ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

អ្នកមីង​រន្ធត់​ចិត្ត​ខ្លាំងណាស់​ !! ខណៈ​មើលទៅ​ឃើញ​ក្មួយប្រុស​ អណ្ដែត​ក្នុង​ទឹ​ក​.. (វីដេអូ​)

3 months ago     373     អ៊ុងនី

ខេត្តកណ្ដាល៖ ពិតជា​ភ្ញាក់ផ្អើល​ខណៈ​កាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី២០មិនា២០១៧ នៅចំណុចក្នុងស្រះទឹកក្នុងចំការស្វាយស្ថិតនៅភូមិជ្រៃមង្គលឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្មេងរងគ្រោះឈ្មោះ ម៉ាច សុផានិត ភេទប្រុស អាយុ០៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ក្នុងបន្ទុកឪពុកម្តាយ មានទីលំនៅស្នាកនៅបណ្តោះអាសន្ន ភូមិជ្រៃមង្គលឃុំដំណាក់អំពិលស្រុកអង្គស្នួលខេត្ត កណ្តាល។

តាមការបំភ្លឺរបស់ ឈ្មោះសៀន ម៉ាញ់ភេទ ស្រី អាយុ ១៤ឆ្នាំ ត្រូវជាមីង ក្មេងរងគ្រោះ បានឲ្យសមត្ថកិច្ចដឹងថា៖ ជនរងគ្រោះត្រូវ ឪពុកម្តាយទៅធ្វើការនៅភ្នំពេញ ហើយបានផ្ញើជនរងគ្រោះ ឲ្យមីងមើលថែទាំ ពេលមីងកំពុងស្រង់កំប្លោកស្រះទឹកភ្លេចខ្លួនស្រាប់តែភ្លេតបាត់ជនរងគ្រោះពុំដឹងទៅណា ហើយមីងនិងយាយនាំគ្នាដើររក ក៏ប្រទះឃើញសពក្មេងរងគ្រោះ អណ្តែតក្នុងទឹកស្រះ ហើយក៏ចុះស្រង់មកដាក់លើគ្រែ បានប្រាប់បងប្អនក្នុងភូមិ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យក្រោយពីបានទទួលព័ត៌មានផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកអង្គស្នួល បានចុះទៅដល់កន្លែងកើតហេតុ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រូពេទ្យ នឹងក្រុមគ្រួសារជនរងគ្រោះ ដេីម្បីធ្វើការពិនិត្យសពក្មេង រងគ្រោះឃើញថា៖ ក្មេងរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ ពាក់ព័ន្ធនឹងករណី អ្វីផ្សេងឡើយ គឺពិតជាលង់ទឹកស្លាប់ ប្រាកដមែន ។

ក្រោយការពិនិត្យរួចសមត្ថកិច្ចបានបានប្រគល់សពក្មេង រងគ្រោះជូនក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖ (សុខសាន្ត​)