• Next to Logo
ថ្ងៃចន្ទ ទី ២៦ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

ករណីបង្ករបួសស្នាមទាំងឆ្នាំ២០០៦ បានរត់គេចខ្លូនបាត់ឥឡូវនេះសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនចូលពន្ធនាគារខេត្តកំពង់ចាម

2 months ago     192     រ័ត្ន

ខេត្តកំពង់ចាម៖ ជនសង្ស័យ១នាក់ ដែលសមត្ថកិច្ចនគរបាលស្រុកបាធាយ បានធ្វេីការបង្រ្កាបតាមដីកាបញ្ជាឲ្យនាំខ្លួនលេខ៧៥ នខ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០៧ ពីបទបង្ករបួសស្នាម នៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ត្រូវបានលោក នៅ យ៉ារ័ត្ន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ២៥៦ ឃខ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនរួចហើយ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅក្នុងពន្ធនាគារខេត្តកំពង់ចាម ។

សូមរំលឹកផងដែរថា៖ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០០៦ មានករណីបង្ករបួសស្នាមនៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ក្រោយមកជនបង្កបានរត់គេចខ្លូនបាត់ រហូតមកដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាធាយបានបង្រ្កាបតាមដីកាឃាត់ខ្លួនជនសង្ស័យ ១នាក់ឈ្មោះ ឈឿន សំនិត ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ទីកន្លែងកំណើតនិងអាស័យដ្ឋានបច្ចុប្បន្ននៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។

បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ តាមបញ្ញត្តិមាត្រា៤១ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល ៕​ ដកស្រង់​ពី៖ PAGE.ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម.កែសម្រួល​ដោយ​៖ ទុយ​ ហ៊ួត​