃចំនួន១ និងសម្ភារៈសម្រាប់វេចខ្ចប់ប្រើប្រាស់មួយចំនួនទៀត។

សភាពនៃរឿងហេតុ ៖នៅវេលាម៉ោង ៧:៣០នាទី កម្លាំងជំនាញ និងការសហការជាមួយកម្លាំងប៉ុស្តិ៍ ចុះទៅធ្វើការចាប់បង្រ្កាបជនសង្ស័យ ឈ្មោះ អ៊ិត ចាន់ណា បានថ្នាំញៀន ១កញ្ចប់តូចក្នុងតម្លៃ៤០.០០០រៀល ។

បន្តធ្វើការឆែកឆេរនៅផ្ទះរបស់ឈ្មោះ យូរ រតនា ជនសង្ស័យខាងលើបានទៅទិញយកមកចែកចាយ រកឃើញថ្នាំញៀន ៧កញ្ចប់តូចថែមទៀត និងធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតដែលមានឈ្មោះ សំរ៉ុង រស្មី រួមជាមួយនឹងសម្ភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួនទៀតដែលសមត្ថកិច្ចបានរកឃើញនៅក្នុងផ្ទះឈ្មោះ យូ រតនា ។

ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងបន្តចាត់ការតាមច្បាស់។ ដកស្រង់​ពី៖​ PAGE.ស្នងការដ្ឋាន​នគរ​បាល​ខេត្តកណ្ដាល.កែសម្រួល​ដោយ​៖ ទុយ​ ហ៊ួត​