ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

ដំឡូង​មួយ​រថយន្ត​លក់​បាន​០៦លានរៀល ស្រាប់តែ​រងការ​ពិន័យ​ពីជញ្ជីង ៥លាន៧០មឺុនរៀល សល់តែ​៣០មឺុនរៀល ចង់ស្រែកយំ​...

3 months ago     4.6ពាន់     អ៊ុងនី

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ ជាកសិករប្រកបនៅមុខរបរ មានឡានស៊ីស្នួលដើរដឹកដំឡូង យកទៅលក់នៅប្រទេសវៀតណាម ត្រូវបានជំនាញសាធារណៈការផ្នែកជញ្ជីងនៅផ្លូវជាតិលេខ៧៣ ចំណុចស្រុកឆ្លូង ចំនួន០៣គ្រឿងនៅថ្ងៃទី២០ខែមិនាឆ្នាំ២០១៧វេលាម៉ោង១០ព្រឹក រហូតមកដល់ម៉ោង០៣រសៀលថ្ងៃដដែល ក៏ពុំទាន់មានចំណាត់ការ ដោះលែង ឲ្យពួកគាត់បានយកដំឡូងទៅលក់បានឡើយ ហើយពួកគាត់ជា តៃកុងឡាន បាននិយាយរៀបរាប់

ប្រាប់ភ្នាក់ងារ VD7NEWS យើងថា "មូលហេតុដែលចាប់ ទុក្ខរថយន្តរបស់ពួកគាត់យូរនេះ មកពីពួកគាត់ពុំមានលុយ បង់ផាកពិន័យ​ឲ្យទៅផ្នែកជញ្ជីងទើបគេទុក្ខនៅ តែ៣គ្រឿងនេះ ហើយឡានជាច្រើនគ្រឿងទៀត ត្រូវបានជំនាញជញ្ជីងគេដោះលែង អស់ដោយសារ ពួកគេមានលុយបង់ ឲ្យគ្រប់ចំនួន។

ហើយពួកគាត់ជាតៃកុងឡាន ទាំង០៣គ្រឿង បានត្អូញត្អែថា តើឲ្យពួកគាត់ទៅរកលុយនៅឯណាយកមកបង់បាននោះ បើឡានពួកគាត់ដឹកបានចំនួន៤០តោន តែឥឡូវខាងជញ្ជីគេចាប់ពិន័យ មកលើឡានរបសពួកគាត់ក្នុងឡានមួយគ្រឿងមានទឹកប្រាក់រហូតទៅជា៥លានរៀល ខណៈ​តម្លៃ​ដំឡូង​ក្នុង​រថយន្ត​លក់​នៅ​វៀតណាម​បាន​តែ​៦លានរៀលតែប៉ុណ្ណោះ។

ពួកគាត់​បាន​បន្តថា​ ពេលនេះពួកគាត់មិនមានលុយបង់ទៅតាមតម្រូវការ ដែលក្រុមជំនាញផ្នែកជញ្ជីង ចលត័ គេពិន័យនោះទេ ទោះបីពួកគាត់បានអង្វករ សុំឲ្យខាងជំនាញធ្វើកិច្ចសន្យាមកលើពួកគាត់សុំឲ្យជួយកាត់បន្ថយ ចេញពាក់កណ្តាល នៅក្នងការពិន័យនេះមកលើពួកគាត់ម្តងទៅ បើគិតប្រាក់ពិន័យនៅក្នុងតំលៃដំឡូងដែលពួកគាត់ដឹកទៅលក់នៅប្រទេសវៀតណាមនៅក្នុងថ្ងៃនេះបានប្រាក់តែ ៦លានរៀល ជូនពេលខ្លះ​មិនដល់​៦លានផងនោះ។

ហើយបើផ្នែកជញ្ជីង គេវិនយ័មកលើឡានរបសគាត់នៅពេលនេះ មានទឹកប្រាក់ចំនួន ៥០,៧០០០០រៀល(ប្រាំលានចិតមឺុនរៀល)ទៅហើយនោះ តើឲ្យពួកគាត់ទៅរកប្រាក់ពីណាមកបង់ឲ្យគេនៅពេលនេះ មានតែទុក្ខឡាននិងដំឡូងនៅលើឡានឲ្យរលួយអស់ទៅ ហើយពួកគាត់ក៏ពុំមានពាក្យ អ្វីយកមកនិយាយទៀតបានឡើយមានតែពាក្យមួយសូម អំពាវនាវ សូមសម្តេច មេត្តាជួយមកដល់ពួកគាត់ផង៕ ដោយ៖ (សារឿន)